មេដឹកនាំគណបក្សជំទាស់ធំជាងគេលោក សម រង្ស៊ី
ភ្នំពេញ៖
នៅមានភាពមិនប្រាកដប្រជានៅឡើយថាមេដឹកនាំគណបក្សជំទាស់ធំជាងគេលោក
សម រង្ស៊ី
អាចមានឱកាសនិវត្តន៍មកចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយនេះបានឬ
យ៉ាងណា។
ក៏ប៉ុន្តែប្រធានគណបក្សសង្គ្រោះជាតិរូបនេះនិងមន្ដ្រីសង្គមស៊ីវិល
គិតថានៅមានសង្ឃឹមខ្លះនៅឡើយថាអាចនឹងមានដំណោះស្រាយនាពេលចុងក្រោយ
ណាមួយ។
លោក សម រង្ស៊ី និយាយតាមទូរសព្ទពីប្រទេសបារាំងនៅថ្ងៃចន្ទនេះថា
លោកជឿថានឹងមានការដោះស្រាយនៅនាទីចុងក្រោយសម្រាប់រូបលោក។
«អាចមានព្រឹត្តិការណ៍គ្រប់ពេលវេលានៅក្នុងរយៈពេល៧ខែហ្នឹង។
អាចមានការប្រែប្រួលតែ២៤ម៉ោង ១ថ្ងៃ
ក៏មានការប្រែប្រួលអាចក្រឡាប់ចាក់»។
លោកសម រង្ស៊ី
បាននិរទេសខ្លួនឯងចាប់តាំងពីឆ្នាំ២០០៩មកម្លេះបន្ទាប់ពីតុលាការ
ខ្មែរចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋទាក់ទងនឹងការដកតម្រុយព្រំដែន
កម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀង។
កាលពីខែវិច្ឆិកាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប)
បានលុបឈ្មោះលោកសម រង្ស៊ី
ចេញពីបញ្ជីអ្នកបោះឆ្នោតដែលរារាំងរូបគាត់មិនឲ្យឈរឈ្មោះជាបេក្ខជន
បោះឆ្នោតបានទេ។
លោក គល់ បញ្ញា
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
នៅកម្ពុជា(ខុមហ្វ្រែល)រំពឹងដូចគ្នាថា លោកសម រង្ស៊ី
អាចនឹងមានឱកាសនៅឡើយក្នុងការចូលរួមការបោះឆ្នោតដ៏មានសារៈសំខាន់
នោះ។
«ច្រកវាមានប្រើន មានសហគមន៍អន្តរជាតិ
វាមានអ្នកនយោបាយដែលគាត់ធ្វើការជជែកគ្នា
ហើយប្រជាពលរដ្ឋក៏លើកពីបញ្ហាហ្នឹង។ ដូច្នេះ
វាអាចជួយឲ្យអ្នកនបោយទាំងនៅក្នុងរដ្ឋាភិបាល គណបក្សកាន់អំណាច
និងប្រឆាំងហ្នឹង គេនឹងពិចារណាពីគោលការនយោបាយ»។
ប៉ុន្តែលោក គល់ បញ្ញា គិតថាការលុបឈ្មោះលោកសម រង្ស៊ី
ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតទំនងជាមិនអាចកែប្រែឡើងវិញទេដូច្នេះ
ប្រសិនបើលោកសម រង្ស៊ី មានឱកាសវិលចូលកម្ពុជាវិញ។
លោកនៅសល់តែពេលវេលាសម្រាប់ជួយឃោសនាឲ្យគណបក្សរបស់លោកតែប៉ុណ្ណោះ
គឺមិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្របាននោះទេ។
លោកសម រង្ស៊ី បានលាឈប់ពីការដឹកនាំគណបក្សសម រង្ស៊ី ដោយផ្ទាល់
ពីព្រោះលោកទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើត
ឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម
សុខាក្នុងគោលដៅប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងក្តោប
ក្តាប់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ប៉ុន្តែមន្ដ្រីផ្លូវការនៃគណបក្សកាន់អំណាចធ្លាប់បានលើកឡើងថា
គណបក្សរបស់ខ្លួននឹងបន្តដណ្តើមជ័យជម្នះនៅអាណត្តិក្រោយនេះទៀត។
លោកសម រង្ស៊ី អះអាងថាលោកទទួលបានការគាំទ្រពីព្រឹទ្ធសភាហ្វ៊ីលីពីន
អូស្ត្រាលី ព្រឹទ្ធសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភា
និងសភាអាមេរិកគាំទ្រឲ្យមានវត្តមានរូបលោកក្នុងការបោះឆ្នោត។
លោកសម រង្ស៊ីគិតថា សម្ពាធពីសហគមអន្តរជាតិគឺជាដំណោះស្រាយតែមួយគត់ដែលអាចជួយរូបលោកបាន។
«ខ្ញុំគិថា អ្វីដែលសំខាន់
គឺគៀបសង្កត់មកលើជនផ្តាច់ការប្រទេសកម្ពុជាសព្វថ្ងៃ។ ដូច្នេះ
ខ្ញុំនៅតែជឿជាក់
ដូចពីមុនៗយើងបានឃើញហើយមានសម្ពាធអន្តរជាតិខ្លាំងគឺគេបញ្ចប់ដោយ
មានដំណោះស្រាយនយោបាយនៅប្រទេសកម្ពុជា»។
លោកគល់ បញ្ញា យល់ថាការស្ថិតនៅឆ្ងាយពីអ្នកបោះឆ្នោតរបស់លោកសម
រង្ស៊ី
ធ្វើឲ្យគណបក្សរបស់លោកមានផលវិបាកក្នុងការរៀបចំការត្រៀមខ្លួន
ប្រកួតប្រជែងនិងភាពកក់ក្តៅរបស់អ្នកគាំទ្រ។ ក៏ប៉ុន្តែលោកសម រង្ស៊ី
លើកឡើងថា មន្ដ្រីនៃគណបក្សទាំងពីរគឺគណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយភាព
ប្រឈមនានាក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត។
លោកសម រង្ស៊ី
ធ្លាប់បាននិរទេសខ្លួនទៅក្រៅប្រទេសដូចគ្នានេះកាលពីឆ្នាំ២០០៥
ក្រោយពីរូបលោក
និងតំណាងរាស្ដ្រគណបក្សលោកពីរនាក់ទៀតត្រូវដកហូតអភ័យឯកសិទ្ធិក្រោម
ការចោទប្រកាន់ពីបទបរិហារកេរទាក់ទងទៅនឹងសេចក្តីអត្ថាធិប្បាយថា
គណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ីនប៉ិចប្រព្រឹត្តិអំពើ
ពុករលួយ។
ប៉ុន្តែលោកបាននិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញមួយឆ្នាំគត់ក្រោយពី
បានស្ថិតនៅក្រៅប្រទេសដោយសារមានអន្តរាគមពីសហគមអន្តរជាតិ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបកស្រាយថា
គេមិនត្រូវរំពឹងការវិលមកចូលរួមការបោះឆ្នោតតែមួយមុខរបស់លោកសម
រង្ស៊ីនោះទេត្បិតការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលមាន
ការប្រកួតប្រជែងរវាងគណបក្សនិងគណបក្សគឺមិនមែនការប្រកួតប្រជែងរវាង
បុគ្គល និងបុគ្គលទរ។
មួយវិញទៀតមន្ត្រីរដ្ឋាភិបាលដដែលបានហៅការបោះឆ្នោតថា
ជាការពង្រឹងប្រក្រតីភាពនៃប្រជាធិបតេយ្យនិងការពង្រឹងនិតិរដ្ឋដោយ
មិនស្ថិតក្នុងភាពជាប់គាំងជាមួយដំណោះស្រាយនៃការនិវត្តរបស់មេដឹកនាំ
គណបក្សជំទាស់។
«ទាំងអស់នេះ អ្វីដែលជាផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរ
គឺការបោះឆ្នោតដែលទទួលបានប្រក្រតីភាព ហើយអ្នកចូលរួមបោះឆ្នោតជាគណបក្ស
មិនមែនជាបុគ្គលទេ»។
រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការសម្របសម្រួលនយោបាយណាមួយឬ
ការជំរុញពីសហគមន៍អន្តរជាតិបន្ថែមសម្រាប់ដំណោះស្រាយបញ្ហាលោកសម
រង្ស៊ីនោះទេ។
លោកគល់ បញ្ញា ចាត់ទុកថា
ការបោះឆ្នោតមួយដែលគ្មានមេដឹកនាំគណបក្សជំទាស់ធំជាងគេនឹងធ្វើឲ្យ
ការបោះឆ្នោតនៅនាពេលខាងមុខគ្មានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌៕
1 comment:
Although the return of Sam Rainsy to Cambodia is uncertain, but we, Khmer patriots have to fight by using all resources and means to retake our lost territories including Kah Tral. At the present time we are not militarily strong, we will not be able to use force against the puppet government installed by Vietnam. However, we should support our patriotic leaders, Sam Rainsy and Kem Sokha to win the national election first and then use all legal means such as International court of Justice at the Hague and the United Nations based on Cambodia Map deposited at the UN in 1963.
Sam Rainsy is the best Kaun Khmer patriot who dares to declare that Vietnam is the new colonialist that annexed most of Cambodian territory. That is why he is the only Khmer that Vietnam is afraid of. Vietnam try by all mean to eliminate him from Cambodia by using its puppet government and kangaroo court in Cambodia to deny Sam Rainsy in entering Cambodia. This is the 21st century; Vietnam can not colonize Cambodia as the last century. The 1991 Paris Peace Agreement signed by 19 signatory countries including Cambodia and Vietnam will protect Cambodia against Vietnam's occupation. No matter how sneaky Vietnam is, it will not be able to hide its bad intention any more. The world knows that Vietnam is not a honest nation. Vietnam is a thief who never respects its promise. During Vietnam American war, King Sihanouk of Cambodia helped Vietnam by offering a sentinel or a hiding place near the border of Cambodia and Vietnam to protect Vietnamese and Vietcong from US bombing. In return Vietnam repays the debt by taking a big chunk of Cambodian territory including Kah Tral. Only China knows how to deal with Vietnam, because they used to control Vietnam for thousand years. Forget about South China Sea, Vietnam will never be able to get rid of China, even though it try to induce USA to fight with China. Now the USA learned a lot of lesson from Vietnam’s sneakiness and will not let Vietnam to take advantage of it any more. We, Khmer nationalists will kick illegal Vietnamese immigrant out no matter how long it will take. Cambodia is our sacred land; we have inalienable right to retake our land from its occupation and control.
Kaun Khmer
Post a Comment