រដ្ឋាភិបាលមីយ៉ាន់ម៉ាសុំទោសចំពោះ ការបង្ក្រាបហិង្សា ជាការបង្ហាញពីការទទួលខុសត្រូវ ចុះក្រុមរដ្ឋាភិបាល ហ៊ុន សែន វិញ ដែលមានការទទួសខុសត្រូវចំពោះទង្វើររបស់ខ្លួនទេ ?ថ្ងៃទី 16 ធ្នូ 2012, 03:47:PM CEN
រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរិ៍បានធ្វើការសុំទោសលោកសង្ឃជា ផ្លូវការចំពោះការបង្ក្រាបកាលពីពេលថ្មីៗលើអ្នកប្រឆាំងតវ៉ានៅ អណ្តូងរ៉ែទង់ដែងមួយដែបណ្តាលអោយរបួសលោកសង្ឃជាង១០០អង្គ។
រដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីលោកហ្លា ទុនបានដឹកនាំមន្ត្រីដទៃទៀតធ្វើការសុំទោសដល់មន្ត្រីសង្ឃនិង លោកសង្ឃរងរបួសនៅទីក្រុងម៉ាន់ដាឡេ។
ប៉ូលីសបានប្រើ រថយន្តបាញ់ទឹក ឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់បែកផ្សែងកាលពីថ្ងៃ២៩វិច្ឆិកាដើម្បី បំបែកការចូលកាន់កាន់អស់ពេល១១ថ្ងៃនៅអណ្តូងរ៉ែLetpadaungនៅមី យ៉ាន់ម៉ាភាគពាយព្យដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិននិង ក្រុមហ៊ុនយោធាមីយ៉ាន់ម៉ា។ពួកអ្នកប្រឆាំងតវ៉ាចង់អោយបញ្ឈប់គំរោង ជីករ៉ែនេះដោយថាវាប៉ះពាល់បរិស្ថាន មានបញ្ហាសង្គមនិងសុខភាព។
បន្ទាប់ពីការវាយបំបែកបាតុកម្មកាន់កាប់មក ពួកលោកសង្ឃបានធ្វើការប្រឆាំងតវ៉ាជាថ្មីនៅតាមទីក្រុងធំៗដើម្បី ទាមទារអោយមានការសុំទោសចំពោះការប្រើអំពើហិង្សា។
ស៊ីន វីរ៉ាធូ លោកសង្ឃមួយអង្គដែលបានចូលរួមក្នុងបាតុកម្មនេះបានមានសង្ឃដីកាថា ចំណាត់ការរបស់រដ្ឋាភិបាលកាលពីថ្ងៃសៅរិ៍ធ្វើអោយអ្នកប្រឆាំងតវ៉ា ពេញចិត្ត។ពួកលោកសង្ឃបានច្រានចោលការសុំទោសកាលពីមុនដោយពួក មន្ត្រីថ្នាក់ទាបដោយចាត់ទុកថាវាមិនសមល្មនិងសំដៅលើមនុស្ស ប្រព្រឹត្តខុស៕
2 comments:
រដ្ឋាភិបាលមីយ៉ាន់ម៉ាសុំទោសចំពោះការបង្ក្រាបហិង្សា because they know they take care now its people after 50 years dictator system and they start to work for its people now. What 's up Hun Sen? Hun Sen was always remoted by foreigner that all Khmers has knew. That is the case why the Khmers are living in fear forever. One I can tell you all, most of vietname living oversea they said Hun Sen is the best leader and Cambodia belong to them, that is the point Khmer!
For instance, Look to the Khmer airlines who wins this?
Do not expect that Hun Sen will apology, if you are strong, go to bring him down........He used monk to destroy monk, use soldier to beat monk....but do not teach him to apology, he will never learnt until he go to grave.
Post a Comment