Wednesday, December 19, 2012

នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​អ្នក​រិះគន់​ចំណាយ​ធ្វើ​ឈាបនដា្ឋន

កន្លែង​សម្រាប់បូជា​ព្រះបរមសព​ ព្រះ​ករុណា ព្រះបាទ​នរោត្តម​ សីហនុ កំពុងត្រូវ​បាន​សាង​សង់​នៅវាល​ព្រះ​មេរុ​ ដែល​ស្ថិត​នៅខាងជើងព្រះបរម​​រាជវាំង ​មុខ​សារមន្ទីរ​ជាតិ​។ រូបថត វីរៈ

Wednesday, 19 December 2012
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ បាន​រិះគន់​ទៅ​លើ​ពួក​អ្នក​រិះគន់​ដែល​ថា​មាន​ការ​ចំណាយ​ខ្ពស់ ទៅ​លើ​ការ​សាងសង់​ឈាបនដ្ឋាន​រហូត ៥លាន​ដុល្លារ​ ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សាង​សង់​នៅ​វាល​ព្រះ​មេរុមុខ​សារ មន្ទីរ​ជាតិ។

ថ្លែង​ទៅ​កាន់​កម្មករ​សំណង់​រាប់​រយ​នាក់​ក្នុង​ អំឡុង​ពេល​ចុះ​ពិនិត្យ​លើក​ទីពីរ​ទៅ​លើ​កន្លែង​សាង​សង់​កាល​ពី​ថ្ងៃ​ អង្គារ​ លោក​ ហ៊ុន សែន ​បាន​បញ្ជាក់​ជា​ថ្មី​ថា ​ការ​ចំណាយ​លើ​ការ​សាង​សង់​នេះ​គឺ​មាន​ចំនួន​តិច​ជាង​១,២​លាន​ដុល្លារ និង​ចំណាយ​ដោយ​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ប្រាប់ ពលរដ្ឋ​កម្ពុជា​ថា បើ​ទោះ​ជា​គេ​មើល​ឃើញ​ ស្កឹមស្កៃ​ដែល​អាច​វាយ​តម្លៃ​៥​លាន​ដុល្លារ​មែន​ តែ​តម្លៃ​នេះ​មាន​ក្រោម​១​លាន​២​សែន​ដុល្លារ​តែ​ប៉ុណ្ណោះ និង​ចំណាយ​ដោយ​រដ្ឋាភិបាល»។ លោក​នាយក​រដ្ឋ​មន្រ្តី​បន្ត​ថា​៖ «​វា​ស័ក្តិ​សម​សម្រាប់​យើង​ទាំង​អស់​គ្នា​កាន់​ទុក្ខ ហើយ​ដើម្បី​កុំ​ឲ្យ​ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ​បារម្ភ ​ហេតុ​ដូច្នេះ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ទាំង​អស់ នៃ​ការ​សាង​សង់​នេះ​​»។

លោក ហ៊ុន សែន ក៏​បាន​រិះគន់​ទៅ​លើ​ការ​អត្ថាធិប្បាយ​ដែល​ធ្វើ​ឡើង​ដោយ​ព្រះ​អង្គ ម្ចាស់​ ធម្មិកោ ផង​ដែរ ដែល​ជា​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង​និង​អតីត​ជំនួយ ​ការ​ព្រះ​បាទ នរោត្តម សីហនុ​ដែល​ថា​ការ​ចំណាយ​មាន​ចំនួន​ប្រហែល​៥​លាន​ដុល្លារ គ្រាន់់​តែ​សម្រាប់​ធ្វើ​ឈាបនដ្ឋាន​។


លោក បាន​មាន​ប្រសាសន៍​ថា៖ «អស់​លោក​មើល​ តើ​ប៉ាន់ស្មាន​អស់​ប៉ុន្មាន​? គេ​គួរ​ប៉ាន់ស្មាន​ថា អស់​ប្រមាណ​៥​លាន​ដុល្លារ​មែន​ពី​ព្រោះ​ពួក​គេ​ធ្លាប់​កិប​កេង​លុយ​កាក់​បែប ​នេះ​ បាន​ជា​គេ​ទស្សន៍ទាយ​ថា​ការ​ធ្វើ​នេះ មិន​តិច​ជាង​៥​លាន​ដុល្លារ​ទេ​ រាប់​ទាំង​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ផង​ដែរ។ ដោយ​សារ​ពួក​គេ​ទាំងនេះ​ ធ្លាប់​ស៊ី​ ធ្លាប់​លួច​ ធ្លាប់​កិប​កេង​ទ្រព្យ​សម្បតិ្ដ​ជាតិ»។

ចំពោះ​សំណួរ​ដែល​ចោទ​សួរ​ថា ហេតុ​អ្វី​មិន​ដេញ​ថ្លៃ​នោះ​ លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា៖ «​ថ្ងៃ​នេះ​ ខ្ញុំ​សូម​បញ្ជាក់​ជាមួយ​បង​ប្អូន​ពលរដ្ឋ​កម្ពុជា​ថា តម្លៃ​នេះ មាន​ក្រោម​១លាន​២​សែន​ដុល្លារ​ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ​ទេ»។​

លោក បាន​លើក​ឡើង​ថា បើ​យោង​ទៅ​លើ ការ​ដេញ​ថ្លៃ​មក​ដល់​ពេល​នេះ ការ​ធ្វើ​ឈាបនដ្ឋាន មិន​ទាន់​បាន​បើក​ការ​ដ្ឋាន​នោះ​ទេ។ លោក បាន​បន្ដ​ថា នីតិវិធី​នៃ​លទ្ធកម្ម​សាធារណៈ​ តម្រូវ​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន​ និង​ប្រើ​ពេល​មិន​តិច​ជាង​២​ខែ ទើប​បើក​ការ​ដេញ​ថ្លៃ​បាន។​ «​ឥឡូវ​នេះ ដល់​ថ្នាក់​យើង​អង្វរ​ករ​ឲ្យ​ក្រុម​ហ៊ុន​នេះធ្វើ ហើយ​គេ​ចោទ​ថា​ក្រុម​ហ៊ុន​នេះ ជា​របស់​កូន​ចៅ​ហ្វាវាំង​ គង់​ សំអុល​ ប៉ុន្ដែ​ទៅ​រក​ក្រុមហ៊ុន​ណា​?»។

ទោះ​យ៉ាង​ណា​ក្តី លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ការ​ចំណាយ​សាងសង់​ចាប់​ពី​ជាង​៥ម៉ឺន​ដុល្លារ ត្រូវ​តែ​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ។ លោក បន្ត​ថា​៖ «វា​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​នេះ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ ដេញ​ថ្លៃ​ត្រឹម​ត្រូវ​សម្រាប់​ការ​សាង​សង់ ហើយ​ខ្ញុំ​គិត​ថា​ មន្រ្តី​មិន​គួរ​យក​ឱកាស​នេះ​ពុករលួយ​ទេ​»។​

ដោយ​សារ​ការ​គោរព​ការ យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​។

ព្រះបរម​សព​របស់​ព្រះ​មហាវីរក្សត្រ​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​ព្រះ​រាជ​វាំង​បី​ខែ​មុន​នឹង​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង។

ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​បាទ​នរោត្ដម សីហនុ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

សម្ដេច ឪ បាន​ទទួល​ការ​គោរព​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ចំពោះ​ការ​នាំ​មក​នូវ​ឯករាជ​ភាព​ដល់​ប្រទេស​ជាតិ​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៣ និង​សម័យ​កាល​រុង​រឿង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​៕

3 comments:

Anonymous said...

If AH HUN SEN has so much respect for King Sihanouk as he did today Cambodia would be a better country than it is now!

The fact is… AH HUN SEN hates King Sihanouk more than he hates the Vietcong!


Anonymous said...

ជាការសមហេតុសមផល លោកហុ៊ន សែន គួរតែមានមោទនភាពខ្ពស់ព្រោះ គាត់បានចំណាយប្រាក់តែ១លាន២សែន ហើយបាន
សំណង់មួយដ៏ល្អ ប្រណិតដែលអាចបំភាន់ភ្នែកអ្នកខ្លះ ស្្មានថាគាត់ចំណាយដល់ទៅ៥លានដុល្លា ។ ប៉ុន្តែ រឿងហ្នឹងមានអ្វីអាថ៌កំបាំង
បានជា លោកហុ៊ន សែនដែនមានតួនាទីបំរើរាស្ត្រ ក៏មិនប្រាប់រាស្ត្រខ្មែរឲស្រួលបួល តាមចរិតថ្នាក់ដឹកនាំទៅ? ហើយបែរជាទៅ
ជេរប្រទេចគេឯង ប៉ាតណាប៉ាតណី ដូចមនុស្សព្រែអញ្ចឹង? ។ 
បើសិនជាទៅទិញរបស់អ្វី១ ចំណាយលុយតិចបានរបស់ល្អ នោះ មនុស្សធ្មតា ឬ ប្រក្រតី ច្បាស់ជាសប្បាយចិត្ត  តែលោកហុ៊ន សែន
ជាខ្មែរក្រហម គ្រាន់តែផា្លស់ខោអាវខ្មៅចេញ ចិត្តនៅតែឃោឃៅ ព្រៃផ្សៃដដែល អាចមានអ្នករងគ្រោះច្រើនតទៅទៀត ។

Anonymous said...

Ah Kwack hates Xihanouk. He is playing game for political gain.