កន្លែងសម្រាប់បូជាព្រះបរមសព ព្រះករុណា ព្រះបាទនរោត្តម សីហនុ កំពុងត្រូវបានសាងសង់នៅវាលព្រះមេរុ ដែលស្ថិតនៅខាងជើងព្រះបរមរាជវាំង មុខសារមន្ទីរជាតិ។ រូបថត វីរៈ |
Wednesday, 19 December 2012
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានរិះគន់ទៅលើពួកអ្នករិះគន់ដែលថាមានការចំណាយខ្ពស់ ទៅលើការសាងសង់ឈាបនដ្ឋានរហូត ៥លានដុល្លារ ដែលឥឡូវនេះកំពុងស្ថិតក្នុងការសាងសង់នៅវាលព្រះមេរុមុខសារ មន្ទីរជាតិ។
ថ្លែងទៅកាន់កម្មករសំណង់រាប់រយនាក់ក្នុង អំឡុងពេលចុះពិនិត្យលើកទីពីរទៅលើកន្លែងសាងសង់កាលពីថ្ងៃ អង្គារ លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការចំណាយលើការសាងសង់នេះគឺមានចំនួនតិចជាង១,២លានដុល្លារ និងចំណាយដោយរដ្ឋាភិបាល។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ប្រាប់ ពលរដ្ឋកម្ពុជាថា បើទោះជាគេមើលឃើញ ស្កឹមស្កៃដែលអាចវាយតម្លៃ៥លានដុល្លារមែន តែតម្លៃនេះមានក្រោម១លាន២សែនដុល្លារតែប៉ុណ្ណោះ និងចំណាយដោយរដ្ឋាភិបាល»។ លោកនាយករដ្ឋមន្រ្តីបន្តថា៖ «វាស័ក្តិសមសម្រាប់យើងទាំងអស់គ្នាកាន់ទុក្ខ ហើយដើម្បីកុំឲ្យព្រះមហាក្សត្រ និងសម្តេចម៉ែបារម្ភ ហេតុដូច្នេះរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើការចំណាយទាំងអស់ នៃការសាងសង់នេះ»។
លោក ហ៊ុន សែន ក៏បានរិះគន់ទៅលើការអត្ថាធិប្បាយដែលធ្វើឡើងដោយព្រះអង្គ ម្ចាស់ ធម្មិកោ ផងដែរ ដែលជាអ្នកនាំពាក្យខុទ្ទកាល័យព្រះបរមរាជវាំងនិងអតីតជំនួយ ការព្រះបាទ នរោត្តម សីហនុដែលថាការចំណាយមានចំនួនប្រហែល៥លានដុល្លារ គ្រាន់់តែសម្រាប់ធ្វើឈាបនដ្ឋាន។
លោក បានមានប្រសាសន៍ថា៖ «អស់លោកមើល តើប៉ាន់ស្មានអស់ប៉ុន្មាន? គេគួរប៉ាន់ស្មានថា អស់ប្រមាណ៥លានដុល្លារមែនពីព្រោះពួកគេធ្លាប់កិបកេងលុយកាក់បែប នេះ បានជាគេទស្សន៍ទាយថាការធ្វើនេះ មិនតិចជាង៥លានដុល្លារទេ រាប់ទាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផងដែរ។ ដោយសារពួកគេទាំងនេះ ធ្លាប់ស៊ី ធ្លាប់លួច ធ្លាប់កិបកេងទ្រព្យសម្បតិ្ដជាតិ»។
ចំពោះសំណួរដែលចោទសួរថា ហេតុអ្វីមិនដេញថ្លៃនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជាមួយបងប្អូនពលរដ្ឋកម្ពុជាថា តម្លៃនេះ មានក្រោម១លាន២សែនដុល្លារ ហើយគ្មានការដេញថ្លៃទេ»។
លោក បានលើកឡើងថា បើយោងទៅលើ ការដេញថ្លៃមកដល់ពេលនេះ ការធ្វើឈាបនដ្ឋាន មិនទាន់បានបើកការដ្ឋាននោះទេ។ លោក បានបន្ដថា នីតិវិធីនៃលទ្ធកម្មសាធារណៈ តម្រូវឲ្យធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ សារព័ត៌មាន និងប្រើពេលមិនតិចជាង២ខែ ទើបបើកការដេញថ្លៃបាន។ «ឥឡូវនេះ ដល់ថ្នាក់យើងអង្វរករឲ្យក្រុមហ៊ុននេះធ្វើ ហើយគេចោទថាក្រុមហ៊ុននេះ ជារបស់កូនចៅហ្វាវាំង គង់ សំអុល ប៉ុន្ដែទៅរកក្រុមហ៊ុនណា?»។
ទោះយ៉ាងណាក្តី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា ការចំណាយសាងសង់ចាប់ពីជាង៥ម៉ឺនដុល្លារ ត្រូវតែដាក់ឲ្យមានការដេញថ្លៃជាសាធារណៈ។ លោក បន្តថា៖ «វាជាទម្លាប់របស់រដ្ឋាភិបាលនេះដែលមិនអនុញ្ញាតឲ្យមានការ ដេញថ្លៃត្រឹមត្រូវសម្រាប់ការសាងសង់ ហើយខ្ញុំគិតថា មន្រ្តីមិនគួរយកឱកាសនេះពុករលួយទេ»។
ដោយសារការគោរពការ យាងចូលទិវង្គតរបស់ព្រះបាទនរោត្តម សីហនុ ដែលបានយាងចូលទិវង្គតនាថ្ងៃទី១៥ ខែតុលាក្នុងទីក្រុងប៉េកាំង រដ្ឋាភិបាលកម្ពុជាបានលុបចោលពិធីបុណ្យអុំទូកឆ្នាំនេះ។
ព្រះបរមសពរបស់ព្រះមហាវីរក្សត្រនឹងត្រូវតម្កល់នៅក្នុងព្រះរាជវាំងបីខែមុននឹងធ្វើពិធីថ្វាយព្រះភ្លើង។
ពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពព្រះករុណា ព្រះបាទនរោត្ដម សីហនុ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៣។
សម្ដេច ឪ បានទទួលការគោរពពីប្រជាពលរដ្ឋជាច្រើនចំពោះការនាំមកនូវឯករាជភាពដល់ប្រទេសជាតិពីបារាំងក្នុងឆ្នាំ១៩៥៣ និងសម័យកាលរុងរឿងក្រោមការដឹកនាំរបស់ព្រះអង្គ៕
3 comments:
If AH HUN SEN has so much respect for King Sihanouk as he did today Cambodia would be a better country than it is now!
The fact is… AH HUN SEN hates King Sihanouk more than he hates the Vietcong!
ជាការសមហេតុសមផល លោកហុ៊ន សែន គួរតែមានមោទនភាពខ្ពស់ព្រោះ គាត់បានចំណាយប្រាក់តែ១លាន២សែន ហើយបាន
សំណង់មួយដ៏ល្អ ប្រណិតដែលអាចបំភាន់ភ្នែកអ្នកខ្លះ ស្្មានថាគាត់ចំណាយដល់ទៅ៥លានដុល្លា ។ ប៉ុន្តែ រឿងហ្នឹងមានអ្វីអាថ៌កំបាំង
បានជា លោកហុ៊ន សែនដែនមានតួនាទីបំរើរាស្ត្រ ក៏មិនប្រាប់រាស្ត្រខ្មែរឲស្រួលបួល តាមចរិតថ្នាក់ដឹកនាំទៅ? ហើយបែរជាទៅ
ជេរប្រទេចគេឯង ប៉ាតណាប៉ាតណី ដូចមនុស្សព្រែអញ្ចឹង? ។
បើសិនជាទៅទិញរបស់អ្វី១ ចំណាយលុយតិចបានរបស់ល្អ នោះ មនុស្សធ្មតា ឬ ប្រក្រតី ច្បាស់ជាសប្បាយចិត្ត តែលោកហុ៊ន សែន
ជាខ្មែរក្រហម គ្រាន់តែផា្លស់ខោអាវខ្មៅចេញ ចិត្តនៅតែឃោឃៅ ព្រៃផ្សៃដដែល អាចមានអ្នករងគ្រោះច្រើនតទៅទៀត ។
Ah Kwack hates Xihanouk. He is playing game for political gain.
Post a Comment