Monday, December 10, 2012

មន្ត្រី​អាដហុក​៖ ចាត់ទុកថា ឆ្នាំ​២០១២ ស្ថានភាព​គោរព​សិទ្ធិ​មនុ​សុ្ស ដែល​អាក្រក់ ជាងគេ​បំផុត​

ថ្ងៃទី 8 ធ្នូ 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​មន្ត្រី​អង្គការសិទ្ធិមនុស្ស បានចាត់ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១២​នេះ គឺមាន​ស្ថានភាព​អាក្រក់​បំផុត ដូចជា មាន​ការចាប់​សកម្មជន​ដីធ្លី និង​សកម្មជន​ប្រជាធិបតេយ្យ ដាក់ពន្ធនាគារ និង​ការ​ប្តឹងទៅ​តុលាការ​មានការ​ប្រើ​អំពើ​ហឹ​ង្សា លើក​ប្រជាពលរដ្ឋ ការ​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​សេរីភាព ប្រមូលផ្តុំ​បាតុកម្ម ឬ​កូដកម្ម​។ នេះ​ជា​ប្រសាសន៍​របស់លោក ចាន់ សុ​វេត មន្ត្រី​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​អង្គការសិទ្ធិមនុស្ស អាដហុក កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១២​។​
​លោក ចាន់ សុ​វេត បាន​មានប្រសាសន៍​បន្តថា ចំពោះ​បញ្ហា​ការគោរព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ កន្លងមក គឺ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដំណើរការ​មិន ​ល្អប្រសើរ សម្រាប់​ការគោរព​សិទ្ធិមនុស្ស​ជាទូទៅ នៅ​កម្ពុជា​។​
​លោក ចាន់ សុ​វេត បានបញ្ជាក់​យ៉ាងនេះ​ថា "​ដោយសារតែ​ក្នុង​រយៈពេល​ក្នុង​ឆ្នាំ​២០១២ កន្លងមកនេះ យើង​ឃើញ​មាន​ព្រឹ​ត្ត​ការណ៍ សំខាន់ៗ​ជាច្រើន​ដែល​ព្រឹ​ត្ត​ការណ៍​ទាំងអស់នោះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ទាំង​អស់ ហើយ​ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ឆ្នាំ​កន្លងផុតទៅ​មកនេះ គឺ​ស្តែងចេញ អំពី​ការព្រួយបារម្ភ​របស់​ស​ង្គ​ម​ស៊ីវិល ក៏ដូចជា​ក្រុម​អង្គការ​អន្តរជាតិ នៃ​បណ្តា​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក​ដែរ ដែល​គេ​បាន​ផ្តោត​យកចិត្តទុកដាក់ ទៅលើ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​"​។


​លោក ចាន់ សុ​វេត បាន​បន្ថែមថា "​អីចឹងបើយើង​ផ្អែកទៅលើ​ការវាយតម្លៃ​ជាទូទៅ​របស់​សហគមន៍​អន្តរជាតិ និង​ការវាយតម្លៃ​របស់លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហា​ប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា បានធ្វើការ​វាយតម្លៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា នៅ​មិនទាន់មាន​ភាពល្អប្រសើរ​លើ​ចំនុច​មួយចំនួន ត្រូវតែមាន​ការកែសម្រួល​។ ដូចជា​បញ្ហាដីធ្លី បញ្ហា​ប្រព័ន្ធតុលាការ និង​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​យើង​មើលឃើញថា ស្ថានភាព​នេះ នៅ​មិ​ម​ទាន់​មាន​ភាពល្អប្រសើរ​នៅឡើយ​”​។​

​លោក ចាន់ សុ​វេត បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា "​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​ការវាយតម្លៃ​ជាទូទៅ ពី​បណ្តា​សហគមន៍​អន្តរជាតិ​ធំៗ និង​អង្គការសិទ្ធិមនុស្ស នៅក្នុង​តំបន់​អាស៊ី គេ​បាន​ឲ្យ​តម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ថា ហាក់បីដូចជា អត់​ដើរ ទៅមុខ​សោះ បើ​ប្រៀបធៀប​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។ អីចឹង​មានន័យថា ស្ថានភាព​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា កំពុងតែ​ដើរ​ថយក្រោយ​"​
លោក ចាន់ សុ​វេត បានបញ្ជាក់​ទៀតថា ចំពោះ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុ ក៏បាន​ធ្វើ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ នេះដែរ​ថា បើសិន​ប្រទេស​កម្ពុជា​មិន​គោរព និង​មិន​អនុវត្ត​នៅ​លទ្ធិប្រជាធិបតេយ្យ ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ ស្ថានភាព​គោរព​សិទ្ធិមនុស្ស ក៏​អត់​ដំណើរការ​បានល្អ​ដែរ ដោយ​សហគមន៍​អឺរ៉ុប បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​កែប្រែ​ឥរិយាបថ និង​ទង្វើ​របស់ខ្លួន រហូត​គេ​មើលឃើញថា ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​វិញ​។​

លោក ចាន់ សុ​វេត បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​ជំនួប​រវាង​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ ( កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១២ ) នេះ​គឺ​លោក​ប្រធានាធិបតី​អាមេរិក បាន​មានប្រសាសន៍​ជំរាប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​មានការ​ព្រួយបារម្ភ អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង និង​ពាក់ព័ន្ធ​បញ្ហា​លោក ម៉ម សូណង់ដូ នឹង​បញ្ហា​គណបក្សនយោបាយ​។​

លោក ចាន់ សុ​វេត បានបញ្ជាក់ "​សមាគម​អាដហុក ក៏​យើង​ចាត់ទុកថា​ឆ្នាំ​២០១២ ​ជា​ឆ្នាំ​មួយ ដែល​អាក្រក់ ស្ថានភាព​គោរព​សិទ្ធិ​មន​សុ្ស ដែល​អាក្រក់​ជាងគេ​បំផុត ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​”​។​
លោក ចាន់ សុ​វេត បាន​មានប្រសាសន៍​ទៀតថា "​រាជរដ្ឋាភិបាល តែងតែអះអាងថាមាន​ឆន្ទៈ​ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ ប៉ុន្តែ​មានតែ​នៅក្នុង​ទ្រឹស្តី មិនបាន​យកមកអនុវត្ត​ទេ​"​។​
​លោក សុ​វេត បាន​មានប្រសាសន៍​បន្តថា អាដហុក​បាន​រកឃើញ​ការហាម​ប្រាម​សិទ្ធិ មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​សហជីព គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ពុំ​អាច​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ ដើម្បី​ធ្វើបាតុកម្ម និង​កូដកម្ម​អហិង្សា នៅក្នុង​ឆ្នាំ​២០១២ កន្លងមក មិនតិចជាង ៥០០ ករណី​ទេ​។ ជាពិសេស ដែល​កើតមាន​ច្រើនជាងគេ គឺ​ការចាប់ខ្លួន​ឃាត់ខ្លួន ដោយ​ខុសច្បាប់ និង​ការចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​ដីធ្លី ជាដើម​។​
​លោក​បន្តថា មាន​សកម្មជន ដែល​បាន​ចូលរួម​តវ៉ា​ដីធ្លី ហើយ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន មាន​ចំនួន ៩២ នាក់ ក្នុង​ឆ្នាំ​២០១២ នៅ​ទូទាំងប្រទេស ហើយ​ក្នុង​បញ្ហា​នេះដែរ មាន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​តវ៉ា​ដីធ្លី ចំនួន ១៨ នាក់ កំពុង​ជាប់ពន្ធនាគារ ក៏ប៉ុន្តែ​ករណី​ទាំងនេះ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាស់​ពីមុនមក​ដែរ ដែល​ភាគច្រើន ជា​ករណី​ជម្លោះដីធ្លី​ចាស់ ហើយ​ទើប​កក្រើក​ឡើង​ថ្មី​។ ចំពោះ​បញ្ហាដីធ្លី​នៅ​ទូទាំងប្រទេស ដែល​អាដហុក​រកឃើញ​មាន​ជាង ២០០ ករណី នៅ​មិ​ម​ទាន់​បាន​ដោះស្រាយ​។​
​លោក ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១២ នៅក្នុង​សិក្ខាសាលា​អបអរសាទរ​ខួប​លើក​ទី​៦៤ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ នៅឯ​ព្រឹទ្ធសភា បាន​មានប្រសាសន៍​បញ្ជាក់ថា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​បេ​ជ្ញា​ចិត្ត​ខ្ពស់ ដោយបាន​ធ្វើជា​អ្នក​នាំមុខ និង​សម្រេចបាន​ជោគជ័យ​នូវ​ការអនុម័ត “​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​​ដែលជា​ ឯកសារ​គ្រឹះ និង​ជា​កេរ៍ដំណែល សម្រាប់​ក្មេងជំនាន់ក្រោយ ក្នុង​ការធានា និង​លើកស្ទួយ​ការពារ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស ដែលជា​សមាជិក​អាស៊ាន និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។​
​លោក ងួន ញ៉ិល បាន​មានប្រសាសន៍​បន្តថា ប្រទេស​កម្ពុជា បាន​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ចាប់តាំងពី​ឆ្នាំ​១៩៩៣ ហើយ​បាន​កសាង​រដ្ឋធម្មនុញ្ញ​ជាតិ​មួយ ដែល​បានកំណត់​យ៉ាងច្បាស់​អំពី​សិទ្ធមនុស្ស​៕​

2 comments:

Anonymous said...

លោក ងួន ញ៉ិល មុននឹងនិយាយ ត្រូវបើកខួរ
ក្បាលសិន។លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាមាន
នៅតែលើក្រដាស់ហើយនិងលើមាត់ក្រុមចោរហារយ
ប៉ុណ្ណោះ។ក្រុមពួកអ្នកឯងសម្លាប់ខ្មែរអស់ច្រើនណាស់
ក្នុងកំឡុងជាង៣០ឆ្នាំកន្លងមកនេះ ធ្វើខុសហើយមិន
ព្រមទទួលខ្លួន ស្ដីអំពីការរំលោភសិទ្ធិមនុស្សយ៉ាង
ធ្ងន់ធ្ងរ សូម្បីតែដំណាងពិសេសសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិ ក៏ក្រុមពួកលោកឯង ហ៊ានប្រតិកម្ម
តបវិញដែរ ដោយគ្មានហេតុផលត្រឹមត្រូវ៕

Anonymous said...

Those police men they dare to fight vietnamese to protech our own people, but they're good at fighting women, and their own people, pigs..look like pigs, smell like pigs then they must be pigs all along..