http://www.youtube.com/watch?v=k6f1d-BOKEY&feature=youtu.be
ដោយ ខែ សុណង 2012-12-14 RFA
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក
សិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបញ្ចប់បេសកកម្មស្វែងរកការពិត
ស្ដីពីបញ្ហាសិទ្ធិមនុស្សលើកទី៨
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជាហើយនៅថ្ងៃទី១៤
ធ្នូ ឆ្នាំ២០១២។
នៅក្នុងការបញ្ចប់បេសកកម្មនេះ លោកបានវាយតម្លៃថា កម្ពុជា
នៅមានបញ្ហាជាច្រើន ដូចជា សេរីភាពបញ្ចេញមតិនៅមានកម្រិត
បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហានិទ្ទណ្ឌភាព និងប្រព័ន្ធយុត្តិធម៌
និងវិវាទដីធ្លីនៅមិនទាន់មានការដោះស្រាយជាដើម។
លោក សុរិយា ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំនៅកម្ពុជា
មិនបានចាត់ទុកការខកខានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
ថាជាការបរាជ័យក្នុងដំណើរស្វែងរកការពិតស្ដីពីបញ្ហាសិទ្ធិ
មនុស្សនៅកម្ពុជា នោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២ នៅការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរាជធានីភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី បានលើកឡើងថា នៅក្នុងពេលបំពេញបេសកកម្មនេះ លោកបានប្រាស្រ័យទាក់ទងជាមួយដៃគូពាក់ព័ន្ធទាំងឡាយនៅក្នុងសង្គម កម្ពុជា រាប់ទាំងសង្គមស៊ីវិល សហគមន៍មូលដ្ឋាន បុគ្គលឯកជន និងដៃគូអភិវឌ្ឍន៍របស់កម្ពុជា។
ប៉ុន្តែអ្វីដែលលោកមានការសោកស្ដាយនោះ គឺលោកមិនអាចជួបប្រាស្រ័យទាក់ទងជាមួយដៃគូពិភាក្សាក្នុងជួរ រដ្ឋាភិបាលចំពោះបញ្ហាទាំងអស់នេះ។ ទន្ទឹមនឹងគ្នានេះ លោកក៏មិនយល់ចំពោះការខកខាននេះដែរ៖ «តើដំណើរបេសកកម្មរបស់ខ្ញុំ បរាជ័យ ឬជោគជ័យ គឺខ្ញុំគិតថាជោគជ័យ គឺខ្ញុំសម្រេចបាននូវអ្វីដែលខ្ញុំចង់បាន ដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សនៅប្រទេសនេះ។ ខ្ញុំបាននិយាយជាមួយជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្ស ខ្ញុំបានជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនដ៏ទូលំទូលាយ សមាជិកសភា មន្ត្រីសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍អន្តរជាតិរបស់កម្ពុជា ផងដែរ។ ខ្ញុំទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមសរសេររបាយការណ៍ របស់ខ្ញុំដែលខ្ញុំនឹងធ្វើក្នុងពេលវេលាសមស្រប»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា ការខកខានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្នុងជួររដ្ឋាភិបាល ជួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺពុំមែនជាបញ្ហាប្រឈមការងារនោះទេ គឺដោយសារបញ្ហាពេលវេលា៖ «មិន មានអ្វីដែលជាប្រឈមទេ វាសង្កត់ធ្ងន់ទៅលើរឿងបញ្ហាពេលវេលា ដែលសម្ដេចលោកពុំមានឱកាសផ្ដល់ជូនអ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ។ ខ្ញុំមើលទៅណា ព្រោះយើងដឹងហើយ យើងទើបតែចប់ប្រជុំកំពូលអាស៊ាន មនុស្សម្នាក់ៗហ្នឹងមុនប្រជុំហ្នឹងយើងដាក់ពេលវេលាច្រើននៅក្នុង ការងារហ្នឹង ហើយយើងឃើញការប្រជុំគណៈរដ្ឋមន្ត្រីក៏យើងខានធ្វើច្រើនសប្ដាហ៍ដែរ»។
លោក សុរិយា ស៊ូប៊ែឌី បានវាយតម្លៃថា កម្ពុជា បានបន្តអនុវត្តបានល្អលើសូចនាករជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ដែលគាំទ្រដោយស្ថិរភាពនយោបាយ ប៉ុន្តែលោកបានរិះគន់នៅចំណុចមួយចំនួនដូចជា បញ្ហាសេរីភាពបញ្ចេញមតិនៅមានកម្រិត បញ្ហាសិទ្ធិលើដីធ្លីបានក្លាយជាបញ្ហាដ៏ធំមួយនៅកម្ពុជា កង្វល់ជាច្រើនអំពីការអនុវត្តកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលខ្វះតម្លាភាពនាំឲ្យមានផលប៉ះពាល់ទៅលើជនជាតិដើមភាគតិច និងបញ្ហាជ្រើសរើសសហគមន៍ដែលត្រូវផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជាដើម។ ក្រៅពីនេះ លោកក៏នៅមានការព្រួយបារម្ភជាខ្លាំងអំពីវប្បធម៌និទ្ទណ្ឌភាពនៅ កម្ពុជា ដែលក្នុងនោះមិនមានជនល្មើសណាមួយត្រូវបាននាំខ្លួនមកតុលាការ ដើម្បីផ្ដន្ទាទោស ដែលនាំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
យ៉ាងណាក៏ដោយ លោក សុរិយា ស៊ូប៊ែឌី បានបញ្ជាក់ថា បញ្ហាប្រឈមរបស់កម្ពុជា នេះ លោកនឹងដាក់ក្នុងរបាយការណ៍របស់លោក ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោក សុរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកទី៨ រយៈពេល ៥ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី៩ ហើយបានបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
Hun Sen = Coward
Ah Ho Chi Minh = Trash
Seng Theary = Socheata = Khmer Democrate = Youn employee
Ki-Media= Khmerization = Youn
Rong Chhun = Kem Sokha = Mom Sonando = Youn
Rannaridh = Dirty prince
Sihamoni = Half Youn King
Hun Manet = Half Youn General
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)= Justice for Khmer people
Ah Ho Chi Minh= Ah youn Hypocrite.
Ah Ho Chi Minh = thief mind
Post a Comment