Sunday, December 16, 2012

លោក ស៊ូប៊ែឌី៖ ជោគជ័យ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

http://www.youtube.com/watch?v=k6f1d-BOKEY&feature=youtu.be
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី៨ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១២។
នៅ​ក្នុង​ការ​បញ្ចប់​បេសកកម្ម​នេះ លោក​បាន​វាយ​តម្លៃ​ថា កម្ពុជា នៅ​មាន​បញ្ហា​ជា​ច្រើន ដូចជា សេរីភាព​បញ្ចេញ​មតិ​នៅ​មាន​កម្រិត បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​និទ្ទណ្ឌភាព និង​ប្រព័ន្ធ​យុត្តិធម៌ និង​វិវាទ​ដីធ្លី​នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ជាដើម។
លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា មិន​បាន​ចាត់​ទុក​ការ​ខកខាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ការ​បរាជ័យ​ក្នុង​ដំណើរ​ស្វែង​រក​ការ​ពិត​ស្ដី​ពី​បញ្ហា​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា នោះ​ទេ។
ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី១៤ ធ្នូ ឆ្នាំ​២០១២ នៅ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រាជធានី​ភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នេះ លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ឡាយ​នៅ​ក្នុង​សង្គម​ កម្ពុជា រាប់​ទាំង​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន បុគ្គល​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា។
ប៉ុន្តែ​អ្វី​ដែល​លោក​មាន​ការ​សោកស្ដាយ​នោះ គឺ​លោក​មិន​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​ពិភាក្សា​ក្នុង​ជួរ​ រដ្ឋាភិបាល​ចំពោះ​បញ្ហា​ទាំង​អស់​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​មិន​យល់​ចំពោះ​ការ​ខកខាន​នេះ​ដែរ៖ «តើ​ដំណើរ​បេសកកម្ម​របស់​ខ្ញុំ ​បរាជ័យ ឬ​ជោគជ័យ គឺ​ខ្ញុំ​គិត​ថា​ជោគជ័យ គឺ​ខ្ញុំ​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ដើម្បី​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នេះ។ ខ្ញុំ​បាន​និយាយ​ជាមួយ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ខ្ញុំ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ដ៏​ទូលំទូលាយ សមាជិក​សភា មន្ត្រី​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​កម្ពុជា ផង​ដែរ។ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ចាប់​ផ្ដើម​សរសេរ​របាយការណ៍​ របស់​ខ្ញុំ​ដែល​ខ្ញុំ​នឹង​ធ្វើ​ក្នុង​ពេល​វេលា​សមស្រប»
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ការ​ខកខាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ជួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​ពុំ​មែន​ជា​បញ្ហា​ប្រឈម​ការងារ​នោះ​ទេ គឺ​ដោយ​សារ​បញ្ហា​ពេល​វេលា៖ «មិន ​មាន​អ្វី​ដែល​ជា​ប្រឈម​ទេ វា​សង្កត់​ធ្ងន់​ទៅ​លើ​រឿង​បញ្ហា​ពេល​វេលា ដែល​សម្ដេច​លោក​ពុំ​មាន​ឱកាស​ផ្ដល់​ជូន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ។ ខ្ញុំ​មើល​ទៅ​ណា ព្រោះ​យើង​ដឹង​ហើយ យើង​ទើប​តែ​ចប់​ប្រជុំ​កំពូល​អាស៊ាន មនុស្ស​ម្នាក់ៗ​ហ្នឹង​មុន​ប្រជុំ​ហ្នឹង​យើង​ដាក់​ពេល​វេលា​ច្រើន​នៅ​ក្នុង​ ការងារ​ហ្នឹង ហើយ​យើង​ឃើញ​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ក៏​យើង​ខាន​ធ្វើ​ច្រើន​សប្ដាហ៍​ដែរ»
លោក សុរិយា ស៊ូប៊ែឌី បាន​វាយ​តម្លៃ​ថា កម្ពុជា បាន​បន្ត​អនុវត្ត​បាន​ល្អ​លើ​សូចនាករ​ជាច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​គាំទ្រ​ដោយ​ស្ថិរភាព​នយោបាយ ប៉ុន្តែ​លោក​បាន​រិះគន់​នៅ​ចំណុច​មួយ​ចំនួន​ដូចជា បញ្ហា​សេរីភាព​បញ្ចេញ​មតិ​នៅ​មាន​កម្រិត បញ្ហា​សិទ្ធិ​លើ​ដីធ្លី​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​កម្ពុជា កង្វល់​ជា​ច្រើន​អំពី​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដែល​ខ្វះ​តម្លាភាព​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ជន​ជាតិ​ដើម​ភាគ​តិច និង​បញ្ហា​ជ្រើស​រើស​សហគមន៍​ដែល​ត្រូវ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ជា​ដើម។ ក្រៅ​ពី​នេះ លោក​ក៏​នៅ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ កម្ពុជា ដែល​ក្នុង​នោះ​មិន​មាន​ជន​ល្មើស​ណា​មួយ​ត្រូវ​បាន​នាំ​ខ្លួន​មក​តុលាការ​ ដើម្បី​ផ្ដន្ទាទោស ដែល​នាំ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។
យ៉ាង​ណា​ក៏​ដោយ លោក សុរិយា ស៊ូប៊ែឌី បាន​បញ្ជាក់​ថា បញ្ហា​ប្រឈម​របស់​កម្ពុជា នេះ លោក​នឹង​ដាក់​ក្នុង​របាយការណ៍​របស់​លោក ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។
លោក សុរិយា ស៊ូប៊ែឌី បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​លើក​ទី៨ រយៈពេល ៥​ថ្ងៃ គឺ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៩ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Hun Sen = Coward
Ah Ho Chi Minh = Trash
Seng Theary = Socheata = Khmer Democrate = Youn employee
Ki-Media= Khmerization = Youn
Rong Chhun = Kem Sokha = Mom Sonando = Youn
Rannaridh = Dirty prince
Sihamoni = Half Youn King
Hun Manet = Half Youn General

Anonymous said...

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)= Justice for Khmer people

Ah Ho Chi Minh= Ah youn Hypocrite.
Ah Ho Chi Minh = thief mind