KI-Media loves to hear from you, and we're giving you a bullhorn. We just ask that you keep things civil. Please leave out personal attacks, do not use profanity, ethnic or racial slurs, or take shots at anyone's sexual orientation or religion. We thank you for your cooperation!
1 comment:
ក្មុងនាមខ្ញុំបាទជាខ្មែរម្នាក់ ខ្ញុំបាទបានរស់ឆ្លងកាន់
សមយ័ឯករាជ្យ,បានស្គាល់យល់ដឹងខ្លះអំពីការ លំបាក,សុខស្រួលក្នុងសង្គមជាតិខ្មែរខ្លះដែរ។
តែដោយឃើញសំណេរលោកសំ វិជ្ជាចុះផ្សាយក្នុង
ទំពរ័នេះបែបសំណួរថា បន្សល់អ្វីដល់ខ្មែរជំនាន់ ក្រោយ?។ ទោះបីលោកសរសេរភ្ជាប់ និងសញ្ញា?
បែបនេះខ្មែរហៅថាសញ្ញាសួរ(សំណួរ)តែចំពោះ សញ្ញាបែបនេះ!ខ្មែរប្រើជាឧទានសព្ទ។ (ហើយក៏ខ្ញុំយល់អំពីបំណងរបស់លោកបានដែរ)
ណ្ហើយចុះ ដើម្បីកុំឲ្យកាច់កុងវែងឆ្ងាយពេលនោះខ្ញុំ
អាចយល់ពីបំណងលោកហើយ,តែទោះបីសម
តាមបំណងឬពុំសមសុំលោកកុំប្រកាន់ខ្ញុំធ្វើអ្វី?សូម
លោកចាត់ទុកខ្ញុំជាមនុស្សម្នាក់នេះឆ្លើយតបដើម្បី បំបាត់ការអផ្សុកផងទៅចុះ។
កាលជំនាន់ខ្មែរបានឯករាជ្យពីអាណានិគមន៍បារាំង
បរិបូណ៍នៅឆ្នាំ១៩៥៤,ខ្មែររួបរួមគ្នាបានល្អណាស់
ខ្មែរមានសល់សម្ភារៈសឹកតិចតួចណាស់ពីបារាំង.
ខ្មែរហាត់ក្បួនសង្រ្គាមប្រើកាំភ្លើងឆ្នៃពីដើមឈើ។
ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤១សីហនុបានអភិសេក
ឡើងគ្រងរាជ្យជាមហាក្សត្រនៃប្រទេសកម្ពុជា។
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៥៥សហរដ្ឋអាមេរិកបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយសេដ្ឋកិច្ចឲ្យដល់រាជរដ្ឋាភិបាលខ្មែរ។
ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៥៧ នៅក្នុងសមាជជាតិទី
៤សម្តេចសីហនុទ្រង់ប្រកាសអព្យាក្រិតភាពកម្ពុជា
ខែមិថុនា ឆ្នាំ១៩៥៨ កងទ័ពយៀកណាមរំលោភ ចូលមកទឹកដីខែត្រស្ទឹងត្រែងប្រមាណ១៥គ.ម។
ដោយសារតែសម្តេចសីហនុមិនទទួលជំនួយយោធាពីអាមេរិកាំងព្រោះលោកយល់ថា ជំនួយមាន ចំណងមិន។ចោរយួនចិញ្ចឹមចិត្តឈ្លានពានខ្មែរហូត
មានព្រឹត្តការណ៍ថ្ងៃ១៨ ខែមិនា ឆ្នាំ១៩៧០សភា ទាំងពីរដកសេចក្តីទុកចិត្តពីសម្តេចសីហនុ។
នៅក្នុងប្រទេសជាតិមានអាសន្នចំពោះមុខកាល
នោះយួនវាយកងទ័ពខ្មែរយ៉ាងកំរោលតែម្តង...
តែកងទ័ពខ្មែរទប់ជាប់ជាមួយទ័ពយួនបាន។ល។
មុននិងខ្មែរប្រកាសខ្លួនជាសាធារណរដ្ឋថ្ងៃទី៩ ខែតុ
លា ឆ្នាំ១៩៧០ រាជរដ្ខាភិបាលបានអញ្ជើញស្តេច
សីហនុយាងចូលព្រះនគរឲ្យដោះស្រាយវិបត្តយួន
ឈ្លានពាន,តែសម្តេចសីហនុប្រកែក, ដោយសារ
តែចរិកចង់ឲ្យពួកមន្រ្តីខ្មែរលួងលោមដូចពីក្មេងក្នុងគ្រានៅគ្រងរាជ្យ។ល។
ខ្ញុំសុំបញ្ជាក់ដល់លោកសំ វិជ្ជាបន្តិចចុះ ពេលខ្មែរ
ច្បាំងជាមួយយួនយៀកកុង(យួនខាងជើង)កង
ទព័ខ្មែរបានវាយយួននេះស្លាប់ពាយពីប្រទេសខ្មែរ
តែនៅខែមករា ឆ្នាំ១៩៧៣ កងទ័ពខ្មែរបន្ធូរដៃ... ព្រោះទទួលជឿការឃោសនាថា សហរដ្ឋអាមេរិក
ចរចារជាមួយនិងយួននៅប្រទេសបារាំង ក្នុងនោះ
ឲ្យយួនយៀកកុងដកទ័ពចេញពីប្រទេសកម្ពុជាដែរ
ធ្វើអោយ កងទ័ពខ្មែរសាធារណរដ្ឋត្រៀមនៅកន្លែង
ឈប់ថធ្វើប្រតិបត្តការ តែពួកកងទ័ពខ្មែក្រហមមក
វាយដល់ខ្សែត្រៀម ពេលស្លាប់ក្រឡាប់មើលមុខគឺ
ឃើញតែមុខខ្មែរ ។សារុមមកកងទ័ពខ្មែរគ្មានចិត្ត
ច្បាំងនិងខ្មែរទេ ព្រមទំលាក់អាវុធទទួលយក
សន្តិភាពតាមការឃោសនាតែម្តងទៅនៅថ្ងៃទី១៧
ខែមេសា ឆ្នាំ១៩៧៥តែម្តងទៅ។ ដូច្នេះជំនាន់ដែលខ្ញុំរៀបរាប់និងឆ្លងកាត់នេះគឺ ខ្មែរ
គ្មានសល់អ្វីពីកំហុសជ្រុលខកបានត្រឹមសោកាទេ,
តែខ្មែរនៅសល់ប្រទេសទុកគ្រាន់កូនចៅជំនាន់នេះ
បន្តវេនតស៊ូជាមួយសត្រូវពិតប្រាកដ។ណ្ហើយខ្ញុំសុំបញ្ចប់ដោយសង្ខេបសិនចុះ សង្ឃឹមថាលោក
សំ វិជ្ជាអាចពិចារណាតាមការគួរបានហើយ...ព្រោះសម័យខ្ញុំគ្មានប្រពន្ធ័ពត៌មានសម្បូណ៍ដូច្នេះទេ តែខ្ញុំសង្ឃឹមលើយុវជន និងយុវនារីខ្មែរថា
អាចស្តាប់យល់អំពីការស្រាវជ្រាវរកហេតុផលពិតពី
សាលាក្តីកាត់ទោសខ្មែរក្រហមដែលគេកំពុងជជែករកហេតុផលពិតនិងមិនឲ្យមានការកាប់សំឡាប់សារជាថ្មីបានទៀតទេ៕
Post a Comment