Wednesday, December 12, 2012

តំណាង​រាស្ត្រ CPP ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​សារ​តែ​វត្តមាន​របស់​លោក សម រង្ស៊ី

លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​
ដើរចេញ ចាញ់៖ ឈាងវុន
Wednesday, 12 December 2012
Abby Seiff
The Phnom Penh Post


ភ្នំពេញៈ ដោយ​ខឹង​នឹង​វត្តមាន​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​សម រង្ស៊ី ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា CPP បាន​នាំ​គ្នា​ដើរ​ចេញ នៅ​កិច្ច​ប្រជុំ​តំណាង​រាស្រ្ត​អន្តរជាតិ​​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ ក្នុងទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ចេញ​ផ្សាយ​ដោយ​មន្រ្តី​អ៊ីតាលី​ពីរ​រូប​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ នោះ។
ព្រឹទ្ធ​សមាជិក​អ៊ីតាលី លោក Marco Perduca និង​ សមាជិក​សភា​អ៊ីតាលី លោក Matthew Mecacci បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ « ភ្លាមៗ ពី​មុន​ការ​បើក​សន្និបាត​ពិគ្រោះ​យោបល់​លើក​ទី៧​នៃ​តំណាង​រាស្រ្ត សម្រាប់​សកម្មភាព​ពិភពលោក​(PGA)គណៈ​ប្រតិភូ​កម្ពុជា​បាន​ជំទាស់​ចំពោះ​សហការី សមាជិក​សភា របស់​ខ្លួន​គឺ លោក សម រង្ស៊ី និង លោក​ស្រី ជូឡុង ស៊ូមូរ៉ា នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ចូល​ដល់​សាល​ប្រជុំ ជា​កន្លែង​ដែល​កិច្ច​ប្រជុំ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​»

តាម​រយៈ​ការ ចូល រួម​ពី​សមាជិក​សភា​រាប់​រយ​នាក់​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ជា​ភាគី នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កិច្ច​ប្រជុំ​ជាន់​ខ្ពស់ រយៈ​ពេល​ពីរ​ថ្ងៃ​នេះ គឺ​​ជា​«ការ​ប្រមូល​ផ្តុំ​នៃ​តំណាង​រាស្រ្ត​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ និង​ផ្តោត​តែ​មួយ​គត់ ទៅ​លើ​បញ្ហា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​»។ នេះ​បើ​យោង​តាម​កម្មវិធី​ជា​ផ្លូវ​ការ​ដែល​បាន​សរសេរ។

ថ្លែង​តាម ទូរស័ព្ទ ពី​ទីក្រុង​រ៉ូម លោក សម រង្ស៊ី ដែល​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី បាន​អះអាង​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នយោបាយ​អ៊ីតាលី ដោយ​លោក​បាន​ថ្លែង​ថា គណៈ​ប្រតិភូ​កម្ពុជា ដែល​មាន​គ្នា​បីនាក់​ ដឹក​នាំ​ដោយ​លោក ឈាង វុន បាន​ព្យាយាម​ដាក់​សម្ពាធ ទៅ​លើ​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​បណ្តេញ​លោក​ចេញ​ពី​កិច្ច​ប្រជុំ ដោយ​សំអាង​លើ​ហេតុ​ផល​ថា លោក​មិន​មែន​ជា​សមាជិក​សភា​ផ្លូវ​ការ​នៃ​គណៈ​ប្រតិភូ​កម្ពុជា​ទេ។ លោក សម រង្ស៊ី បាន​ថ្លែង​ថា​៖ «​លោក ឈាង វុន បាន​ដើរ​ទៅ​ជួប​ប្រធាន​​សភា និង​អនុប្រធាន​ព្រឹទ្ធ​សភា​អ៊ីតាលី ដែល​កំពុង​ដឹក​នាំ​កម្មវិធី ... ​ហើយ​អ្នក​ទាំង​ពីរ បាន​ប្រាប់​លោក វុន ថា គាត់​មាន​សេរីភាព​ក្នុង​ការ​ដើរ​ចេញ»។ លោក សម រង្ស៊ី ថ្លែង​បន្ត​ថា៖ «គាត់​មិន​ជឿ​ត្រចៀក​របស់​គាត់​។ ​គាត់​គិត​ថា អ្នក​រៀបចំ ​នឹង​ស្តាប់​តាម​គាត់ ហើយ​នឹង​ឲ្យ​ខ្ញុំ​ចេញ​ពី​បន្ទប់​ប្រជុំ នៅ​ពេល​គាត់​និយាយ​ថា​៖ ​ប្រសិន​បើ សម រង្ស៊ី មិន​ចេញ​ពី​បន្ទប់​ប្រជុំ​ទេ ​ពួក​គាត់​នឹង​ចេញ... លោក ឈាង វុន ​មិន​បាន​ដឹង​ថា គាត់​ស្ថិត​នៅ​លើ​ដី​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ទេ គាត់​មិន​អាច​ជំរុញ​ទៅ​តាម​ចិត្ត​របស់​គាត់​បាន​ទេ» លោក សម រង្ស៊ី បាន​បន្ថែម​ថា តំណាង​រាស្រ្ត​អន្តរជាតិ​នានា ដែល​ឃើញ​ព្រឹត្តិការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ លោក សម រង្ស៊ី បាន​ថ្លែង​បន្ត​ថា ការ​ទទួល​ស្គាល់​សមាសភាព​គណៈប្រតិភូ​កម្ពុជា​ ត្រូវ​បាន​លុប​ចោល​ភ្លាមៗ បន្ទាប់​ពី​ពួក​គាត់​បាន​ដើរ​ចេញ​។

សំណួរ​សួរ​ទៅ​ PGA ដែល​ជា​ស្ថាប័ន​រៀបចំ​កិច្ច​ប្រជុំ​នេះ​ ​មិន​ទទួល​បាន​ការ​ឆ្លើយ​ភ្លាមៗ​ទេ។ ​ការ​ទូរស័ព្ទ​ដដែលៗ​ទៅ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី​ខុទ្ទកាល័យ​សភា ​និង​តំណាង​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ម្សិលមិញ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ

លោក សម រង្ស៊ី ដែល​រស់នៅ​និរទេស​ដោយ​ខ្លួន​ឯង នៅ​ទីក្រុង​បារីស ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ប្រសិន​បើ​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ប៉ុន្តែ ក្រុម​អ្នក​គាំទ្រ​របស់​លោក​ បាន​ហៅ​ការ​កាត់​ទោស​ទាំង​នោះ​ថា ជា​ហេតុ​ផល​នយោបាយ​៕
រាយការណ៍​បន្ថែម​ មាស សុខជា

8 comments:

Anonymous said...

ទៅណាក៏ឈ្លើយដែរ លោកឈាង វុន។

Anonymous said...

ចុះអាណាអ្នញ្ញាតិឱ្យ អាឈាង វុន ឡប់សតិ
មានមុខនាទី មកជួបប្រជុំនៅឯប្រទេស អ៊ីតាលី?

Anonymous said...

គឺអ្នកដឹកនាំដែលគា្មនសមត្តភាពនោះឯងដែលបញ្ជូន
អាមនុស្សឡប់សតិ អាមនុស្សអសមត្តភាពទៅចូលរួម
អង្គប្រជុំនេះ ។

ដល់ទៅប៉ះដឯគូខ្លាំងជាង មានតែដើរចេញ
ប៉ុណោ្ណះ​ ព្រោះចេះមិនដល់គេ ខា្លចទទួលរង
ការអាម៉ាស់ តែជាសមិនផុតពីការអាម៉ាស់​ ដោយសារការដើរចេញនេះដែរ ។​

ថោកទាបណាស់ !

Anonymous said...

ចុះវាទើសក្បាលអីនិង សម រង្ស៊ី​! ចុះអា ខ្វុន​​ វាទៅធ្វើអីតែនៅទីនោះ? បើវាត្រូវបានគេអញ្ជើញឲ្យទៅចូលរួម ប្រជុំ ដូច្នេះអស់លោកដែលមានមុខនៅទីនោះ សុទ្ធតែត្រូវបានគេអញ្ជើញឲ្យទៅ រួមទាំងលោក សម រង្ស៊ី ផងដែរ។ដល់អា​ ខ្វុន ដើរចេញពីអង្គប្រជុំយ៉ាងនេះ ពិតជាបង្ហិនថវិកាជាតិមែន នេះបានចំជាគោរពមេវាផ្កាប់មុខក្រហីតមែន!។យើងធ្លាប់ពួករាជរដ្ឋាភិបាលថាគ្នានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរនោះទេ តើពិតទេ?បើគ្រាន់ឃើញមុខគ្នាញ៉េញធ្មេញដាក់ហើយនោះ តើដូចពាក្យមេវាថាស៊ីបាយរួមតុទេ ?គិតមើលទៅ?ចំណែកនៅស្រុកខ្មែរវិញ បក្សប្រឆាំងនាំគ្នាដើរចេញពីអង្គប្រជុំព្រោះសភានោះជាសភាបក្ស មិនមែនសភាជាតិទេ។បើនិយាយពីរឿងប្រឆាំងវិញ យើងមើលឃើញតែបក្សកាន់អំណាចទេដែលប្រឆាំង រីឯបក្សប្រឆាំងវិញយើងយល់ថាជាសំណើរទៅរដ្ឋាភិបាលទៅវិញទេ ព្រោះឲ្យតែបក្សប្រឆាំងស្នើអ្វី មួយបក្សកាន់អំណាចប្រឆាំងរហូត មិនដែលយកសំណើរនោះពិគ្រោះគ្នាទេ។

Anonymous said...

ឆ្នាំនេះ យីអ៊ុនវាអន់ណាស់ ទោះក្នុងសភា
ក៏វាត្រូវគេដៀលដែរ ។ ដូចយោបល់2:49
សមរម្យណាស់ ពួកកាន់អំណាចសព្វថ្ងៃនេះ
ត្រូវដេកគងថ្ងាសគិតមើលទៅថា អាណា
ប្រឆាំងអាណា ?

Anonymous said...

Chheang Vun, arh Phnoung! LOLs...

Anonymous said...

បើនិយាយភាសាបារាំង, អង់គ្លេសវិញ
អាយួន "ង្វៀង ឈៀង វុន" អាចុយម្រាយនេះវាទៅមិនរួចទេ....
អានេះខ្លាំងបានតែក្នុងរូងវាតែ​ប៉ុណ្ណោះ (.)

កណ្ដួយម៉ែអាឆ្កែយួន!

អាថ្លើមខ្មៅ ..ឈាមឈ្លើង...!

ជិតដល់ថ្ងៃអន្សារបស់ពួកអាឆ្កែកញ្ជះយួនហើយ…!

Anonymous said...

Chheang nuyen vun and Hun Sen and the rest of CPP officials are criminal people not Sam Rainsy.That's the fact.