|
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា |
|
ដើរចេញ ចាញ់៖ ឈាងវុន |
Wednesday, 12 December 2012
Abby Seiff
The Phnom Penh Post
ភ្នំពេញៈ ដោយខឹងនឹងវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំង លោកសម រង្ស៊ី ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា CPP បាននាំគ្នាដើរចេញ នៅកិច្ចប្រជុំតំណាងរាស្រ្តអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីកាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយមន្រ្តីអ៊ីតាលីពីររូបដែលបានចូលរួមកិច្ចប្រជុំ នោះ។
ព្រឹទ្ធសមាជិកអ៊ីតាលី លោក Marco Perduca និង សមាជិកសភាអ៊ីតាលី លោក Matthew Mecacci បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ភ្លាមៗ ពីមុនការបើកសន្និបាតពិគ្រោះយោបល់លើកទី៧នៃតំណាងរាស្រ្ត សម្រាប់សកម្មភាពពិភពលោក(PGA)គណៈប្រតិភូកម្ពុជាបានជំទាស់ចំពោះសហការី សមាជិកសភា របស់ខ្លួនគឺ លោក សម រង្ស៊ី និង លោកស្រី ជូឡុង ស៊ូមូរ៉ា នៅពេលអ្នកទាំងពីរបានចូលដល់សាលប្រជុំ ជាកន្លែងដែលកិច្ចប្រជុំត្រូវបានប្រារព្ធធ្វើឡើង»។
តាមរយៈការ ចូល រួមពីសមាជិកសភារាប់រយនាក់ពីបណ្តាប្រទេសផ្សេងៗ ដែលជាភាគី នៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កិច្ចប្រជុំជាន់ខ្ពស់ រយៈពេលពីរថ្ងៃនេះ គឺជា«ការប្រមូលផ្តុំនៃតំណាងរាស្រ្តទូទាំងពិភពលោកប៉ុណ្ណោះ និងផ្តោតតែមួយគត់ ទៅលើបញ្ហាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។ នេះបើយោងតាមកម្មវិធីជាផ្លូវការដែលបានសរសេរ។
ថ្លែងតាម ទូរស័ព្ទ ពីទីក្រុងរ៉ូម លោក សម រង្ស៊ី ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា ដែលទើបបង្កើតថ្មី បានអះអាងទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយអ៊ីតាលី ដោយលោកបានថ្លែងថា គណៈប្រតិភូកម្ពុជា ដែលមានគ្នាបីនាក់ ដឹកនាំដោយលោក ឈាង វុន បានព្យាយាមដាក់សម្ពាធ ទៅលើអ្នករៀបចំកម្មវិធីឲ្យបណ្តេញលោកចេញពីកិច្ចប្រជុំ ដោយសំអាងលើហេតុផលថា លោកមិនមែនជាសមាជិកសភាផ្លូវការនៃគណៈប្រតិភូកម្ពុជាទេ។ លោក សម រង្ស៊ី បានថ្លែងថា៖ «លោក ឈាង វុន បានដើរទៅជួបប្រធានសភា និងអនុប្រធានព្រឹទ្ធសភាអ៊ីតាលី ដែលកំពុងដឹកនាំកម្មវិធី ... ហើយអ្នកទាំងពីរ បានប្រាប់លោក វុន ថា គាត់មានសេរីភាពក្នុងការដើរចេញ»។ លោក សម រង្ស៊ី ថ្លែងបន្តថា៖ «គាត់មិនជឿត្រចៀករបស់គាត់។ គាត់គិតថា អ្នករៀបចំ នឹងស្តាប់តាមគាត់ ហើយនឹងឲ្យខ្ញុំចេញពីបន្ទប់ប្រជុំ នៅពេលគាត់និយាយថា៖ ប្រសិនបើ សម រង្ស៊ី មិនចេញពីបន្ទប់ប្រជុំទេ ពួកគាត់នឹងចេញ... លោក ឈាង វុន មិនបានដឹងថា គាត់ស្ថិតនៅលើដីនៃប្រទេសប្រជាធិបតេយ្យទេ គាត់មិនអាចជំរុញទៅតាមចិត្តរបស់គាត់បានទេ»។ លោក សម រង្ស៊ី បានបន្ថែមថា តំណាងរាស្រ្តអន្តរជាតិនានា ដែលឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក សម រង្ស៊ី បានថ្លែងបន្តថា ការទទួលស្គាល់សមាសភាពគណៈប្រតិភូកម្ពុជា ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីពួកគាត់បានដើរចេញ។
សំណួរសួរទៅ PGA ដែលជាស្ថាប័នរៀបចំកិច្ចប្រជុំនេះ មិនទទួលបានការឆ្លើយភ្លាមៗទេ។ ការទូរស័ព្ទដដែលៗទៅតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងមន្រ្តីខុទ្ទកាល័យសភា និងតំណាងក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ មិនទទួលបានការឆ្លើយតបទេ។
លោក សម រង្ស៊ី ដែលរស់នៅនិរទេសដោយខ្លួនឯង នៅទីក្រុងបារីស ប្រឈមមុខនឹងការដាក់ពន្ធនាគារចំនួន១២ឆ្នាំ ប្រសិនបើលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញប៉ុន្តែ ក្រុមអ្នកគាំទ្ររបស់លោក បានហៅការកាត់ទោសទាំងនោះថា ជាហេតុផលនយោបាយ៕
រាយការណ៍បន្ថែម មាស សុខជា
8 comments:
ទៅណាក៏ឈ្លើយដែរ លោកឈាង វុន។
ចុះអាណាអ្នញ្ញាតិឱ្យ អាឈាង វុន ឡប់សតិ
មានមុខនាទី មកជួបប្រជុំនៅឯប្រទេស អ៊ីតាលី?
គឺអ្នកដឹកនាំដែលគា្មនសមត្តភាពនោះឯងដែលបញ្ជូន
អាមនុស្សឡប់សតិ អាមនុស្សអសមត្តភាពទៅចូលរួម
អង្គប្រជុំនេះ ។
ដល់ទៅប៉ះដឯគូខ្លាំងជាង មានតែដើរចេញ
ប៉ុណោ្ណះ ព្រោះចេះមិនដល់គេ ខា្លចទទួលរង
ការអាម៉ាស់ តែជាសមិនផុតពីការអាម៉ាស់ ដោយសារការដើរចេញនេះដែរ ។
ថោកទាបណាស់ !
ចុះវាទើសក្បាលអីនិង សម រង្ស៊ី! ចុះអា ខ្វុន វាទៅធ្វើអីតែនៅទីនោះ? បើវាត្រូវបានគេអញ្ជើញឲ្យទៅចូលរួម ប្រជុំ ដូច្នេះអស់លោកដែលមានមុខនៅទីនោះ សុទ្ធតែត្រូវបានគេអញ្ជើញឲ្យទៅ រួមទាំងលោក សម រង្ស៊ី ផងដែរ។ដល់អា ខ្វុន ដើរចេញពីអង្គប្រជុំយ៉ាងនេះ ពិតជាបង្ហិនថវិកាជាតិមែន នេះបានចំជាគោរពមេវាផ្កាប់មុខក្រហីតមែន!។យើងធ្លាប់ពួករាជរដ្ឋាភិបាលថាគ្នានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរនោះទេ តើពិតទេ?បើគ្រាន់ឃើញមុខគ្នាញ៉េញធ្មេញដាក់ហើយនោះ តើដូចពាក្យមេវាថាស៊ីបាយរួមតុទេ ?គិតមើលទៅ?ចំណែកនៅស្រុកខ្មែរវិញ បក្សប្រឆាំងនាំគ្នាដើរចេញពីអង្គប្រជុំព្រោះសភានោះជាសភាបក្ស មិនមែនសភាជាតិទេ។បើនិយាយពីរឿងប្រឆាំងវិញ យើងមើលឃើញតែបក្សកាន់អំណាចទេដែលប្រឆាំង រីឯបក្សប្រឆាំងវិញយើងយល់ថាជាសំណើរទៅរដ្ឋាភិបាលទៅវិញទេ ព្រោះឲ្យតែបក្សប្រឆាំងស្នើអ្វី មួយបក្សកាន់អំណាចប្រឆាំងរហូត មិនដែលយកសំណើរនោះពិគ្រោះគ្នាទេ។
ឆ្នាំនេះ យីអ៊ុនវាអន់ណាស់ ទោះក្នុងសភា
ក៏វាត្រូវគេដៀលដែរ ។ ដូចយោបល់2:49
សមរម្យណាស់ ពួកកាន់អំណាចសព្វថ្ងៃនេះ
ត្រូវដេកគងថ្ងាសគិតមើលទៅថា អាណា
ប្រឆាំងអាណា ?
Chheang Vun, arh Phnoung! LOLs...
បើនិយាយភាសាបារាំង, អង់គ្លេសវិញ
អាយួន "ង្វៀង ឈៀង វុន" អាចុយម្រាយនេះវាទៅមិនរួចទេ....
អានេះខ្លាំងបានតែក្នុងរូងវាតែប៉ុណ្ណោះ (.)
កណ្ដួយម៉ែអាឆ្កែយួន!
អាថ្លើមខ្មៅ ..ឈាមឈ្លើង...!
ជិតដល់ថ្ងៃអន្សារបស់ពួកអាឆ្កែកញ្ជះយួនហើយ…!
Chheang nuyen vun and Hun Sen and the rest of CPP officials are criminal people not Sam Rainsy.That's the fact.
Post a Comment