RFA: ដោយ តាំង សារ៉ាដា, 2012-12-10
សកម្មជនព្រំដែនសច្ចាថា នឹងនៅតែបន្តទាមទារយកកោះត្រល់
របស់ខ្មែរ ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម សព្វថ្ងៃនោះ
មកជាសម្បត្តិរបស់ខ្មែរវិញឱ្យបាន ទោះក្នុងកាលៈទេសៈ
ឬត្រូវប្រើរយៈពេលយូរប៉ុណ្ណាក៏ដោយ។
ពួកគេចោទប្រកាន់រដ្ឋាភិបាលទីក្រុងភ្នំពេញ បច្ចុប្បន្ន
ថាបានធ្វើឲ្យបាត់កោះដ៏ធំរបស់ខ្មែរមួយនេះ។
ប៉ុន្តែមេដឹកនាំខ្មែរតែងអះអាងថា អាជ្ញាធរបារាំង
បានកាត់កោះនោះទៅឲ្យវៀតណាម
ហើយបញ្ហាទាំងនេះបានចប់សព្វគ្រប់រួចទៅហើយ។
ក្រុមអ្នកជំនាញខាងកិច្ចការព្រំដែនខ្មែរនៅឯនាយសមុទ្រប្រកាសថា
បញ្ហាកោះត្រល់នៅតែជាបញ្ហាដែលមិនទាន់ចប់សព្វគ្រប់នោះទេ
សូម្បីអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត
និងលោកទេសាភិបាលបារាំង ប្រេវីយេ (Previer) ក៏មិនដែលកាត់សេចក្ដីថា
កោះខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ
ជាកម្មសិទ្ធិដាច់មុខរបស់វៀតណាម នោះដែរ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ អះអាងថា
បញ្ហាកោះត្រល់ គឺជាបញ្ហាជាតិទាំងមូល
ហើយកោះមួយនេះក៏មិនដែលត្រូវបានសម្រេចតាមផ្លូវច្បាប់ម្ដងណាឲ្យ
ទៅវៀតណាម នោះទេ។
ទាក់ទងនឹងបញ្ហាកោះត្រល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
បានប្រកាសក្នុងរដ្ឋសភាពីមូលហេតុនាំឲ្យកោះត្រល់លែងជាកម្មសិទ្ធិ
របស់ខ្មែរថា ដោយសារតែឯកសារព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ
ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤
បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ
ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។
លោក ហ៊ុន សែន បញ្ជាក់ថា ខ្មែរបានបាត់កោះត្រល់របស់ខ្លួន
នៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយេ
បានដាក់កោះ
ត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនដីកម្ពុជាក្រោម ឬ
កូសាំងស៊ីន ហើយឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីន
ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា
ឆ្នាំ២០០៥ បានដកស្រង់បន្ទូលរបស់អតីតព្រះមហាក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចុះផ្សាយថា
ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម ម្ដងណានោះឡើយ។
រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម
សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ
ក៏បានចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧
ត្រាស់បង្គាប់ថា កោះត្រល់ គឺជាកោះដែលប្រទេសខ្មែរដាក់លក្ខខណ្ឌថា
ត្រូវរក្សាទុកនូវសិទ្ធិប្រវត្តិសាស្រ្ត។
ជាមួយគ្នានេះផងដែរ នៅឆ្នាំ១៩៣៩ ទេសាភិបាលបារាំង លោក ប្រេវីយេ
បានសរសេរជាលាយលក្ខណ៍អក្សរកត់ត្រាថា បារាំងបានកំណត់ចម្ងាយប្រវែង
៣គីឡូម៉ែត្រពីខាងជើងកោះត្រល់ ត្រូវគ្រប់គ្រងដោយប្រទេសខ្មែរ
ហើយកោះត្រល់ត្រូវស្ថិតក្រោមការគ្រប់គ្រង ដោយកូសាំងស៊ីន ឬ បារាំង។
ក៏ប៉ុន្តែការគ្រប់គ្រងនេះ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល
និងតម្រួតប៉ុណ្ណោះ។
ចំណែកឯបញ្ហាទាក់ទងរឿងភ្ជាប់កោះត្រល់ទាំងនេះទៅប្រទេសខ្មែរ ឬ
កូសាំងស៊ីននោះ ត្រូវទុកមួយអន្លើសិនជាដាច់ខាត។
លោក ស៊ាន ប៉េងសែ បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា
មិនចេះស្រឡាញ់ជាតិ និងទឹកដីរបស់ខ្លួន។
លោកអំពាវនាវឲ្យកូនខ្មែរគ្រប់រូបបន្តការទាមទារយកទឹកដីរបស់
ខ្លួនមកវិញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
កោះត្រល់មានផ្ទៃដីសរុប ទំហំ ៥៤០គីឡូម៉ែត្រក្រឡា
គឺធំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)។
កោះនេះស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ពីកោះក្រចកសេះ ហើយចម្ងាយ
១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង ៤៥គីឡូម៉ែត្រ
ពីខេត្តហាទៀន ប្រទេសវៀតណាម។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន
ដែលតែងដឹកនាំបាតុកម្មតវ៉ាអំពីបញ្ហាបូរណភាពទឹកដីថ្លែងថា
ទោះបីបារាំង បានដាក់នឹមអាណានិគមលើប្រទេសខ្មែរពិតមែន តែបារាំង
មិនដែលបានកាត់ដែនដីកោះមួយនេះឲ្យទៅប្រទេសវៀតណាម នោះឡើយ។
លោកបានជំរុញឲ្យមេដឹកនាំខ្មែរ គួរទាមទារកោះត្រល់មកវិញ
តាមរយៈការប្ដឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយសារតែកិច្ចព្រមព្រៀងឆ្នាំ១៩៨២
រវាងលោក ហ៊ុន សែន ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម
និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បាននាំឲ្យកម្ពុជា
បាត់បង់ក្រោះត្រល់ ដែលមានតម្លៃកាត់ថ្លៃពុំបាននេះ។
លោកបានពន្យល់ថា សន្ធិសញ្ញាទាំងនេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ
និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ចំណែកសកម្មជនព្រំដែនដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway)
លោក អៀរ ចាន់ណា ព្រមានថា លោក ហ៊ុន សែន
ត្រូវតែយកកោះត្រល់នេះមកឲ្យខ្មែរវិញជាដាច់ខាត បើពុំនោះសោតទេ
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រអំពីការបាត់បង់កោះត្រល់
ចេញពីផែនទីប្រទេសកម្ពុជា។
រដ្ឋាភិបាលក្រុងហាណូយ កំពុងបង្កើនល្បឿនអភិវឌ្ឍន៍យ៉ាងពេញទំហឹង
ដើម្បីធ្វើឲ្យកោះត្រល់ ដែលភាសាវៀតណាម ហៅថា «ភូកុក»
ក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មលំដាប់ពិភពលោក។
ក្រុមហ៊ុនទេសចរណ៍ខ្លះ បានហៅឆ្នេរសមុទ្ទនៅកោះត្រល់ ថាជា
«ឆ្នេរសួគ៌ា»។
សព្វថ្ងៃកោះត្រល់ មានជនជាតិវៀតណាម រស់នៅចំនួនជិត ១០ម៉ឺននាក់
ក្នុងនោះមានផ្លូវថ្នល់ខ្វាត់ខ្វែង អគាររដ្ឋាភិបាល សាលារៀន
មន្ទីរពេទ្យ សណ្ឋាគារ ភូមិគ្រឹះ អាគារលក់ទំនិញ និងផ្សារទំនើបៗ
ព្រមទាំងអាកាសយានដ្ឋានខ្នាតអន្តរជាតិ ១កន្លែង និងកំពង់ផែអន្តរជាតិ
៣កន្លែង ដែលជាមធ្យោបាយយ៉ាងសំខាន់ក្នុងការពង្រីកវិស័យពាណិជ្ជកម្ម
និងទេសចរណ៍។
ប្រជាជននៅទីនោះឲ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ
បានចំណាយប្រាក់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក
សម្រាប់អភិវឌ្ឍកោះត្រល់នេះ៕
15 comments:
We need to do a lot research regarding this island. VIETNAM is claiming China Sea with China. NOW WHAT DO WE DO ABOUT OUR ISLAND? JUST 8 KM OR 5 MILES FROM THE SHORE LINE.
This is clearly that Hun Sen is the worse traitor in Cambodia history ,even if Hun Sen build million schools and temples but Hun Sen can not erase this treason commiting to the Cambodians people from the living live and the future generation.
Hun Sen is the trator
Hun Sen is not the savor
Hun Sen took the enemy to protect him at the cost of loosing Cambodia and it nation.
Vote for Hun Sen is commit your own nation s suicide
8:41 PM
I support you 100%.
Khmer old generation and young generation must also focus on our sea , island and land . Indeed, KOh Tral is belong to Cambodia.
Try to get Kampuchea Krom first then Koh Tral later.
អាបណ្ឌិតលិតក្ដិតយួនឡៅម៉ុងហៃ បាននិយាយប្រាប់ខ្មែរ
ទាំងអស់ថា :
«រឿងព្រំប្រទល់ដែន រឿងអីនេះ ខ្ញុំមានទស្សនៈមួយប្រហែលជាខុសប្លែកពីគេ។ រឿងកោះត្រល់ បើតាមខ្ញុំដឹង វាចប់សព្វគ្រប់អស់ហើយ រឿងកម្ពុជាក្រោម វាចប់សព្វគ្រប់អស់ហើយ។ តាមខ្ញុំដឹង គឺអារឿងព្រំប្រទល់ដែនរឿងអីហ្នឹង គឺរឿងកោះត្រល់ រឿងអីហ្នឹង ហើយនិងកម្ពុជាក្រោមហ្នឹង យើងឈឺក្បាលវិលមុខ ចំណាយពេលវេលាចំណាយខួរក្បាលយើងហ្នឹងច្រើនណាស់។ បើខ្ញុំយកឧទាហរណ៍ដូចប្រទេសមួយ ប្រទេសតូចទេ ប្រទេសដាណឺម៉ាក គេបាត់ខេត្តគេពីរ មុនសង្គ្រាមលោកលើកទី១ រួចនៅតែរអ៊ូរទាំៗហើយទាមទារហើយទាមទារទៀត ប៉ុន្តែម្ដងនោះថា ឈប់ទៅចំណាយពេលយូរហើយ អត់បានការទេ ចំណាយពេលវេលាច្រើនតប់ប្រមល់អត់អំពើទេ អ្វីដែលនៅសល់ហ្នឹង គឺអភិវឌ្ឍន៍ទៅ។ មានអីដល់គេអភិវឌ្ឍទៅ ដីគេអត់សូវមានអីផងទេ ឥឡូវគេមានប្រជាពលរដ្ឋ ៥លាននាក់។ គេផ្ដល់ជំនួយឲ្យយើងហ្នឹងមិនតិចជាង ៥លានទេមួយឆ្នាំៗ។ នេះទស្សនៈខ្ញុំ ហើយយកឧទាហរណ៍ហ្នឹងមក គឺឈប់ខ្វល់ខ្វាយទៀតទៅ គឺរៀបចំមិត្តភាព ហើយបោះបង្គោលឲ្យស្រួលបួលទៅចប់សព្វគ្រប់ទៅ រឿងជាមួយប្រទេសជិតខាងឈប់ទៀតទៅ។ យើងមិត្តភាពជាមួយគ្នាទៅ យើងចូលអាស៊ានជាមួយគ្នាទៅ ខ្ញុំថាប្រហែលជាចំណេញទាំងអស់គ្នាឈ្នះៗទាំងអស់គ្នាទៅវិញទៅមក» ។
Koh Tral first whatever else come next because the France ceding kampuchea krom to Yuon Bao Dai we deal with them later,Koh Tral the France never cede to Yuon they (France) controlled but under Cambodia sorveriegty belong to Cambodia,Yuon stole with the help of his puppet Cpp's thugs-hun sen regime.Hun sen must gets Koh Tral back from his boss or face the servere consequence from Khmer nationalism.
Kmenhwatt
គ្មានឯកសារណា ដែលបានបញ្ជាក់ថា បារាំងកាត់
កោះត្រល់ និង កោះដទៃទៀតឱ្យអាយួនយៀកកុង
នោះឡើយ។អាអ្នកផ្ដើមគំនិតអាក្រក់ហ្នឹងគឺ យួន
តែម្ដង៕
SOME KHMER never love KHMER or their motherland when one KHMER need help not their problem.
Lion kill wild water buffalo one by one ,if wild water buffalo kippes run for live
The Khmer Krom live in Vietnam and the fucken Vietcong government said they are Khmer! When the Khmer Krom live in Cambodia and the fucken Vietcong slave puppet government under AH HUN SEN leadership said they are Vietnamese!
Bravo! The fucken Vietshit succeeded in destroying Khmer Krom identity and now AH Loa Mong Not High is succeeding in destroying far beyond Khmer identity and he is destroying Khmer sovereignty and the nation itself!
The Khmer people are not just fighting for the Koh Tral Island or border land but the whole Khmer identity! Next time when the foreigner asks you where do you come from? What are you going to say? From Thailand or Vietnam...
12:46 AM
You are an idiot. The Vietnamese government call the Khmers in Vietnam ethnic Khmers. So are Vietnamese citizens.
AH HUN SEN AH KBOT CHEAT!
AH HUN SEN AH CHEAP TRASH!
Koh Tral is now iseland of Viet who reside and develop to meet the tourist needs of vacation. If you wants Koh Tral, you thing Viet will hand it to you. So what is the solution? Can you tell so I can argue for its best alternatives, seeking for a real answer instead of yelling and screaming for no reason.
SOG from Prey Veng
To 8:43AM
Thank you for asking the right question. The solution to Koh Tral is very simple! First of all the Vietshit should know that Koh Tral doesn't belong to them according to international law in the past or in the future! Second it doesn't matter if the Vietshit have developed or resided on Koh Tral because they violated Cambodian sovereignty and they have to move out! And what they have created or built on Koh Tral will be compensated including the airports, raods, bridges, hotels, houses, ports...
Go home Vietshit!
The Vietshit don't need to be a thugs and be a good neighbor to Cambodia.
2:48 PM,
Have anyone done that by sending proprosal to UN or any organization that is responsible to solve Kampuchea Krom and Koh Tral dispute. What is its result?
I would Also Ask The Vietnamese Government to give back Kampuchea Krom and Koh Tral To Khmer,Cambodia to improve our relationship as brother and sister as we need.
From Sangkhum Khmer Niyum .
Post a Comment