Thursday, December 13, 2012

ក្រសួង​ព័ត៌មាន ប្រាប់ UNDP ពី​ការផ្អាក​ផ្សាយ កម្មវិធី​សមធម៌ ប្រចាំ​សប្តាហ៍ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា

នាយ Whisky
ថ្ងៃទី 13 ធ្នូ 2012 | ដោយ: លី សិលា
Cambodia Express News
នាយ Whisky៖ "ក្រសួង​ព័ត៌មានសម្រេច​បញ្ឈប់ មិន​ធ្វើ​កិច្ច​សហការ​ការងារ​ជាមួយ​លោក Federico Ed Rodriguez ជា​ជំនាញការ​សារព័ត៌មាន មកពី UNDP ទៀតឡើយ​"​ ... ព្រោះមិនច្បាស់ដូច ស៊យ អសុភាព ជុំ អកុសល និង ផៃ ស៊ីផោម យើងសោះ

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​ទៅ​លោកស្រី Elena Tischenko នាយក​ប្រចាំ​ប្រទេស​កម្ពុជា របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ដើម្បី​ស្នើ​សូម​កែសម្រួល​សមាសភាព​មន្ត្រី​បរទេស មក​ពី​ភាគី UNDP ដែល​បំពេញការងារ​ក្នុង​កម្មវិធី "​សមធម៌​ប្រចាំ​សប្តាហ៍​" ក្រោម​កិច្ច​សហការ​ផលិត​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន និង​អង្គការ UNDP​។​
​មូលហេតុ​នៃ​ការស្នើ​សូម​កែសម្រួល​សមាសភាព​មន្ត្រី​បរទេសមក​ពី​ភាគី UNDP នោះ ត្រូវបាន​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​យោង​ក្នុង​លិខិត​ថា "​តាម​ភាពចាំបាច់ និង​សកម្មភាព​ការងារខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ការផលិត​កម្មវិធី​លេខ ២៥៤ ផ្សាយ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២"​។​
​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ របស់លោក ខៀវ កាញារីទ្ធ បង្ហាញថា ក្រសួង​ព័ត៌មាន សូម​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​ការងារ​ដ៏​ល្អ និង​កិច្ចសហការ​ប្រកបដោយ​ផ្លែផ្កា និង​មាន​ភាព​រីកចម្រើន​ឥតឈប់ឈរ រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ UNDP ក្នុង​ការផលិត​កម្មវិធី ដែល​មានឈ្មោះ​ថា "​កម្មវិធី​សមធម៌ ប្រចាំ​សប្តាហ៍​" គឺ​បាន​ទទួល​កិច្ច​ស្វាគមន៍ និង​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​។​


លិខិត​ដដែល បង្ហាញថា ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន បាន​ទទួល​លិខិត​បន្ទាន់​មួយ​ពី​ក្រសួង​បរិស្ថាន មាន ៥ ទំព័រ ស្តីពីភាព​មិន​អាច​ទទួលយក​បាន​នូវ​ការផ្សាយ​រូបភាព និង​ខ្លឹមសារ​មិន​ពិត របស់​កម្មវិធី​សមធម៌​ប្រចាំ​សប្តាហ៍ ក្នុង​កម្មវិធី ទី​២៥៤ ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្ន​២០១២ ស្តីអំពី ការវិនិយោគ ក​សិ​-​ឧស្សាហកម្ម ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​រតនគិរី ដែល​បាន​បង្ក​ឲ្យមាន​ការបាត់ប​ង់​ជំនឿ​ពី​ទូរ​ទស្សនិកជន ចំពោះ​ទូរទស្សន៍​ជាតិ​កម្ពុជា ជាពិសេស​ការជឿ​ទុកចិត្ត​លើ​ក្រសួង​ព័ត៌មាន ក្នុង​ជំហរ "​ព័ត៌មាន​ពិត និង​ទុកចិត្ត​បាន​" ចំពោះ​ការផ្សាយ​កម្មវិធី​សមធម៌ ប្រចាំ​សប្តាហ៍ ដោយ​កម្ម​វិធី​នេះ បាន​យក​រូបភាព​ពី​កន្លែង​ផ្សេង បន្លំ​ដាក់​ជា​រូបភាពនៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​រតនគិរី ព្រមទាំង​យក​ផែនទី​ឈ្មួញ​លក់​ដី មក​បោកប្រាស់​ជា​ផែនទី​ផ្លូវការ ព្រម​ទាំង​ការ​ធ្វើ​អត្ថាធិប្បាយ​ផ្សេងទៀតដោយ​គ្មាន​មូលដ្ឋាន -​ល​-​និង​-​ល​-​។​
​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​លើកឡើង​ថា "​បន្ទាប់​ពី​បាន​ធ្វើ​ការសាកសួរដោយ​លម្អិត​ជាមួយ​មន្ត្រី​នានា ដែល​សហការ​ផលិត​កម្មវិធី ពី​កំហុស​ឆ្គង ដែល​មិន​អាច​ទទួលយក​បាន​នេះ យើង​រកឃើញ​ថា គឺ​បណ្តាលមកពី​កត្តា​អត្តនោម័តិ លើ​ការសម្រេចចិត្ត​ដោយ​បំពាន មិន​សហការ​ល្អ​ពី​សំណាក់​មន្ត្រី​បរទេស ដែល​ភាគី UNDP បាន​ចាត់​មក​ជា​មន្ត្រី​និពន្ធ​នាយក ក្នុង​កម្មវិធី​សមធម៌​ប្រចាំ​សប្តាហ៍ គឺ​លោក Federico Ed Rodriguez​ ក្នុងករណីនេះ ក្រសួង​ព័ត៌មានសម្រេច​បញ្ឈប់ មិន​ធ្វើ​កិច្ច​សហការ​ការងារ​ជាមួយ​លោក Federico Ed Rodriguez ជា​ជំនាញការ​សារព័ត៌មាន មកពី UNDP ទៀតឡើយ​"​។​
​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏​បាន​គូសបញ្ជាក់ថា "​ព្រម​ជាមួយ​នេះ ក្រសួង​ព័ត៌មាន ក៏​សូម​ផ្អាក​ការចាក់ផ្សាយ​ជា​បណ្តោះអាសន្ន កម្ម​វី​ធី​សមធម៌​ប្រចាំ​សប្តាហ៍ តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ផង​ដែរ ចាប់តាំងពី​ថ្ងៃ​នេះ​តទៅ រង់ចាំ​រហូតដល់ UNDP បញ្ជូន​មនុស្ស​ដែល​មាន​សមត្ថភាព​វិជ្ជាជីវៈ​គ្រប់គ្រាន់ និង​មាន​ស្មារតី​សហការ ក្នុង​កិច្ចការងារមក​ជំនួស​កន្លែង​ការងារ​របស់​លោក Federico Ed Rodriguez"
​មកដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១២ មិនទាន់​មាន​លិខិត​ឆ្លើយតប​ពី​លោកស្រី Elena Tischenko នាយក​ប្រចាំ​ប្រទេស​កម្ពុជា របស់​អង្គការ UNDP ឆ្លើយតប​ទៅ​កាន់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​គេ​ត្រូវ​ផ្តល់​ឲ្យ​អ្នកកាសែត​នៅឡើយ​ទេ​។​
​ក៏​ប៉ុន្តែ​បែរជា​មាន​លិខិត​មួយ​ទៀត របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ជូនពរ​លោក​ស្រី Elena Tischenko នាយក​ប្រចាំ​ប្រទេស​កម្ពុជា របស់​អង្គការ UNDP ដែល​ត្រូវ​ទៅ​ទទួល​តំណែង​ថ្មី ជា​នាយក​ប្រចាំ​តំបន់​អាស៊ី​និរតី របស់​ទីស្នាក់ការ​កណ្តាលនៃ​អង្គការ UNDP

2 comments:

Anonymous said...

Ah Chas Prearl!
(Vieux cureur du jupon)

Anonymous said...

Kanarith is a drunk minister