Tuesday, December 04, 2012

WJP ចាត់​ថ្នាក់​កម្ពុជា​ក្នុង​កម្រិត​ទាប​បំផុត​ស្ដីពី​នីតិរដ្ឋ​និង​បំបាត់​អំពើ​ពុករលួយ

http://www.youtube.com/watch?v=PY2K6Xi9EBY&feature=youtu.be 

ដោយ វោហារ ជាតិ 2012-12-04 RFA
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក (World Justice Project=WJP) ចេញ​នៅ​ចុង​ឆ្នាំ​២០១២ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី ស្ដីពី​នីតិរដ្ឋ និង​បំបាត់​អំពើ​ពុករលួយ។
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក បាន​វាយតម្លៃ​អំពី​តម្លាភាព​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិ បាល​កម្ពុជា ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ ក្នុង​ចំណាត់​ថ្នាក់​លេខ ៩៤ ក្នុង​ចំណោម​ប្រទេស ៩៧ លើ​ពិភពលោក។
របាយការណ៍​ដែល​មាន​តារាង​រាយ​ឈ្មោះ​ប្រទេស​នីមួយៗ​នោះ បង្ហាញ​ពី​ខ្នាត​វាស់​នៃ​ការ​វាយតម្លៃ​ស្ដីពី​ដំណើរការ​នីតិរដ្ឋ មាន ៩ ចំណុច​ដូច​ខាង​ក្រោម៖
ទី​១ គឺ​ការ​កំណត់​អំណាច​របស់​រដ្ឋាភិបាល។ ទី​២ ការ​បំបាត់​អំពើពុករលួយ។ ទី​៣ មាន​របៀប​រៀប​រយ និង​សន្តិសុខ។ ទី​៤ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ទី​៥ រដ្ឋាភិបាល​បើក​ចំហ​មិន​លាក់លៀម។ ទី​៦ ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ទី​៧ មាន​យុត្តិធម៌​ក្នុង​វិវាទ​រដ្ឋប្បវេណី។ ទី​៨ មាន​យុត្តិធម៌​ក្នុង​វិវាទ​ព្រហ្មទណ្ឌ និង​ទី ៩ មាន​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។
ចំពោះ​ការ​ធ្វើ​តុល្យភាព​អំណាច​របស់​ប្រជាពលរដ្ឋ និង​អំណាច​រដ្ឋាភិបាល​នៅ​មាន​គម្លាត​គ្នា​យ៉ាង​ឆ្ងាយ ដែល​អង្គការ​យុត្តិធម៌​ពិភព​លោក​បាន​ចាត់​ថ្នាក់​លេខ ៩៤ ក្នុង​ចំណោម​ប្រទេស ៩៧ លើ​ពិភពលោក៖ «ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ តំបន់​លើ​គ្រប់​វិស័យ​ទាំង​អស់។ ជា​រួម តាម​ការ​ឆ្លុះបញ្ចាំង​ពី​កម្រិត​ពិន្ទុ​ទាប​ក្នុង​​វិស័យ​គន្លឹះ​ជា​ច្រើន រាល់​បរិយាកាស​​ផ្នែក​ច្បាប់ និង​រាល់​​ស្ថាប័ន ​​ប្រាកដ​ជា​​នៅ​តែ​ខ្សោយ ក្នុង​នោះ​មាន​ដូច​ជា ការ​កំណត់​អំណាច​របស់​រដ្ឋាភិបាល​នៅ​មិន​​ទាន់​មាន​ប្រសិទ្ធភាព គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៩០»
ឆ្លើយតប​ទៅ​នឹង​ចំណាត់​ថ្នាក់​របស់​អង្គការ​យុត្តិធម៌​ពិភព​លោក​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​វាយតម្លៃ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក​វិញ ដោយ​លោក​ប្រៀប​ដូច​ជា​ថ្នាំពេទ្យ​ជំនាន់ ប៉ុល ពត ផលិត​មាន​គុណភាព ដូច​ជា​អាចម៍​ទន្សាយ ហើយព្យាបាល​​បាន​លើ​ជំងឺ ១០០​មុខ តែ​គ្មាន​ប្រសិទ្ធភាព។
លោក ខៀវ កាញារីទ្ធ៖ «មិន​ខុស​អី​កាល​ពី​សម័យ ប៉ុល ពត គឺ​ថ្នាំ​អាចម៍​ទន្សាយ ត្រូវ​បាន (ជំងឺ) គ្រប់​បែប។ កាលណា​គេ​មិន​បាន​ពន្យល់​អី​បាន គេ​ប្រើ​ត្រឹម​ពាក្យ​ពុករលួយ​មួយ​ទេ។ ប៉ុន្តែ​បើ​យើង​គិត​កម្រិត​នៃ​ការ​ធ្វើ​ការងារ​របស់​អ្នក​ច្បាប់​របស់​យើង​ ដែល​តាំង​ពី​យើង​គ្មាន​អ្នក​ច្បាប់​សោះ មក​ដល់​ឥឡូវ យើង​បាន​បង្កើត​ច្បាប់​ជា​ជំហានៗ។ កុំ​ភ្លេច​ថា យើង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ទើប​ដំណើរការ​បាន​ពីរ​ឆ្នាំ​ទេ ដូច្នេះ​នេះ​ជា​ដំណាក់​មួយ យើង​ត្រូវ​ធ្វើ​ច្រើន​គ្នា...»
ក្រៅ​ពី​នេះ អង្គការ​យុត្តិធម៌​ពិភពលោក​បាន​លើក​ពី​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា ថា មិន​ទាន់​ធានា​បាន​នូវ​យុត្តិធម៌​សង្គម ហើយ​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ពុករលួយ ជា​ពិសេស​ស្ថាប័ន​ប៉ូលិស​នៅ​តែ​រំលោភ​បំពាន​ជន​ស៊ីវិល​ស្លូត​ត្រង់។ ក៏​ប៉ុន្តែ​អង្គការ​យុត្តិធម៌​ពិភពលោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ផ្នែក​ ឧក្រិដ្ឋ​ ថា ប្រទេស​កម្ពុជា មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ដទៃ៖ «ចាត់​ ថ្នាក់​លេខ ការ​ពង្រឹង​ច្បាប់​​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​សង្គម​ស៊ីវិល និង​​ការ​បំបាត់​​អំពើ​ពុក​រលួយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៨៥។ សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​នៅ​ខ្សោយ​មែន​ទែន ហើយ​ការ​រំលោភ​បំពាន​​​​របស់​ប៉ូលិស​នៅ​ក្នុង​សង្គម នៅ​តែ​មាន​បញ្ហា​​​​​យ៉ាង​សំខាន់​ដដែល។ ម្យ៉ាង​ទៀត កម្ពុជា​មាន​អត្រា​ឧក្រិដ្ឋកម្ម​ទាប​ជាង​ក្រុម​ប្រទេស​ជាច្រើន​​ដែល​មាន​ ប្រាក់​ចំណូល​តិច»
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​រំលឹក​ថា ប្រទេស​កម្ពុជា ទើប​​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ឆ្នាំ​១៩៩៨  ហើយ​រដ្ឋាភិបាល​កំពុង​កែ​ទម្រង់​​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​នៅ​គ្រប់​ក្រសួង និង​ស្ថាប័ន​រដ្ឋ ឆ្ពោះ​កាន់​នីតិរដ្ឋ​បណ្ដើរ​ហើយ៖ «រាជរដ្ឋាភិបាល​បាន​ ចាប់​ផ្ដើម​ធ្វើ​ការងារ​របស់​ខ្លួន កែ​ទម្រង់​រដ្ឋបាល កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ យើង​បាន​ធ្វើ​កំណែ​ទម្រង់។ បន្ទាប់​មក​ទៀត មិន​តែ​ប៉ុណ្ណឹង​ទេ ធ្វើ​ឲ្យ​កំណែ​ទម្រង់​រដ្ឋបាល​ឲ្យ​មាន​ប្រសិទ្ធភាព យើង​បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ យើង​បាន​បង្គាប់​ឲ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​ មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា...»
កាល​ពី​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៦៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ៦៦ ​ក្នុង​ការ​ស្ទង់​ស្ទាប​មតិ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក ដែល​មាន​ចំនួន ២៤៦​ទំព័រ បាន​បញ្ជាក់​​អំពី​និយមន័យ «នីតិរដ្ឋ»។ និយម​ន័យ «នីតិរដ្ឋ» នេះ គឺ​អង្គការ​យុត្តិធម៌​ពិភពលោក​ផ្អែក​លើ​​គោលការណ៍​ជា​សកល ៤​ចំណុច គឺ ១. រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល ​រួម​​ទាំង​​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​​ទាំង​អស់ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់ និង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ២. ច្បាប់​​ទាំង​អស់​ត្រូវ​តែ​ច្បាស់ ហើយ​ត្រូវ​ប្រកាស​​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​សាធារណជន មាន​លក្ខណៈ​​ស្ថិរភាព ត្រឹម​ត្រូវ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន រួម​ទាំង​ការពារ​​សន្តិសុខ​បុគ្គល និង​​ទ្រព្យសម្បត្តិ។ ៣. ក្នុង​កិច្ច​ដំណើរការ​តាក់តែង​ច្បាប់ អនុម័ត​ច្បាប់ ផ្សព្វផ្សាយ​ច្បាប់ ត្រូវ​ធ្វើ​ឡើង​ដោយ​បើក​ចំហ ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព។ ទី​៤ យុត្តិធម៌​ត្រូវ​បាន​ចែង​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ក្រមសីលធម៌​ល្អ ដោយ​មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ត្រឹមត្រូវ​ពី​តំណាង​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត្យ ដែល​មាន​ចំនួន​សមាជិក​គ្រប់គ្រាន់ មាន​ប្រភព​ធនធាន​គ្រប់គ្រាន់ ហើយ​អាច​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ស្ថានភាព​ពិត​នៃ​សង្គម ឬ​សហគមន៍​របស់​ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

To all the Khmer Authorities in Cambodia:

When I hear, see and listen to the Khmer news, I ask myself this question: " Are those people in power Khmer and human or are they from different ethnic group (not Khmer)and Khmer's enemies and not human?

My heart breaks seeing Khmer people suffer.

Anonymous said...

The same as Ki media as evidences and experiences KI media like the comments who talk bad thing about Hun Sen and Norodom Sihanouk and other but it is ver censor if anyone comments about Sam Rainsy party or try to improve Sam Rainsy party such as 1997 grenade attack justice, Ki media keep delete like Hun Sen media the block Ki media.

To us as members of Sam Rainsy party can see clearly that Ki media = Hun Sen media censorship,

the life of sam rainsy supporters are just creat passport for sam rainsy keep negotiate with Hun Sen for his opportunuties, no real justice after 15 years of serving sam rainsy party and the victims died for bullshit because of sam rainsy don't want to find real justice for them at America and international courts.

No justice! they use our death as their passport for negotiate with Hun Sen after 15 years. That is Sam Rainsy policies, no justice for his supporters but he try negotiate with Hun Sen all the times for his opportunities.

If we ask about justice for his supporters they accused us as youn dog. Cambodian people must think twice before you follow the same foot step as us.

Anonymous said...

Fake or not fake where are the justice for Sam Rainsy supporters that died serving Sam Rainsy party?

Where are the justice at America and international courts? Or Sam Rainsy is using our death members as passport to negotiate with Hun Sen for the past 15 years.

Cambodian people are questions Mr Sam Rainsy Where are the justice for your supporters at America and international courts? Is it hard for you to sue Hun Sen at America and international courts publicly and transparancy? Or are you still keep using our death members as your negotiate with Hun Sen if Hun Sen block you you cream that you will sue Hun Sen but if Hun Sen gives green light you will stop sue Hun Sen for the past 15 years????

It is sad for our death members that support you Mr Sam Rainsy!

The voice of the death members of Sam Rainsy party,