http://www.youtube.com/watch?v=E-rNudSla54&feature=youtu.be
ដោយ វណ្ណ វិចារ 2012-12-04 RFA
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី ប្រកាសរិះគន់ និងទាត់ចោលលិខិតរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា ដែលឆ្លើយបំភ្លឺចំពោះករណីបដិសេធសំណើរបស់អ្នកតំណាងរាស្ត្រដែលស្នើ សុំកែសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៣។
ក្នុងសន្និសីទកាសែត នៅថ្ងៃទី០៤ ខែធ្នូ លោក សុន ឆ័យ ថ្លែងថា
គណៈកម្មការទី២ រដ្ឋសភា រំលោភបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា
ដោយធ្វើតាមតែការសម្រេចរបស់រដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៉ី បានដាក់ងារឲ្យរដ្ឋសភាកម្ពុជា
ថាជាស្ថាប័នប្រថាប់ត្រា បន្ទាប់ពីគណៈកម្មការទី២ រដ្ឋសភា
បដិសេធសំណើរបស់តំណាងរាស្ត្រសុំពិភាក្សាដើម្បីធ្វើវិសោធនកម្ម
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ
នៅថ្ងៃទី០៤ ខែធ្នូ មានប្រសាសន៍ថា
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣
បានបង្កឲ្យអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមានការខ្វាយខ្វល់លើ
ផ្នែកមួយចំនួនដូចជា
ការអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់ពីបរទេសជិត ១ពាន់លានដុល្លារ
ភាពមិនប្រក្រតីនៃចំណូលពន្ធ
និងការកៀរគរប្រាក់ចំណូលបន្ថែមចូលក្នុងថវិកាជាតិ។
លោកបន្តថា
រដ្ឋាភិបាលកំពុងតែសប្បាយចិត្តនឹងការខ្ចីលុយពីបរទេសយកមកបង្កើន
សេដ្ឋកិច្ចជាតិ ប៉ុន្តែបែរជាបណ្ដោយឲ្យមន្ត្រីជាបក្សពួករបស់ខ្លួន
មានឱកាសកេងចំណេញលុយចំណូលពន្ធរដ្ឋដាក់ចូលហោប៉ៅទៅវិញ។
លោក សុន ឆ័យ បញ្ជាក់ថា
រដ្ឋសភាមានតួនាទីឃ្លាំមើលការងាររបស់រដ្ឋាភិបាលដោយឯករាជ្យ
មិនគួរណាធ្វើអ្វីតាមតែខ្សែញាក់របស់រដ្ឋាភិបាលដូចសព្វថ្ងៃនោះ
ទេ៖ «ខ្ញុំមិនអាចទទួលយកយោបល់បែបហ្នឹងទេ
គាត់គួរណាស់តែផ្ដល់ឱកាសឲ្យយើងបង្ហាញហេតុផលមុននឹងបដិសេធសំណើ
របស់យើង។ ការបដិសេធភ្លាមនោះជារបៀបធ្វើការបែបសភាប្រថាប់ត្រា
ជាសភាដែលគ្មានមូលដ្ឋានរឹងមាំ
ដើម្បីនឹងទទួលបានការចូលរួមពីសមាជិកសភាដទៃទៀត
និងយោបល់របស់ពលរដ្ឋ ដូច្នេះយើងអត់ទទួលបានទេ»។
លោក សុន ឆ័យ បន្តថា
តំណាងរាស្ត្របក្សប្រឆាំងនឹងជជែកវែកញែកតស៊ូមតិក្នុងអង្គប្រជុំសភា
នៅថ្ងៃខាងមុខ ដើម្បីធានាថា ការចំណាយក្នុងឆ្នាំ២០១៣
នឹងមិនបង្កបញ្ហាសម្រាប់កូនចៅជំនាន់ក្រោយទេ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ តំណាងរាស្ត្របក្សកាន់អំណាច
និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា
លោក ស្មាន ទៀត មានប្រសាសន៍ថា គណៈកម្មការទី២ រដ្ឋសភា
ធ្វើការងារដោយឯករាជ្យ និងពិចារណាគ្រប់ជ្រុងជ្រោយ។
លោកបន្តថា
មូលហេតុដែលគណៈកម្មការមិនសម្រេចឲ្យមានការជជែកពិភាក្សាជាមួយ
តំណាងរាស្ត្របក្សប្រឆាំងនោះ មកពីពេលវេលាមិនគ្រប់គ្រាន់
ហើយខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ក៏ត្រូវបានគណៈកម្មការជំនាញរបស់
រដ្ឋសភាស្នើបញ្ចូលក្នុងរបៀបវារៈរួចរាល់ហើយ។
លោក ស្មាន ទៀត បញ្ជាក់ថា ពាក្យសំដីលោក សុន ឆ័យ រិះគន់រដ្ឋសភាជាពាក្យសំដីមិនត្រឹមត្រូវ និងសមរម្យឡើយ៖
«សំដី ឬក៏អនុសាសន៍របស់លោក សុន ឆ័យ យើងអាចប្រើពាក្យថា
ជាការប្រមាថក្នុងនាមគណៈកម្មការ ក្នុងនាមតំណាងរាស្ត្រដូចគ្នា
ហើយចោទប្រកាន់ពួកខ្ញុំថា ជាអាយ៉ងរបស់រដ្ឋាភិបាល
ឬធ្វើតាមរដ្ឋាភិបាល ជាការប្រមាថមួយ។
គណបក្សប្រឆាំងគ្មានគំនិតណាស្របនឹងរដ្ឋាភិបាលទេ អនុសាសន៍
សំដីដ៏ថ្លៃថ្លារបស់គណបក្សប្រឆាំងជាសំដីមុសា»។
លោក ស្មាន ទៀត បន្តថា គណៈកម្មការទី២រដ្ឋសភា
ក៏ជាតំណាងឲ្យពលរដ្ឋខ្មែរដែរ
ដូចនេះការសម្រេចសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣
ប្រាកដជាបម្រើប្រយោជន៍ជាតិខ្មែរ។
សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៣
នឹងដាក់ឲ្យរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនៅថ្ងៃទី០៦ ធ្នូ
ខាងមុខ ដែលគម្រោងការចំណាយទាំងនោះ នឹងកើនដល់ជាង ៣ពាន់លានដុល្លារ
ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលអាចខ្ចីលុយពីបរទេសចំនួនជាង
៨០០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
បើទឹកមាត់វាអត់ប្រៃទេ គ្មានអ្នកណាគេស្ដាប់លោក
ទេ លោកមិនអាចធ្វើអីគណបក្សកាន់អំណាចបានទេ
ព្រោះគណបក្សប្រឆាំងមានសំឡេងតិចជាងគណបក្ស
កាន់អំណាច ដូច្នេះ តើគណបក្សប្រឆាំងបានធ្វើអ្វី
ដល់ប្រទេសជាតិ៣០ឆ្នាំកន្លងមកនេះ? គ្មានអីជាធំ
ដុំទេ ព្រោះគាត់ត្រូវការស៊ីប្រាក់ខែពីហ៊ុនសែន ត្រូវ
តែបំរើហ៊ុនសែនដាច់ខាត។យើងមិនដែលក្រុមនេះ
ឈែឆ្អាលពីពលរដ្ឋនៅបឹងកក់ និង បុរីកីឡាម្ដង
ណាឡើយ៕
The same as Ki media as evidences and experiences KI media like the comments who talk bad thing about Hun Sen and Norodom Sihanouk and other but it is ver censor if anyone comments about Sam Rainsy party or try to improve Sam Rainsy party such as 1997 grenade attack justice, Ki media keep delete like Hun Sen media the block Ki media.
To us as members of Sam Rainsy party can see clearly that Ki media = Hun Sen media censorship,
the life of sam rainsy supporters are just creat passport for sam rainsy keep negotiate with Hun Sen for his opportunuties, no real justice after 15 years of serving sam rainsy party and the victims died for bullshit because of sam rainsy don't want to find real justice for them at America and international courts.
No justice! they use our death as their passport for negotiate with Hun Sen after 15 years. That is Sam Rainsy policies, no justice for his supporters but he try negotiate with Hun Sen all the times for his opportunities.
If we ask about justice for his supporters they accused us as youn dog. Cambodian people must think twice before you follow the same foot step as us.
Fake or not fake where are the justice for Sam Rainsy supporters that died serving Sam Rainsy party?
Where are the justice at America and international courts? Or Sam Rainsy is using our death members as passport to negotiate with Hun Sen for the past 15 years.
Cambodian people are questions Mr Sam Rainsy Where are the justice for your supporters at America and international courts? Is it hard for you to sue Hun Sen at America and international courts publicly and transparancy? Or are you still keep using our death members as your negotiate with Hun Sen if Hun Sen block you you cream that you will sue Hun Sen but if Hun Sen gives green light you will stop sue Hun Sen for the past 15 years????
It is sad for our death members that support you Mr Sam Rainsy!
The voice of the death members of Sam Rainsy party,
បិទប្រដាប់ទៅ!.....ទឹកមាត់វាអត់ប្រៃទេ !
គ្មានអ្នកណាគេស្ដាប់ អាលោកទេ!
សូវគេយកក្តិតស្ដាប់វិញ!
ព្រោះអាលោក(តាពិត),ឯងជាបងប្អូនធម៌
និងជាឆ្កែបំរើ អាជម្លើយង្វៀងហ៊ុន សែន!
Post a Comment