Thursday, January 17, 2013

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​សុំ​អន្តរាគមន៍​ពី​គណបក្ស​ប្រជាជន

ទីបំផុតប្រជាពលរដ្ឋអ្នករងគ្រោះ បានដេញ ឆ្កែឲ្យទល់ជញ្ជាំងហើយ ចាំមើល៍ថាតើ អា​សុនខ​  ភ្នែកមួយវាខាំឬព្រុសរបៀបណា ?

http://www.youtube.com/watch?v=V9cLZ0EdbkE&feature=youtu.be
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់  នាំ​គ្នា​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វិវាទ​ដីធ្លី​របស់​ពួក​គេ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន ​កម្ពុជា។


RFA/Morm Moniroth
លោកស្រី ទេព វន្នី (ពាក់​អាវ​ខ្មៅ) ឈរ​លើក​បដា​នៅ​មុខ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពន្លឿន​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អន្តរាគមន៍​ដោះស្រាយ​ដី​ជាង ១២​ហិកតារ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៣។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​សហគមន៍​ចំនួន ៣​ផ្សេង​ទៀត ក៏​បាន​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ រួម​មាន​សហគមន៍​បុរីកីឡា ព្រែក​អញ្ចាញ និង​សហគមន៍​ថ្ម​គោល តំបន់​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទាម​ទារ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​របស់​ ពួក​គេ ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ឈូស​ឆាយ​រំលោភ​យក។
ពលរដ្ឋ​តំបន់​បឹងកក់ ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ តាម​គោល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាត់​ដី​ចេញ​ពី​ចំណែក​របស់​ក្រុមហ៊ុន​ស៊ូកាគូ ប្រមាណ​ជាង ១២​ហិកតារ។
លោកស្រី ទេព វន្នី តំណាង​សហគមន៍​តំបន់​បឹងកក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ មករា ថា អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តែ​បន្ត​ទាម​ទារ​រក​ដំណោះស្រាយ​មិន​ឈប់ឈរ​នេះ នោះ​ក៏​ព្រោះ​តែ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មិន​ដោះស្រាយ​តាម​សំណើ​របស់​ពលរដ្ឋ ​ក្នុង​ពេល​កន្លង​ទៅ។ លោកស្រី​គិត​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ ដែល​អាច​ដោះស្រាយ និង​ផ្សះផ្សា​ក្នុង​ជម្លោះ​ដីធ្លី​នេះ​បាន ព្រោះ​លោក ឡៅ ម៉េងឃីន ដែល​ជា​ភាគី​ជម្លោះ​នៅ​តំបន់​បឹងកក់ គឺ​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
លោកស្រី ទេព វន្នី៖ «មាន​តែ​ការ​ប្រើ​អំពើ​ហិង្សា មាន​តែ​ការ​លាប​ពណ៌ ការ​ចោទ​ប្រកាន់​យក​ទៅ​ដាក់​គុក​ក្នុង​ពន្ធនាគារ​ព្រៃស។ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់។ ដូច្នេះ​ហើយ គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រូវ​ធ្វើ​ការ​ព្រងើយ​កន្តើយ​ជាមួយ​នឹង​ប្រជាជន​ខ្លួន​ឯង​ទេ ត្រូវ​តែ​ធ្វើ​ការ​បម្រើ​ប្រជាជន​ក្នុង​នាម​ប្រជាជន​ជា​ម្ចាស់​អំណាច។ យើង​សង្ឃឹម​ថា​គណបក្ស​ប្រជាជន នឹង​ធ្វើ​ការ​ពិត​បម្រើ​ប្រជាជន»
ក្រោយ​ពី​ធនាគារ​ពិភពលោក (World Bank) សម្រេច​បង្កក​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​ក្នុង​វិវាទ​ដីធ្លី​នៅ​តំបន់​ បឹងកក់។ បន្ទាប់​ពី​គោល​នយោបាយ​របស់​ធនាគារ​ពិភពលោក នេះ កាល​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០១១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ជាង ១២​ហិកតារ​ឲ្យ​ពលរដ្ឋ​ជាង ១ពាន់​គ្រួសារ ក្នុង​តំបន់​បឹងកក់ ក្នុង​ន័យ​ដើម្បី​បញ្ចប់​វិវាទ។ ក៏ប៉ុន្តែ លោកស្រី ទេព វន្នី អះអាង​ថា គោល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ហាក់​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​អនុក្រឹត្យ​ដែល​លោក ហ៊ុន សែន កាត់​ចេញ​ពី​ចំណែក​ដី​ក្រុមហ៊ុន​ស៊ូកាគូ របស់​លោក ឡៅ ម៉េងឃីន នេះ ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។
លោក សំរិទ្ធ សារុន ប្រធាន​គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ដោយ​ផ្ទាល់។ លោក​មាន​ប្រសាសន៍​ថា លោក​នឹង​យក​សំណើ​របស់​ពលរដ្ឋ​នេះ​ដាក់​ជូន​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ។ ទោះ​ជា​បែប​ណា លោក សំរិទ្ធ សារុន បដិសេធ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មែន​ជា​អាជ្ញាធរ ឬ​ស្ថាប័ន​ជំនាញ​ដែល​ត្រូវ​ដោះស្រាយ​នោះ​ទេ។
លោក សំរិទ្ធ សារុន៖ «តែ​បើ​ប្អូន​ចង់​ដាក់​ញត្តិ​ដាក់​អី​ទៅ​ដាក់​ជូន ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន អា​ហ្នឹង​ខ្ញុំ​ទទួល​យក​បាន។ តែ​ការ​សិទ្ធិ​សម្រេច​ដោះស្រាយ​យ៉ាង​ណាៗ គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស ហើយ​គណបក្ស​យើង​ខ្ញុំ​ក៏​មិន​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ឲ្យ​អ្នក​ណា​ឈ្នះ ​អ្នក​ណា​ចាញ់​ដែរ គឺ​គ្រាន់​តែ​ថា​ចម្លង​ញត្តិ​នេះ​ជូន​ឲ្យ​ទៅ​អាជ្ញាធរ​ដែនដី»
ការ​តវ៉ា​នេះ ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​មក​ពី​សហគមន៍​ខុសៗ​គ្នា​ចំនួន​៤ មាន​សហគមន៍​បឹងកក់ បុរីកីឡា ព្រែក​អញ្ចាញ និង​សហគមន៍​ថ្ម​គោល តំបន់​ពោធិចិនតុង បាន​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី១៧ មករា ដើម្បី​ទាម​ទារ​ស្វែង​រក​ដំណោះស្រាយ​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ជម្លោះ​ដីធ្លី។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន គិត​ថា ការ​ដោះស្រាយ​ចំពោះ​វិបត្តិ​ដីធ្លី​នេះ វា​ពុំ​មែន​ជា​ឧបសគ្គ​នោះ​ទេ។ លោក​បន្ត​ថា តែ​អ្វី​ដែល​ជា​បញ្ហា​នៅ​តែ​បន្ត​កើត​មាន​នោះ​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ ចិត្ត​របស់​មេ​ដឹកនាំ​ប៉ុណ្ណោះ៖ «វា​សំខាន់ គឺ​ឆន្ទៈ​របស់​អ្នក​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ណា តើ​គាត់​ចង់​ដោះស្រាយ​ឬ​អត់។ បើ​សិន​ជា​គាត់​មាន​ឆន្ទៈ គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ហើយ​គាត់​តម្កល់​តម្លៃ​ប្រជាពលរដ្ឋ​ហ្នឹង​ធំ​ដូច​តាម​អើ​ទ្រឹស្ដី​ ប្រជាធិបតេយ្យ គឺ​រាស្ត្រ​ធំ​ជាង​រដ្ឋ​នោះ។ បើ​សិន​ជា​គាត់​តម្កល់​តម្លៃ​រាស្ត្រ​ធំ​ជាង​រដ្ឋ អា​ហ្នឹង​ប្រហែល​អត់​មាន​អី​ត្រូវ​ដោះស្រាយ​ទេ ព្រោះ​អី​បញ្ហា​ទាំង​អស់​ហ្នឹង​កើត​ចេញ​ពី​មនុស្ស»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​នឹង​មិន​ដោះស្រាយ​នោះ​ឡើយ​ប្រសិន​បើ​ជម្លោះ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង ​គណបក្ស​នយោបាយ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​លូក​ដៃ។ ករណី​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចាត់​ទុក​ថា លោក ហ៊ុន សែន កំពុង​បង្កើត​វប្បធម៌​រើសអើង​ពលរដ្ឋ​ក្នុង​សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

HUN SEN IS INABILITY TO DO EVERYTHING FOR A BEST BECAUSE OF CHINA AND VEITCON AND THE REST!!!!SUCH IF I CAN I WILL BE TO FUCK THE WORLD.FUCK OFF CHINA AND VEITCON THE SHIT!!!:)