Saturday, January 12, 2013

អ្នក​វិភាគ៖ ការ​សម្របសម្រួល​នយោបាយ​ក្នុង​ករណី​លោក​សម រង្ស៊ី​ ហួស​ពេល​ហើយ

http://www.youtube.com/watch?v=jPQ3Js8PQeE&feature=youtu.be

សុខ ខេមរា

វ៉ាស៊ីនតោន៖ ការ​លុប​ឈ្មោះ​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក​ សម រង្ស៉ី​ ចេញ​ពី​បញ្ជី​បោះឆ្នោត​ធ្វើ​ឲ្យ​លោក​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ ទោះបី​ជា​មាន​ការ​សម្រុះសម្រួល​នយោបាយ​នៅ​ថ្ងៃ​អនាគត ​ហើយ​នឹង​អាច​ត្រូវ​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​ក៏ដោយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ គល់ បញ្ញា​នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល​ (Comfrel)​ ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រុម​អ្នក​វិភាគ​អះអាង​ថា ​ការ​បោះឆ្នោត​ដែល​គ្មាន​មេដឹកនាំ​គណ បក្ស​ជំទាស់​ លោក​ សម រង្ស៉ី​ ចូល​រួម​ ទំនង​ជា​គ្មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​និង​ភាគី​ក្រុម​ជំទាស់​ទេ។


លោក ​គល់ បញ្ញា ​បាន​ពន្យល់​ថា​ ឥឡូវ​នេះ​ចូល​ដល់​ដំណាក់កាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ដក​ឈ្មោះ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៉ី​ ហ្នឹង​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។​ ហើយ​ការ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ បើ​ទោះបី​ជា​ អំឡុង​ពី​ខែ​មករា​ដល់​ខែ​កក្កដា​នេះ​ឬ​ក៏​ទៅ​ដល់​ពេល​ចុះ​ឈ្មោះ​បេក្ខជន​នេះ ​បើ​ទោះ​បី​ថា​មាន​ការ​ស្រុះស្រួល​គ្នា​ខាង​នយោបាយ​ឬ​ក៏​មាន​ព្រះរាជទាន​ការ ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ក៏​ដោយ​ ករណី​លោក ​សម រង្ស៉ី​ នេះ​គឺ​ថា ​លោក​នឹង​មិន​បាន​ ទៅ​មាន​សិទ្ធិ​បោះឆ្នោត​និង​ឈរ​ឈ្មោះ​ទេ​ ដោយសារ​តែ​គ.ជ.ប.​និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​បាន​ដក​ឈ្មោះ​គាត់​ចេញ​ពី​ បញ្ជី។

លោក​បាន​បន្ថែម​ថា​ ការ​លុប​ឈ្មោះ​នេះ​ជា​រឿង​ខុសច្បាប់​ ដោយសារ​ទណ្ឌិត​និង​ អ្នក​ជាប់​ឃុំឃាំង​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ​ពេល​ ពួក​គេ​រួច​ពី​ការ​ចោទ​ប្រកាន់។​ ឬ​ត្រូវ​បាន​លើកលែង​ទោស​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៣។ ដូច្នេះ​ការ​លុប​ឈ្មោះ​គឺ​ជា​រឿង​ដែល​ខុសច្បាប់​ដែល​ គ្រាន់​តែ​កំណត់​ថា​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​បោះឆ្នោត​ នោះ។​ លោក​ថ្លែង​ថា ​ទណ្ឌិត​មិន​អាច​ចេញ​ពី​ពន្ធនាគារ​មក​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ទេ​នៅ​ពេល​ជាប់​ឃុំ។​ លោក​អះអាង​ដែរ​ថា​ រឿង​នេះ​ជា​រឿង​ដែល​អន្តរជាតិ​មាន​ការ​ចាប់​អារម្មណ៍៕

តើ​អ្នក​យល់​ថា​លោក​អវត្តមាន​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​មាន​ឥទ្ធិពល​យ៉ាង​ដូច​ម្តេច​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ?

7 comments:

Wathana said...

ែខ្មរត្រូវចេះអនុគ្រេាះគ្នា មិនត្រូវចាត៎ទុកគ្នាជាសត្រូវទេ

ការដែលខែ្មរកាប៎សម្លាប៎ េធី្វបាបគ្នាឯង គឺជាការសម្លាប៎ជាតិ ។

Anonymous said...

នេះ​ជា​ការ​អះអាង​របស់​លោក​ គល់ បញ្ញា​ ក្បាលខ្មែរខួរយួន នាយក
ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល​ (Comfrel)​
ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍!

Anonymous said...

The talking is too slow, slow paste, I turn it off.

Anonymous said...

Fugitive Sam Rainsy's political career is done and dusted no doubt about that. Please enjoy life after politics and stop lie to the public that Sam Rainsy will return to Cambodia soon :) :)

Pi Anh.

Anonymous said...

អាចម៍ឧត្តម...(អាចម៍ដ៏ឧត្តម)

អាចម៍ឧត្តមមេគ្រោះខ្មែរ ង្វៀងសំរាំង ស៊ី
មិនទាន់ធើផង-ចាញ់កូនមុនបាត់ទៅហើយ!
(...ចាញ់មុនបោះ...)។
__________________________________
ប្រសិនបើអនុញ្ញាតិអោយ មេគ្រោះខ្មែរ
ង្វៀងសំរាំង ស៊ី ចូល
ស្រុកទៅប្រកួតប្រជែងការបោះឆ្នោត
.........ខ្មែរនឹងអស់់ទឹកដីជាមិនខាន!

Anonymous said...

ខ្មែរប្រហារគ្នាជាប់អន្ទាក់ខ្មាំងដូចបម្រើសត្រូវដោយមិនដឹងខ្លួន!  ខ្មែរអើយក្រោកឡើង! 

Anonymous said...

12:32 PM,
Pee Anh,

When you're tired and hungry, I'll throw you more dog bones !!!