លោកសួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន អង្គការសមាគម២០ជាសាមាជិក បានអះអាងថា ទោះជាកម្ពុជាស្និទ្ធជាមួយនឹង ចិនមែន តែការគាំទ្រច្រើនពីអន្តរជាតិផ្សេងៗ ទៀតក៏ជារឿងសំខាន់ដែរ។ លោកថ្លែងថា ការចូលរួមរបស់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីក្នុងការបោះឆ្នោតគឺជាការប្រកួតប្រជែងស្មើភាពមានកម្លាំង ប្រហាក់ប្រហែលតាម លក្ខណៈប្រជាធិបតេយ្យ ដែលលោកថ្លែងថា ជាការដែលឲ្យអន្តរជាតិគាំទ្រនិង ទទួលយកបាន។
លោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបានអះអាងថា
ការអនុញ្ញាតឲ្យមេដឹកនាំគណ បក្សជំទាស់គឺលោកសម
រង្ស៉ីចូលរួមការបោះឆ្នោត អាចធ្វើឲ្យប្រទេសកម្ពុជាឬ
រាជរដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោតមាននីត្យានុកូលភាព ឬភាព
ស្របច្បាប់ពេញលេញលើឆាកអន្តរជាតិ។
សហគមន៍អន្តរជាតិ ជាពិសេសស.រ.អា. សហភាពអឺរ៉ុប និងអ.ស.ប.បានទទូចជាបន្តបន្ទាប់ថា វត្តមានរបស់មេដឹកនាំគណបក្សជំទាស់ គឺលោកសម រង្ស៉ីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជារឿងចាំបាច់ក្នុង ដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា។ មេដឹកនាំកម្ពុជាបច្ចុប្បន្នមិនបានយកចិត្តទុកដាក់ពីកង្វល់របស់ អន្តរជាតិទេ នៅក្នុងការបង្ហាញឲ្យឃើញពីការការពារអធិបតេយ្យដ៏តឹងរ៉ឹងនិង ប្រព័ន្ធ តុលាការ ឬប្រព័ន្ធនីតិរដ្ឋថា ជារឿងសំខាន់។ មានសំណួរជាច្រើនសួរថា អ្វីនឹងកើតឡើងនៅពេលអនាគត បើលោកសម រង្ស៉ីនឹងមិនត្រូវអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជាដើម្បីចូលរួម ការបោះឆ្នោតខែកក្កដានេះ។ ក្រុមអ្នកវិភាគខ្លះបានផ្តោតជាសំខាន់ទៅលើការប៉ះទង្គិចដល់ នីត្យានុកូលភាពគឺការទទួលស្គាល់ ពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោត។
លោកសម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សសម រង្ស៉ី និងជាអ្នកតំណាងរាស្ត្រ ត្រូវតុលាការកាត់ទោសឲ្យជាប់គុគ១២ឆ្នាំពីបទ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ និងពីបទក្លែងឯកសារព្រំដែន។ បទចោទទាំងនេះត្រូវគេចាត់ទុកថា ជារឿងនយោបាយ និងត្រូវគេជឿថា ជាកលល្បិចនយោបាយរបស់គណបក្សគ្រប់គ្រងប្រទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការផ្តួលគូប្រជែងដ៏ខ្លាំងមួយមុនការបោះឆ្នោត ដោយមិនអើពើនឹងការទាមទាររបស់សហគមន៍អន្តរជាតិ ដែលចង់ឃើញដំណើរការប្រជាធិបតេយ្យ សេរីនិយមពហុបក្ស និងការប្រកួតប្រជែងនយោបាយក្នុងការបោះឆ្នោតដោយសេរី យុត្តិធម៌ និងស្មើភាពគ្នានោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រ្វែល(COMFREL)ដែលឃ្លាំមើលការ បោះឆ្នោត បានអះអាងថា បើកម្ពុជាមិនមានការរៀបចំការបោះឆ្នោត ដោយសេរីយុត្តិធម៌ដ៏ត្រឹមត្រូវ ហើយមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេមិន បានចូលរួមប្រកួតប្រជែងឲ្យបានស្មើភាពនិងពេញលេញតាមការចង់បាន របស់ សហគមន៍អន្តរជាតិទេ ពេលនោះក៏គ្មានការគាំទ្រទៅថ្ងៃអនាគត ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិដែរ ដោយសារមេដឹកនាំកម្ពុជាមិនកើតចេញពីការបោះឆ្នោតមួយដែលអាចទទួលយក បាន និងមាននីត្យានុកូលភាពពេញលេញ។
«អញ្ចឹងផលប៉ះពាល់ភ្លាម គឺមិនមែនតែជំនួយទេ តែរឿងសំខាន់គឺមុខមាត់រូបភាព របស់រដ្ឋាភិបាលជាប់ឆ្នោតហ្នឹង។ ជាពិសេស លោកខាងលិច អ.ស.ប.ក្តី ឲ្យគេ មិនអាចទទួលស្គាល់ពេញលេញ ហើយអាចនៅជាបញ្ហា។ គេមិនអាចទទួលបានគ្រប់គ្រាន់ដូចលើកមុនទេ»។
ប្រទេសកម្ពុជាធ្លាប់បរាជ័យក្នុងការដណ្តើមយកអាសនៈជាសមាជិកមិន អចិន្ត្រៃយ៍ដ៏មានឥទ្ធិពលក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ម្តងរួច មកហើយកាលពីឆ្នាំទៅ នៅពេលប្រកួតប្រជែងជាមួយប្រទេសកូរ៉េខាងត្បូង។
លោកគល់ បញ្ញាបានអះអាងថា ប្រសិនបើកម្ពុជាមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យល្អ កម្ពុជានឹងត្រូវប្រទេសជាច្រើនរៀនសូត្រនិងទទួលយកបទ ពិសោធន៍ ហើយពេលនោះនឹងមានកិត្តិយស មានមុខមាត់លើឆាកអន្តរជាតិ ដែលលោកគល់ បញ្ញាចាត់ទុកថា ជាការរុញច្រានប្រទេសឲ្យមានការអភិវឌ្ឍ រីក ចម្រើន ជឿនលឿនទៅមុខ។ លោកមានជំនឿចិត្តថា កម្ពុជាអាចធ្វើបាន។
មន្ត្រីផ្លូវការក្រសួងការបរទេសស.រ.អា.សម្តែងការមិនពេញចិត្តនឹង ប្រទេសកម្ពុជា ចំពោះការលុបឈ្មោះលោកសម រង្ស៉ី មេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេនៅកម្ពុជា ចេញពីបញ្ជីបោះឆ្នោត ដោយមិនឲ្យលោកចូលរួមក្នុងការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងដោយគ្មានការដាក់កម្រិត។ នេះបើតាមការអះអាងរបស់លោកស្រី វីកតូរៀ នូលែន (Victoria Nuland) អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.ដែលថ្លែងប្រាប់ក្រុមអ្នកយក ព័ត៌មានក្នុងពេលសន្និសីតកាសែតប្រចាំថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។
«ដូច្នេះការដកឈ្មោះមេដឹកនាំគណបក្សជំទាស់ធំជាងគេចេញពីបញ្ជី បោះឆ្នោត បង្កើតឲ្យមានសំណួរអំពីនីត្យានុកូលភាព ឬភាពស្របច្បាប់នៃដំណើរការប្រជា ធិបតេយ្យទាំងមូលក្នុងប្រទេសកម្ពុជា។ ដូច្នេះយើងនឹងបន្តលើកឡើងអំពី បញ្ហានេះ។ ហើយដូចខ្ញុំនិយាយអញ្ចឹងគឺថា យើងមានការខកចិត្ត»។
ការលើកឡើងជាថ្មីរបស់ស.រ.អា.នេះកើតឡើងពេលដែលកម្ពុជារងសម្ពាធពី សហភាពអឺរ៉ុប អ.ស.ប. ប្រទេសអូស្រ្តាលី ប្រទេសអាស៊ីមួយចំនួន និងក្រុមអង្គការសង្គមស៊ីវិលជាតិមួយចំនួនផងដែរ ទាក់ទងនឹងការមិនបានចូលរួមការបោះឆ្នោតរបស់មេដឹកនាំជំទាស់គឺលោក សម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ តែលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានអះអាង ថា ការលុបឈ្មោះលោកសម រង្ស៉ីចេញពីបញ្ជីបោះឆ្នោតជាផ្លូវការគឺជារឿងអនុវត្តច្បាប់។
«ខ្ញុំជឿថា នៅប្រទេសមួយចំនួនក្នុងហ្នឹងមានប្រទេសអាមេរិកដែរ
អ្នកដែលជាប់
ពន្ធនាគារក៏គេលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដូចគ្នា»។
លោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការនិកហ្វិចដែលឃ្លាំមើលការបោះឆ្នោតបានអះអាង ថា ប្រតិកម្ម ដែលគួរមានការគិតគូរនេះ ទំនងជាបារម្ភអំពីអន្តរកាលប្រជាធិបតេយ្យនៅកម្ពុជា។
«អញ្ចឹងការដែលសាធារណៈមតិជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ ខ្ញុំគិត ថា ប្រហែលជាមានការបារម្ភចំពោះបញ្ហាអន្តរកាលប្រជាធិបតេយ្យនៅកម្ពុជា នោះឯង ពីព្រោះសាធារណៈមតិហ្នឹងអាចមានស្មារតីខ្លាំងក្នុងការពង្រឹងឲ្យ កម្ពុជា ក្លាយទៅជានីតិរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហ្នឹងហើយ»។
លោកថ្លែងថា ការបាត់បង់មេដឹកនាំមួយរូបគឺលោកសម រង្ស៉ីក្នុងការឈរឈ្មោះ វាអាចជាកង្វល់មួយដែរសម្រាប់សាធារណៈមតិជាតិនិងអន្តរជាតិ ហើយនេះជាការបញ្ជាក់ពីអន្តរកាលនៃប្រជាធិបតេយ្យនៅកម្ពុជា។ ដោយឡែកលោកពុទ្ធា ហង្សបន្ថែមថា បើការបោះឆ្នោតផ្តល់ឱកាសឲ្យអ្នកឈ្នះ ឈ្នះដោយយុត្តិធម៌ ហើយអ្នកចាញ់ ចាញ់ដោយអស់ចិត្ត នោះនឹងគ្មានអី្វកើតឡើងទេ។ លោកក៏បានកត់សម្គាល់អំពីនិន្នាការរបស់កម្ពុជា និងប្រសិទ្ធិភាពនៃសម្ពាធពីសហគមន៍អន្តរជាតិផងដែរ។
«ខ្ញុំថា បញ្ហាប្រឈមរបស់ជាតិហ្នឹងគឺវាផ្អែកទៅលើនិន្នាការ ។ សួរថា តើកម្ពុជាងាកទៅរកខាងណាច្រើនជាង។ បើសិនជាងាកទៅរកប្រទេសផ្តល់ជំនួយច្រើនជាង ចង់មិនចង់ប្រហែលទទួលសំណូមពរច្រើនពីភាគីដែលផ្តល់ជំនួយហ្នឹង។ តែបើសិនជាមិនបានប្រើប្រាស់ជំនួយពាក់ព័ន្ធនឹងអ្នកផ្តល់មតិទេ ខ្ញុំថា ឥទ្ធិពល មានតិចមានច្រើនទៅតាមហ្នឹងដែរ បាទ»។
ប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិននៅប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយមានការផ្តល់កម្ចី និងជំនួយមួយពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងមាន ក្រុមហ៊ុនវិនិយោគជាច្រើនដែលអ្នកវិភាគខ្លះនិយាយថា នេះជាមូលហេតុមួយ ក្នុងចំណោមបញ្ហាផ្សេងទៀតដែលធ្វើឲ្យកម្ពុជាមិនអើពើនឹងការទាមទារ ឲ្យមាន កំណែទម្រង់នានាពីប្រទេសជាច្រើនដែលជាម្ចាស់ជំនួយធំៗសម្រាប់ កម្ពុជា និងជាអ្នកជួយធានាស្ថិរភាព សន្តិភាព អធិបតេយ្យភាព ការអភិវឌ្ឍប្រទេស កម្ពុជាតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១មក។
លោកសួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន អង្គការសមាគម២០ជាសាមាជិក បានអះអាងថា ទោះជាកម្ពុជាស្និទ្ធជាមួយនឹង ចិនមែន តែការគាំទ្រច្រើនពីអន្តរជាតិផ្សេងៗទៀតក៏ជារឿងសំខាន់ដែរ។ លោកថ្លែងថា ការចូលរួមរបស់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ីក្នុងការបោះឆ្នោតគឺជាការប្រកួតប្រជែងស្មើភាពមានកម្លាំង ប្រហាក់ប្រហែលតាម លក្ខណៈប្រជាធិបតេយ្យ ដែលលោកថ្លែងថា ជាការដែលឲ្យអន្តរជាតិគាំទ្រនិង ទទួលយកបាន។
«អញ្ចឹងរឿងនេះគួរតែមានការសម្របសម្រួលតាមផ្លូវនយោបាយណាមួយដើម្បី ឲ្យមេគណបក្សសង្គ្រោះជាតិកម្ពុជាហ្នឹងបានចូលរួមប្រកួតប្រជែង ក្នុងដំណើរការប្រជាធិបតេយ្យហ្នឹង ជាការប្រសើរមែនទែន»។
គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនដែលកាន់ អំណាចបីទសវត្សរ៍
បានឈ្នះឆ្នោត៩០អាសនៈក្នុងរដ្ឋសភាដែលមានអាសនៈ ចំនួនសរុប១២៣។
ការឈ្នះដាច់នូវសំឡេងច្រើនលើសលុបនេះអាចឲ្យគណបក្សគ្រប់គ្រង
ប្រទេសបង្កើតរដ្ឋាភិបាលតែម្នាក់ឯងដោយមិនចាំបាច់ត្រូវការសំឡេង
គណបក្សជំទាស់ ដែលជួយត្រួតពិនិត្យ
និងផ្ទៀងផ្ទាត់ការដឹកនាំប្រទេសនៃគណបក្សនេះទេ។ គណបក្សសម
រង្ស៉ីដែលឈ្នះអាសនៈតែ២៦មិនអាចមាន
សំឡេងគ្រប់គ្រាន់ក្នុងការអនុម័ត
ឬរារាំងការអនុម័តច្បាប់កែប្រែកំហុសឆ្គងផ្នែក
អង្គការនីតិប្រតិបត្តិ ឬរដ្ឋាភិបាលបានទេ៕
7 comments:
ប្រសិនជាអនុញ្ញាតិអោយលោក សម រង្ស៊ីចូល
ស្រុកទៅប្រកួតប្រជែងការបោះឆ្នោតជាមួយនឹងលោក ហ៊ុន សែនមែននោះ គឺរដ្ឋាភិបាលកម្ពុជា
សព្វថ្ងៃមើលឃើញថា ខ្លួននៅតែឈ្នះ ដោយ
មានការប្រកួតត្រឹមត្រូវ ជាមួយបក្សជំទាស់់ ហើយ
ដែលជាលទ្ធផល ទទួលស្គាល់់ពីសហគមន៍
អន្តរជាតិ។ប៉ុន្តែ បក្សជំទាស់់បានដាក់់លក្ខខ័ណ្ឌ
មួយរួចថាត្រូវតែរដ្ឋាភិបាល ប្ដូរសមាសភាព
គណៈកម្មការបោះឆ្នោត(គជប) បើមិនដូច្នោះទេ
នោះគណៈបក្សសង្រ្គោះជាតិដែលទើបបង្កើតឡើង
មានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខា
ជាអនុប្រធាននោះនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោត។ខ្ញុំចង់់ឃើញ គេគោរពសំដីរៀងៗខ្លួន
ខាងបក្សកាន់់អំណាចក៏ដូចខាងបក្សជំទាស់់។
ទោះបីយ៉ាងណា បក្សកាន់់អំណាចរបស់់ហ៊ុន
សែនដោយនៅតែកាន់់អំណាចផ្ដាច់់ការ គឺរំលោភ
លើច្បាប់់ រំលោភសិទ្ធិសេរីភាព គឺនឹងនៅតែឈ្នះ
តែរហូត ខ្មែរនឹងនៅតែអស់់សង្ឃឹមរហូត ៗទាល់់់
តែយួនរំលាយជាតិសាសន៍ខ្មែរ លេបត្របាក់់
ទឹកដីខ្មែរអស់់។សង្ឍឹមមួយគឺទាល់់តែគណៈបក្សជំទាស់់ គោរពច្បាប់់ ហើយអនុញ្ញាតិអោយសើរើ
កិច្ចព្រមព្រៀងប៉ារីស ឡើងវិញ ដើម្បីដោះស្រាយ
បញ្ហាដែលយួននិងគណបក្សហ៊ុន សែនបានបំពាន
យ៉ាងកំរោលនោះ។
Ah Hun Sen can understand only the DRONE language.
ខ្ញុំចង់ឱ្យ អ្នកស្រែ ពន្យល់លម្អិត ទៅលើការដក
បង្កូលព្រំដែន យួន-ខ្មែរ ព្រោះបើមិនដូច្នោះទេ
មតិជាតិនិងអន្តរជាតិនឹងមានការភ័ន្តច្រឡំ ស្ដី
ពីមូលហេតុនៃការដកបង្កូលនោះ។ត្រូវនិយាយ
ឱ្យចំៗថា យួនបានរំលោភក្នុងការបោះបង្កូលព្រំ
ដែនចូលកម្ពុជា នោះទើបម្នាក់ៗលែងឆ្ងល់។
រួចបើលោក សមរាង្ស៊ី ដកបង្កូលដែលយួន
លួចបោះចូលមកទឹកដីខ្មែរ បែរត្រូវ ហ៊ុនសែន
ផ្តន្ទាទោស ខ្ញុំថាអារឿងនេះពិតជាមិនមែនធម្មតា
ជាដាច់ខាត។លើសពីនេះទៅទៀត ហ៊ុនសែន
មិនអនុញ្ញាតចាដាច់ខាតឱ្យ ទាំងពលរដ្ឋខ្មែរ
ទាំងបរទេស ទៅពិនិត្យនៅដំបន់ព្រំប្រទល់
ទាំងពីរនោះ។សរុប គួរតែចាប់ ហ៊ុនសែន
មកដាក់គុកនោះទើបមានភាពយុត្តិធម៌ ព្រោះ
វាជាអំពើក្បត់ប្រទេសជាតិដ៏ធ្ងន់ធ្ងរណាស់៕
KI- Mae Kdor you should not erase what I wrote earlier. Why you so scare of what I wrote. This show me and others that you are a scary dog just like your boss Ah rainsy and ah sokha. Bcus you know that what ever i said is true YOUR LEADERS NEVER BECOME THE PM OF CAMBODIA IN THIS LIFE. DON'T HOPE TOO MUCH YOU ARE ALL WILL GO DOWN IN HISTORY AS A TRAITORS WHO WILLING TO DO ANY THING FOR YOUR OWN INTEREST EVEN TOOK PEOPLE MONEY FOR YOUR PLEASURE. WHAT AN IDIOT ARE YOU. and stop erasing my comment cowardssss like your ugly ass leaders ( ah Rainsy and Ah Sokha) hahahahahahaha
សូមកែបន្តិចក្នុងមតិទី១ខាងលើថា៖សង្ឃឹមតែមួយ
គឺគណៈបក្សកាន់់អំណាចត្រូវតែគោពកិច្ចព្រមព្រៀងប៉ារីសដែខ្លួនបានបំពានយ៉ាងកំរោលនោះ។
។។។។។
ត្រូវមែនហើយគឺហ៊ុន សែនទេដែលត្រូវមានទោសដ៏ធ្ងន់់ធ្ងរ ព្រោះជាអំពើ
ក្បត់់ជាតិខ្មែរ ហើយត្រូវតែមានទោសធ្ងន់់បំផុត។
9:29 PM, You are ah Yuon and pretend to be ah Kgnom Yuon. You look like an enraged Dog That bite every Cambodian patriot who criticizes Hun Sen and CPP, cronies of colonialist and imperialist Vietnam or ah Yuon.
Sam Rainsy is the only Khmer with international caliber that enjoys the backing from America, France, Great Britain,Germany and Australia etc.
Hun Sen and Vietnam were so afraid of Sam Rainy, they want Sam Rainsy to enter Cambodia so that they will be able to put him in Prey Sar Prison for 12 years as indicted by their Kangaroo Court. The case of Man Sonado proves that the Cambodian Court is not independent; it is only an instrument of the Ruling party to control Cambodian patriots. Sam Rainsy knew this very well. He is not coward as you or Ah Yuon said. He will devote his life for the liberation of Cambodia from the evil of imperialist Vietnam and its puppet government.
Long Live Sam Rainsy and Cambodia!
Down with Hun Sen and Vietnam!
អាចម៍ឧត្តម...(អាចម៍ដ៏ឧត្តម)
អាចម៍ឧត្តមមេគ្រោះខ្មែរ ង្វៀងសំរាំង ស៊ី
មិនទាន់ធើផង-ចាញ់កូនមុនបាត់ទៅហើយ!
(...ចាញ់មុនបោះ...)។
__________________________________
ប្រសិនបើអនុញ្ញាតិអោយ មេគ្រោះខ្មែរ
ង្វៀងសំរាំង ស៊ី ចូល
ស្រុកទៅប្រកួតប្រជែងការបោះឆ្នោត
.........ខ្មែរនឹងអស់់ទឹកដីជាមិនខាន!
Post a Comment