Tuesday, January 22, 2013

ហ៊ុន សែន ស្វាគមន៍ការចរចាជាមួយថៃដើម្បីប្រយោជន៍ជាតិ ឬក៏ស្វាគមន៍កាត់ដែនសមុទ្រឲ្យថៃ ដើម្បីប្រយោជន៍ខ្លួន ?

ម្នាក់នេះពិនិត្យបន្តិចទៅដូចជាខ្វាក់ភ្នែក  !

http://www.youtube.com/watch?v=HRRCqBLnWPQ&feature=youtu.be

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្វាគមន៍​ការ​ចរចា​ឡើង​វិញ​លើ​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ថៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទាមទារ​ ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ ដើម្បី​ការពារ​កិត្តិយស​ប្រទេស​ជាតិ និង​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេស​ជាមួយ​ប្រទេស​ជិត​ខាង។


ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ស្វាគមន៍​ការ​ចាប់​ផ្ដើម​ចរចា​ឡើង​វិញ​ជា​ចំហ និង​ផ្លូវ​ការ​លើ​ជម្លោះ​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា កម្ពុជា និង​ថៃ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ អូរឫស្សី ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មករា ឆ្នាំ​២០១៣ លោក ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejajjiva) បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថៃ និង​ក្រុម​ជ្រុល​និយម​អាវ​លឿង​ថៃ តែង​បាន​ចោទ​ប្រកាន់ និង​ទម្លាក់​កំហុស​ទៅ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) ថា​មាន​ប្រយោជន៍​អាថ៌កំបាំង​ជាមួយ​កម្ពុជា ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា។
លោក​បន្ត​ថា ការ​ពិត​គឺ​លោក អាភីស៊ិត ទៅ​វិញ​ទេ ដែល​ប្រើ​នយោបាយ​ស្មោកគ្រោក​មក​សុំ​ចរចា​សម្ងាត់​ជាមួយ​លោក ផ្ទុយ​ពី​រដ្ឋាភិបាល​ថៃ​មុនៗ​ដែល​តែងតែ​ធ្វើ​ការ​ចរចា​បញ្ហា​នេះ​ដោយ​ចំហ៖ «អ៊ីចឹង ​ខ្ញុំ​គ្រាន់​តែ​បញ្ជូន​សារ​ថា រឿង​រ៉ាវ​ទាំង​អម្បាលមាន បើ​ចង់​បន្ទោស​មិន​ត្រូវ​បន្ទោស​រដ្ឋាភិបាល យីងឡាក់ ទេ ត្រូវ​បន្ទោស អាភីស៊ិត។ ទាហាន​ថៃ របួស ប្រជាពលរដ្ឋ​ថៃ ស្លាប់ ឆេះ​ផ្ទះ​អ្វីៗ​ត្រូវ​ទារ​ពី​អាភីស៊ិត»
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ភ្លាមៗ​នោះ​ដែរ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ឡើង​វិញ​ថា អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​មាន​សមធម៌ និង​តម្លាភាព​លើ​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​នេះ។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ (MOU) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០១ ទាក់ទិន​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា និង​បាន​ចែង​អំពី​តំបន់​ដែល​ត្រូវ​កំណត់​ព្រំដែន និង​តំបន់​ត្រូវ​អភិវឌ្ឍន៍​រួម​គ្នា។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​កត់សំគាល់​ថា បញ្ហា​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា និង​បញ្ហា​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​បច្ចុប្បន្ន គឺ​ត្រូវ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថៃ ប្រើប្រាស់​ជា​ល្បិច​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ថៃ ខ្លួន​ឯង និង​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​សាធារណៈ​មតិ​អន្តរជាតិ។
លោក​សំដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ប្រទេស​ថៃ បច្ចុប្បន្ន គឺ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​កម្ពុជា នៅ​ពេល​វេលា​មួយ​សម​ស្រប៖ «យើង ​ឃើញ​ថា ដំណើរ​ការ​ល្អ ទោះ​បី​ជា​មាន​ឧបសគ្គ​បន្តិចបន្តួច​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ទិសដៅ​នៃ​ការ​ដោះស្រាយ​នៅ​តែ​មាន។ យើង​នឹង​ស្វាគមន៍​នៅ​ក្នុង​ពេល​វេលា​ណា​ក៏ដោយ យើង​នឹង​រក្សា​ក្នុង​វេទិកា​ជជែក​គ្នា​ជាង​ការ​ដណ្ដើម​គ្នា»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ស្ដីពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មករា។
យ៉ាង​នេះ​ក្តី អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាក់ទិន​ជម្លោះ​ដែន​សមុទ្រ​ជា​ ប្រវត្តិសាស្ត្រ​នេះ។
លោក​រិះគន់​ថា កន្លង​ទៅ​នេះ​រាជ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឲ្យ​បាន​ជាក់លាក់​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ជាមួយ​ភាគី​ប្រទេស​ថៃ នោះ​ឡើយ៖ «ជា​រឿង ​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​វា​មាន​បញ្ហា​ហ្នឹង​នៅ​ថ្ងៃ​អនាគត។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ហ្នឹង យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ក្របខ័ណ្ឌ​ច្បាប់ ពិសេស​គឺ​សិទ្ធិ​សញ្ញា​ដែល​យើង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ បើ​ខាង​កើត​ឃើញ​ថា ការ​បោះ​បង្គោល​ប៉ះពាល់​ដី​ប្រជារាស្ត្រ ហើយ​មាន​ប្រតិកម្ម​ពី​ប្រជារាស្ត្រ»
យ៉ាង​នេះ​ក្តី សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​ប្រតិកម្ម​រហ័ស​កត់​សំគាល់​បន្ថែម​ថា ការ​ពិភាក្សា និង​ការ​ចរចា​រវាង​ប្រទេស​កម្ពុជា និង​ថៃ ទទួល​បាន​ផ្លែផ្កា​អំឡុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៧។ ប្រទេស​ទាំង​ពីរ​បាន​លើក​ឡើង​សំណើ​ពីរ​ផ្សេង​គ្នា សម្រាប់​តំបន់​អភិវឌ្ឍន៍​រួម ពោល​គឺ​សំណើ​ដោះស្រាយ​ភាព​ទាល់ច្រក​ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា និង​សំណើ​បែងចែក​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជា​បី​ចំណែក​លើក​ឡើង​ដោយ​ភាគី​ ថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Wake up Hun Shit !!
People are simply sick to see your face!!
Go back to your old job of taking care the buffalos.

Anonymous said...

អាខ្វាក់ហ៊ុន សែន
ធ្វើ​ឯងជាអ្នកសីលធម៌អារាត់អារាយ ក្បាលអាចម៍អីទេ!

Anonymous said...

When you have a leader like my leader Som Dach Hun Sen, every aspect of daily life becomes guided by symbolism of peace and prosperity! Long Live Pi Anh.

Anonymous said...

Yes,Symbolism of thuggism cronism favoritism nepotism and more oh "Iism ah thmar niyum" gangster slave to Yuon Hanoi.Yes that right! Symbolism of traitor for Hanoi.

Pee Anh