ម្នាក់នេះពិនិត្យបន្តិចទៅដូចជាខ្វាក់ភ្នែក !
http://www.youtube.com/watch?v=HRRCqBLnWPQ&feature=youtu.be
នាយករដ្ឋមន្ត្រីខ្មែរស្វាគមន៍ការចរចាឡើងវិញលើជម្លោះដែនសមុទ្រជាមួយថៃ
ដោយ រដ្ឋា វីសាល 2013-01-21 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បំភ្លឺពាក់ព័ន្ធទៅនឹងតំបន់ទាមទារ
ដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ
ដើម្បីការពារកិត្តិយសប្រទេសជាតិ
និងបញ្ជាក់ពីគោលនយោបាយការបរទេសជាមួយប្រទេសជិតខាង។
ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា ស្វាគមន៍ការចាប់ផ្ដើមចរចាឡើងវិញជាចំហ និងផ្លូវការលើជម្លោះតំបន់ដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅឃុំ អូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ២០១៣ លោក ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejajjiva) បច្ចុប្បន្នជាប្រធានគណបក្សប្រឆាំងថៃ និងក្រុមជ្រុលនិយមអាវលឿងថៃ តែងបានចោទប្រកាន់ និងទម្លាក់កំហុសទៅលើអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) ថាមានប្រយោជន៍អាថ៌កំបាំងជាមួយកម្ពុជា ក្នុងដែនសមុទ្រត្រួតស៊ីគ្នា។
លោកបន្តថា ការពិតគឺលោក អាភីស៊ិត ទៅវិញទេ ដែលប្រើនយោបាយស្មោកគ្រោកមកសុំចរចាសម្ងាត់ជាមួយលោក ផ្ទុយពីរដ្ឋាភិបាលថៃមុនៗដែលតែងតែធ្វើការចរចាបញ្ហានេះដោយចំហ៖ «អ៊ីចឹង ខ្ញុំគ្រាន់តែបញ្ជូនសារថា រឿងរ៉ាវទាំងអម្បាលមាន បើចង់បន្ទោសមិនត្រូវបន្ទោសរដ្ឋាភិបាល យីងឡាក់ ទេ ត្រូវបន្ទោស អាភីស៊ិត។ ទាហានថៃ របួស ប្រជាពលរដ្ឋថៃ ស្លាប់ ឆេះផ្ទះអ្វីៗត្រូវទារពីអាភីស៊ិត»។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ភ្លាមៗនោះដែរ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ឡើងវិញថា អាជ្ញាធរប្រេងកាតជាតិកម្ពុជា បានប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយឲ្យមានសមធម៌ និងតម្លាភាពលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នានេះ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើអនុស្សរណៈ (MOU) កាលពីខែមិថុនា ឆ្នាំ២០០១ ទាក់ទិនដែនសមុទ្រត្រួតស៊ីគ្នា និងបានចែងអំពីតំបន់ដែលត្រូវកំណត់ព្រំដែន និងតំបន់ត្រូវអភិវឌ្ឍន៍រួមគ្នា។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍កត់សំគាល់ថា បញ្ហាតំបន់ដែនសមុទ្រត្រួតស៊ីគ្នា និងបញ្ហានៅជុំវិញតំបន់ប្រាសាទព្រះវិហារបច្ចុប្បន្ន គឺត្រូវមេដឹកនាំគណបក្សប្រឆាំងថៃ ប្រើប្រាស់ជាល្បិចនយោបាយបោកប្រាស់ប្រជាពលរដ្ឋថៃ ខ្លួនឯង និងប្រជាពលរដ្ឋកម្ពុជា រួមទាំងសាធារណៈមតិអន្តរជាតិ។
លោកសំដែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលប្រទេសថៃ បច្ចុប្បន្ន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នឹងបន្តដោះស្រាយបញ្ហានេះជាមួយកម្ពុជា នៅពេលវេលាមួយសមស្រប៖ «យើង ឃើញថា ដំណើរការល្អ ទោះបីជាមានឧបសគ្គបន្តិចបន្តួចយ៉ាងណាក៏ដោយ ប៉ុន្តែទិសដៅនៃការដោះស្រាយនៅតែមាន។ យើងនឹងស្វាគមន៍នៅក្នុងពេលវេលាណាក៏ដោយ យើងនឹងរក្សាក្នុងវេទិកាជជែកគ្នាជាងការដណ្ដើមគ្នា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យស្ថានទូតថៃ ប្រចាំកម្ពុជា ស្ដីពីបញ្ហានេះបានទេ នៅថ្ងៃច័ន្ទ ទី២១ ខែមករា។
យ៉ាងនេះក្តី អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យបានសម្រេចទាក់ទិនជម្លោះដែនសមុទ្រជា ប្រវត្តិសាស្ត្រនេះ។
លោករិះគន់ថា កន្លងទៅនេះរាជរដ្ឋាភិបាលមិនបានធ្វើឲ្យបានជាក់លាក់ក្នុងការ ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ដូចអ្វីដែលរាជរដ្ឋាភិបាលធ្វើជាមួយភាគីប្រទេសថៃ នោះឡើយ៖ «ជារឿង ដែលយើងត្រូវតែធ្វើ ដើម្បីបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់ កុំឲ្យវាមានបញ្ហាហ្នឹងនៅថ្ងៃអនាគត។ អ្វីដែលយើងត្រូវធ្វើហ្នឹង យើងត្រូវពិនិត្យទៅលើក្របខ័ណ្ឌច្បាប់ ពិសេសគឺសិទ្ធិសញ្ញាដែលយើងតម្កល់នៅអង្គការសហប្រជាជាតិ។ បើខាងកើតឃើញថា ការបោះបង្គោលប៉ះពាល់ដីប្រជារាស្ត្រ ហើយមានប្រតិកម្មពីប្រជារាស្ត្រ»។
យ៉ាងនេះក្តី សេចក្ដីថ្លែងការណ៍របស់អង្គភាពប្រតិកម្មរហ័សកត់សំគាល់បន្ថែមថា ការពិភាក្សា និងការចរចារវាងប្រទេសកម្ពុជា និងថៃ ទទួលបានផ្លែផ្កាអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៧។ ប្រទេសទាំងពីរបានលើកឡើងសំណើពីរផ្សេងគ្នា សម្រាប់តំបន់អភិវឌ្ឍន៍រួម ពោលគឺសំណើដោះស្រាយភាពទាល់ច្រកដែលស្នើឡើងដោយភាគីកម្ពុជា និងសំណើបែងចែកតំបន់អភិវឌ្ឍន៍រួមគ្នាជាបីចំណែកលើកឡើងដោយភាគី ថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
Wake up Hun Shit !!
People are simply sick to see your face!!
Go back to your old job of taking care the buffalos.
អាខ្វាក់ហ៊ុន សែន
ធ្វើឯងជាអ្នកសីលធម៌អារាត់អារាយ ក្បាលអាចម៍អីទេ!
When you have a leader like my leader Som Dach Hun Sen, every aspect of daily life becomes guided by symbolism of peace and prosperity! Long Live Pi Anh.
Yes,Symbolism of thuggism cronism favoritism nepotism and more oh "Iism ah thmar niyum" gangster slave to Yuon Hanoi.Yes that right! Symbolism of traitor for Hanoi.
Pee Anh
Post a Comment