ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
(ថ្ងៃទី 27 មករា 2013, ម៉ោង 07:54:AM) | ដោយ: រតនា CEN
ភ្នំពេញ:
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេសជាមួយនឹង សម្ព័ន្ធមិត្ត របស់ខ្លួន
លោក កឹម សុខា ប្រធាន គណបក្ស សិទ្ធិមនុស្ស នឹងជួបជាមួយក្រុមយុវជន និស្សិត
ដែលមកពីតាម បណ្តា មហាវិទ្យាល័យ និងសាលកវិទ្យាល័យ
មួយចំនួននៅក្នុងរាជធានីភ្នំពេញ
ដោយផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនដូចជា បញ្ហាយុវជន និងសេដ្ឋកិច្ច
ការងារ។
ការជួបនេះនឹងត្រូវធ្វើឡើងនៅអតីតស្នាក់ការកណ្តាល គណបក្ស សិទ្ធិមនុស្ស បច្ចុប្បន្នជាស្នាក់ការគណបក្ស សង្គ្រោះជាតិ (ផ្លូវត្រឡោកបែក) នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣។
លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និងជាអ្នកតំណាងរាស្ត្រគណបក្ស សិទ្ធិមនុស្ស មណ្ឌលព្រៃវែង បានមាន ប្រសាសន៍ ឲ្យដឹង កាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ គណបក្ស សិទ្ធិមនុស្សធ្វើសិក្ខាសាលាមួយ ក្រោមប្រធានបទ “យុវជន សេដ្ឋកិច្ច និងការងារ”ហើយវាគ្មិនឧទ្ទេសនាមដោយលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិតាមរយៈវីដេអូខិនហ្វ្រើរិន មកពីក្រៅប្រទេស និងលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស។
អគ្គលេខាធិការគណបក្ស សិទ្ធិមនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ចំពោះយុវជនដែលចូលរួមនៅក្នុងសិក្ខាសាលានេះ គឺបើកទូលាយ មិនប្រកាន់និន្នាការនយោបាយ មកពីខាងគណបក្សនយោបាយណាទេ គឺអាចចូលរួបបានទាំងអស់៕
2 comments:
NO SOURNG SOPHORN in that meeting?
BAIK KBALL DIEM BEI NO NAR?
BAIK KBALL DIEM BEI
ជាតិ សំរាម ស៊ី (XAM RAINSI)
Post a Comment