Sunday, January 27, 2013

មេបក្ស​ប្រឆាំង ជួប​ជា​ក្រុមយុវជន ដើម្បីពន្យល់ពី​បញ្ហា​យុវជន និង​សេដ្ឋកិច្ច ការងារ​

 
 ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
(ថ្ងៃទី 27 មករា 2013, ម៉ោង 07:54:AM) | ដោយ: រតនា CEN
ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ជាមួយនឹង សម្ព័ន្ធមិត្ត របស់ខ្លួន លោក កឹម សុខា ប្រធាន គណបក្ស សិទ្ធិមនុស្ស នឹង​ជួប​ជាមួយ​ក្រុមយុវជន និស្សិត ដែល​មកពី​តាម បណ្តា មហាវិទ្យាល័យ និង​សា​លក​វិទ្យាល័យ មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ  ដោយ​ផ្តោតទៅលើ​បញ្ហាសំខាន់ៗ​មួយចំនួន​ដូចជា បញ្ហា​យុវជន និង​សេដ្ឋកិច្ច ការងារ​។​

​ការជួប​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​អតីត​ស្នាក់ការ​កណ្តាល​ គណបក្ស សិទ្ធិមនុស្ស បច្ចុប្បន្ន​ជា​ស្នាក់ការ​គណបក្ស សង្គ្រោះ​ជាតិ (​ផ្លូវ​ត្រឡោកបែក​) នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៣​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស សិទ្ធិមនុស្ស មណ្ឌល​ព្រៃវែង បាន​មាន ប្រសាសន៍ ឲ្យ​ដឹង កាលពី ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៣ ថា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៣ គណបក្ស សិទ្ធិមនុស្ស​ធ្វើ​សិក្ខាសាលា​មួយ ក្រោម​ប្រធានបទ “​យុវជន សេដ្ឋកិច្ច និង​ការងារ​”​ហើយ​វាគ្មិន​ឧទ្ទេសនាម​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​តាមរយៈ​វីដេអូ​ខិ​ន​ហ្វ្រើ​រិ​ន មកពី​ក្រៅប្រទេស និង​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិមនុស្ស​។

​អគ្គលេខាធិការ​គណបក្ស សិទ្ធិមនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា ចំពោះ​យុវជន​ដែល​ចូលរួម​នៅក្នុង​សិក្ខាសាលា​នេះ គឺ​បើកទូលាយ មិន​ប្រកាន់​និន្នាការ​នយោបាយ មកពី​ខាង​គណបក្សនយោបាយ​ណា​ទេ គឺអាច​ចូល​រួប​បាន​ទាំងអស់​៕

2 comments:

Anonymous said...

NO SOURNG SOPHORN in that meeting?
BAIK KBALL DIEM BEI NO NAR?

Anonymous said...

BAIK KBALL DIEM BEI
ជាតិ សំរាម ស៊ី (XAM RAINSI)