Monday, January 21, 2013

អ្នក​​ឃ្លាំ​​មើល​​សិទ្ធិ​​រក​អន្តរាគមន៍​ស្នើ​ឲ្យ​ដោះ​លែង​សកម្ម​ជន​សិទ្ធ​មនុស្ស

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ និងអ្នកស្រី មាស ស្រី ម្ចាស់ដីស្រែដែលបាត់បង់​ដោយយួនបោះបង្គោលឈ្លានពាន ។
លោក ម៉ម សូណង់ដូ ប្រ​ធាន​សមាគមអ្នក​ប្រ​ជា​ធិបតេយ្យ​និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ
អ្នកស្រី យ៉ោម បុប្ផា ពលរដ្ឋ​តំបន់បឹងកក់
លោក មឿង សុន  ប្រធានអង្គ​ការ​​មូល​និ​ធិ​ទ្រ​ទ្រង់​​អរិយ​​ធម៌​ខ្មែរ
ភ្នំពេញៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ដាក់​លិខិត​សំណើ​ស្វែង​រក​ការ​ អន្តរាគមន៍​ទៅលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សុំ​លើក​ចោល​​ការ​ចោទ​ប្រកាន់​ និង​ដោះ​លែង  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ទៅ​ក្រៅ​ប្រទេស​ដើម្បី​រួច​ផុត​ពី​ ការ​ជាប់​ពន្ធនា​គា​រ​​ សកម្ម​ជន​សិទ្ធិមនុស្ស​និង​សកម្មជន​ដី​ធ្លី​ នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សព​ព្រះ​មហាវីរក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហនុ។
យោ​ទៅ​តាម​លិខិត​ដែល​បាន​ផ្ញើរ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ កមរា ឆ្នាំ ២០១៣ របស់​ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ បាន​លើក​ឡើង​ថា​ សុំ​លើក​ចោល​​ការ​ចោទប្រកាន់​ និង​ដោះ​លែង​ អ្នក​នយោ​បាយ​ សកម្មជន​សិទ្ធិ​មនុស្ស សកម្ម​ជន​ដី​ធ្លី​ចំនួន​បួន​នាក់​នោះ​មាន​ដូច​ជា​ លោក​​សម រង្ស៊ី ប្រ​ធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក​ម៉ម សូណង់​ដូ ប្រ​ធាន​សមាគមអ្នក​ប្រ​ជា​ធិបតេយ្យ​និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក​ មឿង​សុន ប្រធានអង្គ​ការ​​មូល​និ​ធិ​ទ្រ​ទ្រង់​​អរិយ​​ធម៌​ខ្មែរ អ្នកស្រី​យ៉ោម​ បុប្ជា​ ពលរដ្ឋ​បឹងកក់ នៅក្នុង​ថ្ងៃ​ថ្វាយ​​ព្រះ​​ភ្លើង​ ព្រះ​បរម​សព​ព្រះ​មហាវី​រ​ក្សត្រ​ខ្មែរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments: