http://www.youtube.com/watch?v=XOazFupTov0&feature=youtu.be
ដោយ ដែន អយុធ្យា 2013-01-26 RFA
គណបក្សប្រឆាំង និងអ្នកវិភាគសង្គម
មិនមានទំនុកចិត្តទៅលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីការ
ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ
ដែលរដ្ឋសភាបានអនុម័តនោះទេ។
យ៉ាងណាក្តី នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៤ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវសមាជិកសភាគណបក្សកាន់អំណាច និងបក្សជាដៃគូក្នុងជួររដ្ឋាភិបាលលើកដៃគាំទ្រសេចក្តីព្រាងច្បាប់ នេះ ក្នុងសំឡេង៨៥ លើ ៩៧សំឡេង។
សេចក្តីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា ការពារជាតិ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ មាន ៦ជំពូក និង ១១មាត្រា។ ច្បាប់នេះ ត្រូវប្រមុខដឹកនាំបញ្ជាក់ថា បានរៀបចំឡើងស្របតាមតម្រូវការ និងភាពចាំបាច់នៃសង្គមជាតិ។
សេចក្តីថ្លែងហេតុមានចុះហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការបង្កើតច្បាប់នេះសម្រាប់ពង្រឹងនីតិរដ្ឋនៅកម្ពុជា និងពង្រីកកិត្យានុភាពនៃការដឹកនាំកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។
យ៉ាងនេះក្តី សមាជិកសភាគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស មិនគាំទ្រច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា ការពារជាតិ ដែលរដ្ឋសភាបានអនុម័តនេះទេ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី លោកមានប្រសាសន៍ថា មូលហេតុនាំឲ្យសមាជិកសភាបក្សប្រឆាំង មិនគាំទ្រច្បាប់នេះ ព្រោះយល់ថា ថ្នាក់ដឹកនាំភាគច្រើនក្នុងស្ថាប័ននេះជាមនុស្សមិនឯករាជ ហើយស្ថិតក្នុងជួរគណបក្សប្រជាជន និងកំពុងបម្រើការងារតាមស្ថាប័នរដ្ឋ។ លោកគ្មានជំនឿទៅលើសមាសភាពដឹកនាំរបស់ឧត្តមក្រុមប្រឹក្សាការពារ ជាតិ ដែលបានបង្កើតថ្មីនេះ អាចអនុវត្តការងារមានប្រសិទ្ធភាព ឬមានឯករាជ បម្រើឲ្យផលប្រយោជន៍ជាតិនោះទេ។
តាមលោក យឹម សុវណ្ណ ការជ្រើសរើសសមាសភាពដឹកនាំនៅក្នុងស្ថាប័នឧត្តមក្រុមប្រឹក្សា ការពារជាតិ គួរថ្វាយអំណាចទៅឲ្យព្រះមហាក្សត្រ ជាអ្នកជ្រើសរើសសមាសភាពដឹកនាំ ទើបប្រសើរ។
ស្របពេលរដ្ឋសភាបានអនុម័តច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែមករា នាខេត្តកំពង់ស្ពឺ លោកបានដាក់បទបញ្ជាផ្ទាល់មាត់ឲ្យក្រសួងការពារជាតិ ពង្រឹងការបណ្ដុះបណ្ដាលជំនាញដល់នាយទាហានដែលជាសរសេរទ្រូងរបស់ សង្គមជាតិឲ្យបានរឹងមាំ។ ប្រមុខដឹកនាំបានសង្កត់ធ្ងន់ទៅលើការដំឡើងឋានន្តរស័ក្ដិដល់នាយ ទាហានគ្រប់រូប ដែលកន្លងមកការដំឡើងស័ក្តិដល់នាយទាហានភាគច្រើន គឺមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាល ឬគ្មានសញ្ញាបត្រ និងមានមុខតំណែងច្រើន នាំឲ្យប៉ះពាល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទ។
បញ្ហានេះ លោកស្នើឲ្យក្រសួងការពារជាតិ ត្រូវស្រាវជ្រាវឯកសាររៀបចំបទដ្ឋានគតិយុត្តិជាអនុក្រឹត្យ និងប្រកាសស្ដីពីការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឱ្យមានរបៀបរៀបរយ និងគោរពច្បាប់ឱ្យមានប្រសិទ្ធភាព តាមរយៈការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាល។
ទាក់ទិនបញ្ហានេះ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានរិះគន់ថា ដើម្បីឲ្យកងយោធពលខេមរភូមិន្ទរឹងមាំ ឬនាយទាហានមានកិត្តិយស និងវិន័យល្អ រដ្ឋាភិបាលត្រូវដំឡើងប្រាក់បៀវត្សជូនពួកគេឲ្យបានយ៉ាងហោច ១លានរៀលក្នុង ១ខែ។ លោកបន្តថា ដរាបណារដ្ឋាភិបាលទុកបណ្តោយឲ្យអំពើពុករលួយ ឬបក្ខពួកនិយមបន្តកើតមានលើការតែងតាំង ឬដំឡើងឋានៈនាយទាហានដូចសព្វថ្ងៃនេះ វិស័យការពារជាតិមិនអាចរឹងមាំ ឬកងទ័ពមានកិត្តិយសទេ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគបញ្ហាសង្គមឯករាជ មានប្រសាសន៍ថា សព្វថ្ងៃនេះ វិស័យការពារជាតិ ត្រូវរងការរិះគន់ទៅលើសកម្មភាពរត់ការតែងតាំង ឬដំឡើងឋានៈដល់នាយទាហាន ឬក៏ថាស្ថាប័នការពារជាតិមិនឯករាជជាដើម។ លោកស្វាគមន៍រដ្ឋាភិបាល ឬក្រសួងការពារជាតិ បានបង្កើតឲ្យមានជាគ្រឹះស្ថានឧត្តមសិក្សា ឬសកលវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលកងយោធពលខេមរភូមិន្ទ ឬនាយទាហាន ឲ្យមានជំនាញរឹងមាំ និងវិន័យថ្លៃថ្នូរ។
មិនខុសគ្នាទេ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានទស្សនថា ដើម្បីឲ្យស្ថាប័នការពារជាតិ ជៀសផុតការរិះគន់ គួរបង្កើតឲ្យមានស្តង់ដារជាតិមួយ សម្រាប់លើកទឹកចិត្ត ឬដំឡើងឋានៈកងទ័ពមានស្នាដៃក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។ លោកថា ដរាបណាក្រសួងការពារជាតិ អនុវត្តការងារមិនមានឯករាជ ឬបន្តឲ្យអំពើពុករលួយ និងបក្ខពួកនិយមកើតមានក្នុងស្ថាប័ននេះ អាចនាំឲ្យកងទ័ពធ្លាក់ទឹកចិត្ត ហើយវិស័យការពារជាតិអាចនឹងចុះខ្សោយ។
ត្រង់ចំណុចឯករាជភាពនេះ ជាដើមហេតុនាំឲ្យសមាជិកសភាបក្សប្រឆាំងគ្មានជំនឿទៅលើច្បាប់ ស្ដីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
ព្រះមហាក្សត្រ ជាប្រធាន លោកហុ៊ន សែន ជាអនុប្រធាន ? បើស្តេចនៅជាទីងមោងដដែល
កិច្ចការអីៗ ច្បាស់ជាលោកហុ៊ន សែនជាអ្នកសម្រេច ហើយបញ្ជារស្តេច ឲត្រង់កន្ទុយដូចធម្មតា
កន្លងមក ។
The king, who is the president of the Defense Council
won't have power to make any decision . He will , as always,
be Hun Sen puppet .
King is very Timid anyway, even power is given to him he doesn't have any initiative himself! and what you expect from him?
The senators of Cpp who make law is just for the
monkies only not for the people. The law they
make is threatening the poor and the people who
have no power. Especially Hun Sen and his
family include his team are always not obey the
law.
Bye Bye Monky
Post a Comment