លោក ម៉ក់ រ៉ា |
មន្ត្រីបក្សសមរង្ស៊ីប្រតិកម្មចំពោះតុលាការខេត្តបាត់ដំបងសម្រេចឲ្យមន្ត្រីខ្លួនចាញ់ក្ដី
2013-01-24
ដោយ សួន សុផលមុន្នី
Radio Free Asia
តុលាការខេត្តបាត់ដំបង បានកាត់ទោសឲ្យមន្ត្រីគណបក្ស សម រង្ស៊ី ម្នាក់ជាប់ពន្ធនាគារចំនួន ៨ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល ប្រគល់ទៅឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលជាភាគីដើមបណ្ដឹង ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទលួចស្ដាប់ និងថតសំឡេងទុកធ្វើជាភស្តុតាង។
មន្ត្រីគណបក្ស សម រង្ស៊ី ប្រតិកម្មថា ការសម្រេចសេចក្ដីនេះជារឿងអយុត្តិធម៌។ ទន្ទឹមគ្នានេះ ពួកគេគម្រោងប្ដឹងជំទាស់ទៅនឹងសាលក្រមនេះ។ ចំណែកឯមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកថា ជម្លោះប្ដឹងផ្ដល់គ្នារវាងមន្ត្រីគណបក្សទាំងពីរនេះជារឿងនយោបាយ។
លោក ជា ជីវ មន្ត្រីគណបក្ស សម រង្ស៊ី និងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានប្រតិកម្មថា គណបក្ស សម រង្ស៊ី គ្រោងប្ដឹងជំទាស់ទៅនឹងសាលក្រមតុលាការខេត្តបាត់ដំបង ដែលបានសម្រេចសេចក្ដីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ឲ្យសមាជិករបស់ខ្លួនម្នាក់ចាញ់មន្ត្រីគណបក្សប្រជាជនម្នាក់ ដែលជាភាគីដើមបណ្ដឹង។
លោក ជា ជីវ៖ «ពាក់ព័ន្ធទៅនឹងករណីហ្នឹង ខ្ញុំសុំឲ្យតុលាការឧទ្ធរណ៍ ពិនិត្យឡើងវិញលើស្ថាប័នតុលាការនៅខេត្តបាត់ដំបង ពីតម្លាភាពរបស់តុលាការដំបូងខេត្តបាត់ដំបង ក៏ដូចជាឯករាជភាព និងភាពយុត្តិធម៌សម្រាប់គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ផងដែរ។ ម្យ៉ាងវិញទៀត សុំឲ្យសាលាឧទ្ធរណ៍ ឬក៏តុលាការកំពូលច្រានចោលពាក្យបណ្ដឹងរបស់លោក ជាម ប៉េអា ហើយនិងផ្ដល់សេរីភាពជូនលោក ម៉ក់ រ៉ា ដែលជាសកម្មជនរបស់គណបក្ស សម រង្ស៊ី ឲ្យមានសេរីភាពក្នុងការចូលរួមក្នុងនយោបាយ ដើម្បីស្ដារប្រទេសជាតិយើងឲ្យមានការរីកចម្រើន»។
នៅថ្ងៃប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ គណបក្ស សម រង្ស៊ី មិនបានអនុញ្ញាតឲ្យលោក ម៉ក់ រ៉ា មិនចូលខ្លួននោះទេ ដោយពួកគេបារម្ភពីសុវត្ថិភាព និងខ្លាចមានការចាប់ឃុំខ្លួន។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ លោក ជាម ប៉េអា ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក ម៉ក់ រ៉ា ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទួលតាឯក របស់គណបក្ស សម រង្ស៊ី ពីបទស្ដាប់ និងលួចថតសម្ដីឯកជនតាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។ លោក ជាម ប៉េអា បានប្ដឹងលោក ម៉ក់ រ៉ា ទៅតុលាការខេត្តបាត់ដំបង សុំឲ្យផ្ដន្ទាទោសតាមច្បាប់ និងទារជំងឺចិត្តនូវទឹកប្រាក់ចំនួន ១០លានរៀល។
លោក ម៉ក់ រ៉ា ជាមន្ត្រីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ បានចូលជួបលោក ជាម ប៉េអា នៅសណ្ឋាគារបាណន់ ក្នុងខេត្តបាត់ដំបង។ លោក ហម មុនី មេធាវីរបស់លោក ជាម ប៉េអា បានបញ្ជាក់ថា ជំនួបនោះភាគីទាំងពីរបាននិយាយគ្នាច្រើនអំពីមនោសញ្ចេតនានៃអតីតសហការី ដែលធ្លាប់បម្រើការនៅក្នុងជួរគណបក្ស សម រង្ស៊ី។ ប៉ុន្តែកិច្ចសន្ទនានោះ ត្រូវបានលោក ម៉ក់ រ៉ា យកទូរស័ព្ទថតសំឡេងទុកជាភស្តុតាង ដើម្បីប្ដឹងលោក ជាម ប៉េអា នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។
ប៉ុន្តែ លោក ជា ជីវ តំណាងគណបក្ស សម រង្ស៊ី រិះគន់ថា តុលាការខេត្តបាត់ដំបង មានភាពលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា៖ «ស្ថាប័នរដ្ឋាភិបាល នៅពេលដែលគណបក្ស សម រង្ស៊ី ធ្វើការប្ដឹងផ្ដល់ម្ដងណា តែងតែមានលទ្ធផលអវិជ្ជមានជានិច្ច តួយ៉ាងលើករណី ម៉ក់ រ៉ា យើងពិនិត្យមើលលើអង្គហេតុ គឺខាងគណបក្សកាន់អំណាចយកលុយមកទិញសកម្មជននៅពេលដែលបោះឆ្នោតព្រឹទ្ធសភា ហើយក្នុងនោះដោយមានការទាស់ទាល់ គ.ខ.ប បានផ្ដន្ទាទោសពិន័យលោក ជាម ប៉េអា ឲ្យបង់ ៥លានរៀល។ ប៉ុន្តែមកពិនិត្យស្ថាប័នតុលាការវិញ បែរជាអយុត្តិធម៌សម្រាប់គណបក្ស សម រង្ស៊ី»។
ទន្ទឹមគ្នានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ដែលបានស្ងាត់មាត់មួយរយៈកាលកន្លងទៅនេះ ថ្លែងថា ករណីប្ដឹងផ្ដល់គ្នានេះ សមាគមអាដហុក បានខំប្រឹងជួយផ្ដល់មេធាវីជួយការពារក្ដីឲ្យលោក ម៉ក់ រ៉ា។ លោកថា ករណីនេះសមាគមមើលឃើញមានខ្សែអាត់សំឡេងតែមួយ។ ខ្សែអាត់នោះ លោក ម៉ក់ រ៉ា ពុំមានចេតនាថតយកមកផ្សព្វផ្សាយជាសាធារណៈទេ។
លោក យិន ម៉េងលី៖ «ការផ្សព្វផ្សាយនោះ មិនមែនជារឿងរបស់លោក ម៉ក់ រ៉ា ជាអ្នកទទួលខុសត្រូវ ហើយអ៊ីចឹងការកាត់សេចក្ដីហាក់បីដូចកាត់ឲ្យស៊ីតម្រឹមគ្នា ព្រោះខាងនោះបង់ ៥លានរៀល តែភាគីខាងនេះ ប្ដឹងវិញកាត់ឲ្យបង់ ៥លានរៀលវិញ ហើយថែមទាំងដាក់ទណ្ឌកម្ម ៨ខែទៀត។ យើងឃើញថា ការកាត់សេចក្ដីរបស់តុលាការនេះ ហាក់បីដូចជាមានចំណុចខ្លះដែលយើងអាចនិយាយថា មិនឈរនៅកណ្ដាល។ រឿងនេះ យើងគិតថាជារឿងនយោបាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការខេត្តបាត់ដំបង ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
ប៉ុន្តែ លោក ហម មុនី មេធាវីការពារក្ដីរបស់លោក ជាម ប៉េអា បញ្ជាក់ថា ករណីនេះមិនមែនជារឿងគណបក្សនយោបាយទេ តែជាសិទ្ធិបុគ្គលរបស់លោក ជាម ប៉េអា ប្ដឹងទៅតុលាការ ហើយការសម្រេចសេចក្ដីជាឆន្ទានុសិទ្ធិរបស់តុលាការ៖ «អាជ្ញាធរបោះឆ្នោត គឺជារឿងដោយឡែក និយាយតែពីបទល្មើសបោះឆ្នោត ប៉ុន្តែរឿងតុលាការ ត្រូវដោះស្រាយជារឿងព្រហ្មទណ្ឌ។ គោលបំណងនៃច្បាប់ព្រហ្មទណ្ឌ គឺរក្សាសណ្ដាប់ធ្នាប់រៀបរយសាធារណៈ ឯច្បាប់បោះឆ្នោតសម្រាប់តែការបោះឆ្នោត អំពើនោះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត អានោះ គឺក្នុងពេលកំឡុងបោះឆ្នោត។ ប៉ុន្តែ រឿងអំពើថតសំឡេងការសន្ទនាពាក្យសម្ដីជាលក្ខណៈឯកជន គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ»។
លោក ម៉ក់ រ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ទួលតាឯក របស់គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ លោកបានអះអាងថា រូបលោកត្រូវបានលោក ជាម ប៉េអា ជាមន្ត្រីគណបក្សប្រជាជនប្រគល់លុយឲ្យលោកចំនួន ២០០ដុល្លារ និងសន្យាថា ប្រគល់លុយឲ្យចំនួន ៥០០ដុល្លារថែមទៀត បន្ទាប់ពីបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ក្រោយមក លោកបានប្ដឹងករណីនេះទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់គណបក្ស សម រង្ស៊ី។ គណបក្ស សម រង្ស៊ី បានប្ដឹងចោទប្រកាន់លោក ជាម ប៉េអា ពីបទផ្ដល់លុយ ២០០ដុល្លារ ដើម្បីទិញទឹកចិត្តឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានបង្គាប់ឲ្យលោក ជាម ប៉េអា បង់ប្រាក់ផាកពិន័យចំនួន ៥លានរៀលដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតម្កល់ទុកជាថវិកាជាតិ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបញ្ជាក់ថា រឿងមន្ត្រីគណបក្សប្រជាជនប្ដឹងសកម្មជនគណបក្ស សម រង្ស៊ី ពីបទលួចថតខ្សែអាត់សំឡេងមិនជាប់ទាក់ទងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ។
រឿងទាក់ទងនឹងការទិញសន្លឹងឆ្នោត ឬទិញទឹកចិត្តត្រូវប្ដឹងទៅគណៈកម្មការខេត្ត ឬក៏គណៈកម្មាធិការជាតិ។ ប៉ុន្តែ ដោយឡែកការប្ដឹងទៅតុលាការជាសិទ្ធិបុគ្គល ប៉ុន្តែមន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្ដឹងមន្ត្រីគណបក្ស សម រង្ស៊ី ពីបទលួចស្ដាប់ និងថតសំឡេងទៅតុលាការ គឺពុំត្រឹមត្រូវទេ ពីព្រោះមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មានចេតនាប៉ុនប៉ងទិញទឹកចិត្តមន្ត្រីគណបក្ស សម រង្ស៊ី ឲ្យបោះឆ្នោតគាំទ្រខ្លួនពិតប្រាកដមែន៕
5 comments:
ចំកួតមែន។
ពួកអាង្វៀង-អាហូដែលជួយសង្គ្រោះ
ឧ្យអាយួនយៀកកុងឈ្នះខ្មែរ,ឆ្នាំ២០១៣នេះ គឺ:
-អាគណបក្សច្រឡំសង្រ្គោះជាតិយួន
-អាចោរយួន......គ.ជ.ប
-អាយួនតែក្បាល...សំរាម ស៊ី (ស៊ីសំរាម)
-អាយួនតែក្បាល...ក្រឹម ទុក្ខខា
-មីស្រីយួន........មួ សុខហួ
-មីស្រីយួនអគតិទណ្ឌិត...កាជ្រូក ហ៊ាង ,មួយកំភ្លៀង
-មីស្រីយួន........សៀង ធារី
-មីស្រីយួន........ពង ឈីវហ្កេច
-អាយួន.........ពង ខៀវសែ
-អាយួន........ ហ៊ុន សែន(តាង៉ែន៤ជ្រុង)
-អាយួន ........ឈឺ ស៊ីម
-អាយួន.........ស៊យ សំរិន
-អាយួន.........ទុក្ខ អញ
-អាយួន.........ទុក្ខ គង់
-អាយួនផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ ស៊យ សុភាប
-អាយួន........ ជុំ អកុសល
-អាយួន........ ទិត សុធា
-អាយួន........ នាយកុយ គួង
-អាយួន........ ពង ឌឺណា
-អាយួន........ អេង ឆៃអៀង ,មួយកំភ្លៀង
-អាយួន........ ពែង រ៉េមី
-អាឆ្កែកញ្ជះយួន...នរោដំ បានលិទ្ធ
-អាយួន.........ហូ ណាមហុង
-អាយួន.........ហូ ណាមប្រា
-អាយួន.........ចៀម យ៉ាប់
-អាយួន.........ស្វា គិម ហុង
-អាយួន.........ង្វៀង ធីញ៉ឹល
-អាយួន.........ចុយ ប្រសិត
-អាយួន.........ជាំ កញ្ញារឹត
-អាយួន.........ខ្មៅ ខេង
-អាយួន.........ក្រហម សុភាក់
-អាយួន.........ឆាង សុយ
-អាយួន.........ឆាំង យុ
-អាយួន.........ញឹម វណ្ណដា
-អាយួន.........ឱប មិនទៀង,មួយកំភ្លៀង
-អាយួន.........អង់វង់ វាត់ថាណា
-អាយួន.........កែប ជក់តែម៉ា
-អាយួន.........ចាញ់ សារន្ធ
-អាយួន........ ឈឺ សារន្ធ
-ស្រីយួន.........ឈឺ លាង
-អាយួន.........និល ណុន
-អាយួន.........យូរៗ បានលេង
-អាយួន.........គាត ឈុន
-អាយួន.........ហ៊ុន តូ
-អាយួន.........ឈឹម ផលវរន្ធ
-អាយួន.........សោម ឆាយ៉ា
-អាយួន.........គន់ គីម
-អាយួន.........បាញ់ ទា
-អាយួន.........ហ៊ីង ប៊ុន,មួយកំភ្លៀង
-អាយួន.........គី តិច
-អាយួន.........ខ្លៅ ម៉ុងក្ស័យ
-អាយួន.........ឡេង ប៉េងឡុង
-អាយួន.........លូ ឡាយស្រែង
-អាយួន.........អឹង យុក តិចហូ
-អាយួន.........អេង ឆៃអៀង ,មួយកំភ្លៀង
-អាយួន.........យឹម ឆៃលី
-អាយួន.........ហែម ស៊យ
-អាយួន.........ស៊យ ឡាយ
-អាយួន.........ឈៀង វុន
-អាយួន.........ឈូក ទណ្ឌិត
-អាយួន.........ស៊ា អកុសល
-អាយួន.........មមាច សុវណ្ណរ៉ា
-អាយួន.........រអ៊ូ គីមហួត
-អាយួន.........អៀៗគិមស្រែង(ពីខ្មែរអូស្រ្តាលី)
-អាយួន.......អៀៗ ចាញ់ណា
-អាយួន.......គុក លី
-អាយួន.......ឡឹម ពីក្តិត
-អាយួន.........មិន KHIN
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹប
-អាយួនក្បាលត្រងោលបារាជិក...សៅ ចាញ់ថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមស៊យ
-អាយួនក្បាលត្រងោលបារាជិក:CHHOEUNG BUNCHHEA
-អាយួនក្បាលត្រងោលបារាជិក:ផាន់ ចាញ់បូវ៉ា
-អាយួនក្បាលត្រងោលបារាជិក:..អានឹម
-អាយួនក្បាលត្រងោលបារាជិក:KHIM សាន
-អាយួនក្បាលត្រងោលបារាជិក:ឈឺ CHHOM ១ចង្កោមមាន៣
-..............ល................
រវាងបក្សកាន់អំណាចនឹងបក្សប្រឆាំង គឺដូចភ្លើងនឹងសាំងឥចឹង! កុំថាឡើយបក្សប្រឆាំងសូម្បីតែរាស្ត្រក៏ដូចគ្នាដែរ មិនខុសពីខ្មែរក្រហមទេ គឺចែកដាច់រវាងអ្នកតស៊ូចាស់នឹងអ្នក១៧មេសា(ប្រជាជនថ្មីបន្ទាប់ពីរំដោះថ្ងៃ១៧មេសា)។ចំពោះបក្សប្រឆាំងវិញ រឿងតូចតាចសោះក៏ក្លាយជាធំអាចជាប់គុកបាន តែបើបក្សប្រជាជនវិញ ទោះបាញ់របួសឬដល់ស្លាប់ ក៏អចេតនាដែរ ។គ្មានយុត្តិធម៍សោះសម័យនេះ រស់ដូចនៅក្នុងឋាននរកទាំងរស់ ឬហៅថានរកលោកិយ៕
រវាងបក្សកាន់អំណាច CPP គឺយួន
នឹងបក្សប្រឆាំងខ្យល់!
គឺប្រឆាំងខ្មែរ-សង្រ្គោះយួន៧លាននាក់ក្នុងស្រុកខ្មែរ
និងជួយរុំដោះស្រុកខ្មែរឧ្យយួនយៀកកុង យ៉ាងស្របច្បាប់ នាឆ្នាំ២០១៣នេះតែប៉ុណ្ណោះ។
រវាងបក្សកាន់អំណាច CPP គឺយួន
នឹងបក្សប្រឆាំងខ្យល់!
គឺប្រឆាំងខ្មែរ-សង្រ្គោះយួន៧លាននាក់ក្នុងស្រុកខ្មែរ
និងជួយរុំដោះស្រុកខ្មែរឧ្យយួនយៀកកុង យកយ៉ាងស្របច្បាប់ នាឆ្នាំ២០១៣នេះតែប៉ុណ្ណោះ។
Post a Comment