Friday, January 25, 2013

ល្បែងអយុត្តិធម៌ ស្រែខ្មុក៖ អាមនុស្សខូចរួចខ្លួន អ្នកចាប់មនុស្សខូចជាប់គុក

លោក ម៉ក់ រ៉ា

មន្ត្រី​បក្ស​សមរង្ស៊ី​ប្រតិកម្ម​ចំពោះ​តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឲ្យ​មន្ត្រី​ខ្លួន​ចាញ់​ក្ដី

2013-01-24
ដោយ សួន សុផលមុន្នី
Radio Free Asia

តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោស​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី ម្នាក់​ជាប់​ពន្ធនាគារ​ចំនួន ៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ប្រគល់​ទៅ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ភាគី​ដើម​បណ្ដឹង ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​ស្ដាប់ និង​ថត​សំឡេង​ទុក​ធ្វើ​ជា​ភស្តុតាង។

មន្ត្រី​គណបក្ស សម រង្ស៊ី ប្រតិកម្ម​ថា ការ​សម្រេច​សេចក្ដី​នេះ​ជា​រឿង​អយុត្តិធម៌។ ទន្ទឹម​គ្នា​នេះ ពួក​គេ​គម្រោង​ប្ដឹង​ជំទាស់​ទៅ​នឹង​សាល​ក្រម​នេះ។ ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ជម្លោះ​ប្ដឹង​ផ្ដល់​គ្នា​រវាង​មន្ត្រី​គណបក្ស​ទាំង​ពីរ​នេះ​ជា​រឿង​នយោបាយ។

លោក ជា ជីវ មន្ត្រី​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ប្រតិកម្ម​ថា គណបក្ស សម រង្ស៊ី គ្រោង​ប្ដឹង​ជំទាស់​ទៅ​នឹង​សាលក្រម​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​សេចក្ដី​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៣ ឲ្យ​សមាជិក​របស់​ខ្លួន​ម្នាក់​ចាញ់​មន្ត្រី​គណបក្ស​ប្រជាជន​ម្នាក់ ដែល​ជា​ភាគី​ដើម​បណ្ដឹង។


លោក ជា ជីវ៖ «ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហ្នឹង ខ្ញុំ​សុំ​ឲ្យ​តុលាការ​ឧទ្ធរណ៍ ពិនិត្យ​ឡើង​វិញ​លើ​ស្ថាប័ន​តុលាការ​នៅ​ខេត្ត​បាត់ដំបង ពី​តម្លាភាព​របស់​តុលាការ​ដំបូង​ខេត្ត​បាត់ដំបង ក៏​ដូច​ជា​ឯករាជ​ភាព និង​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត សុំ​ឲ្យ​សាលា​ឧទ្ធរណ៍ ឬ​ក៏​តុលាការ​កំពូល​ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​លោក ជាម ប៉េអា ហើយ​និង​ផ្ដល់​សេរីភាព​ជូន​លោក ម៉ក់ រ៉ា ដែល​ជា​សកម្មជន​របស់​គណបក្ស សម រង្ស៊ី ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ចូល​រួម​ក្នុង​នយោបាយ ដើម្បី​ស្ដារ​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​ការ​រីក​ចម្រើន»។

នៅ​ថ្ងៃ​ប្រកាស​សាលក្រម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៣ គណបក្ស សម រង្ស៊ី មិន​បាន​អនុញ្ញាត​ឲ្យ​លោក ម៉ក់ រ៉ា មិន​ចូល​ខ្លួន​នោះ​ទេ ដោយ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព និង​ខ្លាច​មាន​ការ​ចាប់​ឃុំ​ខ្លួន។

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១២ លោក ជាម ប៉េអា ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​លោក ម៉ក់ រ៉ា ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទួល​តាឯក របស់​គណបក្ស សម រង្ស៊ី ពី​បទ​ស្ដាប់ និង​លួច​ថត​សម្ដី​ឯកជន​តាម​មាត្រា​៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក ជាម ប៉េអា បាន​ប្ដឹង​លោក ម៉ក់ រ៉ា ទៅ​តុលាការ​ខេត្ត​បាត់ដំបង សុំ​ឲ្យ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទារ​ជំងឺ​ចិត្ត​នូវ​ទឹក​ប្រាក់​ចំនួន ១០​លាន​រៀល។

លោក ម៉ក់ រ៉ា ជា​មន្ត្រី​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ បាន​ចូល​ជួប​លោក ជាម ប៉េអា នៅ​សណ្ឋាគារ​បាណន់ ក្នុង​ខេត្ត​បាត់ដំបង។ លោក ហម មុនី មេធាវី​របស់​លោក ជាម ប៉េអា បាន​បញ្ជាក់​ថា ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​និយាយ​គ្នា​ច្រើន​អំពី​មនោសញ្ចេតនា​នៃ​អតីត​សហការី ដែល​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​ជួរ​គណបក្ស សម រង្ស៊ី។ ប៉ុន្តែ​កិច្ច​សន្ទនា​នោះ ត្រូវ​បាន​លោក ម៉ក់ រ៉ា យក​ទូរស័ព្ទ​ថត​សំឡេង​ទុក​ជា​ភស្តុតាង ដើម្បី​ប្ដឹង​លោក ជាម ប៉េអា នៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង។

ប៉ុន្តែ លោក ជា ជីវ តំណាង​គណបក្ស សម រង្ស៊ី រិះគន់​ថា តុលាការ​ខេត្ត​បាត់ដំបង មាន​ភាព​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា៖ «ស្ថាប័ន​រដ្ឋាភិបាល នៅ​ពេល​ដែល​គណបក្ស សម រង្ស៊ី ធ្វើ​ការ​ប្ដឹង​ផ្ដល់​ម្ដង​ណា តែង​តែ​មាន​លទ្ធផល​អវិជ្ជមាន​ជានិច្ច តួយ៉ាង​លើ​ករណី ម៉ក់ រ៉ា យើង​ពិនិត្យ​មើល​លើ​អង្គហេតុ គឺ​ខាង​គណបក្ស​កាន់​អំណាច​យក​លុយ​មក​ទិញ​សកម្មជន​នៅ​ពេល​ដែល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ហើយ​ក្នុង​នោះ​ដោយ​មាន​ការ​ទាស់ទាល់ គ.ខ.ប បាន​ផ្ដន្ទាទោស​ពិន័យ​លោក ជាម ប៉េអា ឲ្យ​បង់ ៥​លាន​រៀល។ ប៉ុន្តែ​មក​ពិនិត្យ​ស្ថាប័ន​តុលាការ​វិញ បែរ​ជា​អយុត្តិធម៌​សម្រាប់​គណបក្ស សម រង្ស៊ី»។

ទន្ទឹម​គ្នា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ដែល​បាន​ស្ងាត់​មាត់​មួយ​រយៈកាល​កន្លង​ទៅ​នេះ ថ្លែង​ថា ករណី​ប្ដឹង​ផ្ដល់​គ្នា​នេះ សមាគម​អាដហុក បាន​ខំ​ប្រឹង​ជួយ​ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ​លោក ម៉ក់ រ៉ា។ លោក​ថា ករណី​នេះ​សមាគម​មើល​ឃើញ​មាន​ខ្សែ​អាត់​សំឡេង​តែ​មួយ។ ខ្សែ​អាត់​នោះ លោក ម៉ក់ រ៉ា ពុំ​មាន​ចេតនា​ថត​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ។

លោក យិន ម៉េងលី៖ «ការ​ផ្សព្វផ្សាយ​នោះ មិន​មែន​ជា​រឿង​របស់​លោក ម៉ក់ រ៉ា ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​អ៊ីចឹង​ការ​កាត់​សេចក្ដី​ហាក់​បី​ដូច​កាត់​ឲ្យ​ស៊ី​តម្រឹម​គ្នា ព្រោះ​ខាង​នោះ​បង់ ៥​លាន​រៀល តែ​ភាគី​ខាង​នេះ ប្ដឹង​វិញ​កាត់​ឲ្យ​បង់ ៥​លាន​រៀល​វិញ ហើយ​ថែម​ទាំង​ដាក់​ទណ្ឌកម្ម ៨​ខែ​ទៀត។ យើង​ឃើញ​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​នេះ ហាក់​បី​ដូច​ជា​មាន​ចំណុច​ខ្លះ​ដែល​យើង​អាច​និយាយ​ថា មិន​ឈរ​នៅ​កណ្ដាល។ រឿង​នេះ យើង​គិត​ថា​ជា​រឿង​នយោបាយ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ប៉ុន្តែ លោក ហម មុនី មេធាវី​ការពារ​ក្ដី​របស់​លោក ជាម ប៉េអា បញ្ជាក់​ថា ករណី​នេះ​មិន​មែន​ជា​រឿង​គណបក្ស​នយោបាយ​ទេ តែ​ជា​សិទ្ធិ​បុគ្គល​របស់​លោក ជាម ប៉េអា ប្ដឹង​ទៅ​តុលាការ ហើយ​ការ​សម្រេច​សេចក្ដី​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «អាជ្ញាធរ​បោះ​ឆ្នោត គឺ​ជា​រឿង​ដោយ​ឡែក និយាយ​តែ​ពី​បទ​ល្មើស​បោះ​ឆ្នោត ប៉ុន្តែ​រឿង​តុលាការ ត្រូវ​ដោះស្រាយ​ជា​រឿង​ព្រហ្មទណ្ឌ។ គោល​បំណង​នៃ​ច្បាប់​ព្រហ្មទណ្ឌ គឺ​រក្សា​សណ្ដាប់ធ្នាប់​រៀប​រយ​សាធារណៈ ឯ​ច្បាប់​បោះ​ឆ្នោត​សម្រាប់​តែ​ការ​បោះ​ឆ្នោត អំពើ​នោះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត អា​នោះ គឺ​ក្នុង​ពេល​កំឡុង​បោះ​ឆ្នោត។ ប៉ុន្តែ រឿង​អំពើ​ថត​សំឡេង​ការ​សន្ទនា​ពាក្យ​សម្ដី​ជា​លក្ខណៈ​ឯកជន គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ»។

លោក ម៉ក់ រ៉ា សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទួល​តាឯក របស់​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២ លោក​បាន​អះអាង​ថា រូប​លោក​ត្រូវ​បាន​លោក ជាម ប៉េអា ជា​មន្ត្រី​គណបក្ស​ប្រជាជន​ប្រគល់​លុយ​ឲ្យ​លោក​ចំនួន ២០០​ដុល្លារ និង​សន្យា​ថា ប្រគល់​លុយ​ឲ្យ​ចំនួន ៥០០​ដុល្លារ​ថែម​ទៀត បន្ទាប់​ពី​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយ​មក លោក​បាន​ប្ដឹង​ករណី​នេះ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១២ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​របស់​គណបក្ស សម រង្ស៊ី។ គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចោទ​ប្រកាន់​លោក ជាម ប៉េអា ពី​បទ​ផ្ដល់​លុយ ២០០​ដុល្លារ ដើម្បី​ទិញ​ទឹក​ចិត្ត​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយ​មក គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង បាន​បង្គាប់​ឲ្យ​លោក ជាម ប៉េអា បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល​ដាក់​ចូល​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តម្កល់​ទុក​ជា​ថវិកា​ជាតិ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ធ្លាប់​បាន​បញ្ជាក់​ថា រឿង​មន្ត្រី​គណបក្ស​ប្រជាជន​ប្ដឹង​សកម្មជន​គណបក្ស សម រង្ស៊ី ពី​បទ​លួច​ថត​ខ្សែ​អាត់​សំឡេង​មិន​ជាប់​ទាក់​ទង​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ។

រឿង​ទាក់​ទង​នឹង​ការ​ទិញ​សន្លឹង​ឆ្នោត ឬ​ទិញ​ទឹក​ចិត្ត​ត្រូវ​ប្ដឹង​ទៅ​គណៈកម្មការ​ខេត្ត ឬ​ក៏​គណៈកម្មាធិការ​ជាតិ។ ប៉ុន្តែ ដោយ​ឡែក​ការ​ប្ដឹង​ទៅ​តុលាការ​ជា​សិទ្ធិ​បុគ្គល ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​មន្ត្រី​គណបក្ស សម រង្ស៊ី ពី​បទ​លួច​ស្ដាប់ និង​ថត​សំឡេង​ទៅ​តុលាការ គឺ​ពុំ​ត្រឹមត្រូវ​ទេ ពីព្រោះ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​ប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​ឆ្នោត​គាំទ្រ​ខ្លួន​ពិត​ប្រាកដ​មែន៕

5 comments:

Anonymous said...

ចំកួតមែន។

Anonymous said...

ពួកអាង្វៀង-អាហូដែលជួយសង្គ្រោះ
ឧ្យអាយួនយៀកកុងឈ្នះខ្មែរ,ឆ្នាំ២០១៣នេះ គឺ:

-អាគណបក្សច្រឡំសង្រ្គោះជាតិយួន
-អាចោរយួន......គ.ជ.ប
-អាយួនតែក្បាល...សំរាម ស៊ី (ស៊ីសំរាម)
-អាយួនតែក្បាល...ក្រឹម ទុក្ខខា
-មីស្រីយួន........មួ សុខហួ
-មីស្រីយួនអគតិទណ្ឌិត...កាជ្រូក ហ៊ាង ,មួយកំភ្លៀង
-មីស្រីយួន........សៀង ធារី
-មីស្រីយួន........ពង ឈីវហ្កេច
-អាយួន.........ពង ខៀវសែ
-អាយួន........ ហ៊ុន សែន(តាង៉ែន៤ជ្រុង)
-អាយួន ........ឈឺ ស៊ីម
-អាយួន.........ស៊យ សំរិន
-អាយួន.........ទុក្ខ អញ
-អាយួន.........ទុក្ខ គង់
-អាយួនផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ ស៊យ សុភាប
-អាយួន........ ជុំ អកុសល
-អាយួន........ ទិត សុធា
-អាយួន........ នាយកុយ គួង
-អាយួន........ ពង ឌឺណា
-អាយួន........ អេង ឆៃអៀង ,មួយកំភ្លៀង
-អាយួន........ ពែង រ៉េមី
-អា​ឆ្កែកញ្ជះយួន...នរោដំ បានលិទ្ធ
-អាយួន.........ហូ ណាមហុង
-អាយួន.........ហូ ណាមប្រា
-អាយួន.........ចៀម យ៉ាប់
-អាយួន.........ស្វា គិម ហុង
-អាយួន.........ង្វៀង ធីញ៉ឹល
-អាយួន.........ចុយ ប្រសិត
-អាយួន.........ជាំ កញ្ញារឹត
-អាយួន.........ខ្មៅ ខេង
-អាយួន.........ក្រហម សុភាក់
-អាយួន.........ឆាង សុយ
-អាយួន.........ឆាំង យុ
-អាយួន.........ញឹម វណ្ណដា
-អាយួន.........ឱប មិនទៀង,មួយកំភ្លៀង
-អាយួន.........អង់វង់ វាត់ថាណា
-អាយួន.........កែប ជក់តែម៉ា
-អាយួន.........ចាញ់ សារន្ធ
-អាយួន........ ឈឺ សារន្ធ
-ស្រីយួន.........ឈឺ លាង
-អាយួន.........និល ណុន
-អាយួន.........យូរៗ បានលេង
-អាយួន.........គាត ឈុន
-អាយួន.........ហ៊ុន តូ
-អាយួន.........ឈឹម ផលវរន្ធ
-អាយួន.........សោម ឆាយ៉ា
-អាយួន.........គន់ គីម
​-អាយួន.........បាញ់ ទា
-អាយួន.........ហ៊ីង ប៊ុន,មួយកំភ្លៀង
-អាយួន.........គី តិច
-អាយួន.........ខ្លៅ ម៉ុងក្ស័យ
-អាយួន.........ឡេង ប៉េងឡុង
-អាយួន.........លូ ឡាយស្រែង
-អាយួន.........អឹង យុក តិចហូ
-អាយួន.........អេង ឆៃអៀង ,មួយកំភ្លៀង
-អាយួន.........យឹម ឆៃលី
-អាយួន.........ហែម ស៊យ
-អាយួន.........ស៊យ ឡាយ
-អាយួន.........ឈៀង វុន
-អាយួន.........ឈូក ទណ្ឌិត
-អាយួន.........ស៊ា អកុសល
-អាយួន.........មមាច សុវណ្ណរ៉ា
-អាយួន.........រអ៊ូ គីមហួត
-អាយួន.........អៀៗគិមស្រែង(ពីខ្មែរអូស្រ្តាលី)
-អាយួន.......អៀៗ ចាញ់ណា
-អាយួន.......គុក លី
-អាយួន.......ឡឹម ពីក្តិត
-អាយួន.........មិន KHIN
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹប
-អាយួនក្បាលត្រងោលបារាជិក...សៅ ចាញ់ថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមស៊យ
-អាយួនក្បាលត្រងោលបារាជិក:CHHOEUNG BUNCHHEA
-អាយួនក្បាលត្រងោលបារាជិក:ផាន់ ចាញ់បូវ៉ា
-អាយួនក្បាលត្រងោលបារាជិក:..អានឹម
-អាយួនក្បាលត្រងោលបារាជិក:KHIM សាន
-អាយួនក្បាលត្រងោលបារាជិក:ឈឺ CHHOM ១ចង្កោមមាន៣
-..............ល................

Anonymous said...

រវាងបក្សកាន់អំណាចនឹងបក្សប្រឆាំង គឺដូចភ្លើង​នឹង​សាំងឥចឹង! កុំថាឡើយបក្ស​ប្រឆាំង​សូម្បី​តែរាស្ត្រ​ក៏ដូចគ្នាដែរ មិនខុសពី​ខ្មែរក្រហមទេ គឺចែកដាច់រវាង​អ្នកតស៊ូចាស់​នឹង​អ្នក១៧មេសា​(ប្រជាជនថ្មីបន្ទាប់ពីរំដោះថ្ងៃ១៧មេសា)។ចំពោះបក្សប្រឆាំងវិញ​ រឿងតូច​តាច​សោះក៏ក្លាយជា​ធំអាចជាប់គុកបាន តែបើបក្ស​ប្រជាជនវិញ ទោះបាញ់របួសឬដល់​ស្លាប់​ ក៏អចេតនាដែរ ។​គ្មានយុត្តិធម៍សោះសម័យនេះ រស់ដូចនៅក្នុងឋាន​នរក​ទាំងរស់ ឬហៅថានរកលោកិយ៕

Anonymous said...

រវាងបក្សកាន់អំណាច CPP គឺយួន
នឹងបក្សប្រឆាំងខ្យល់!
គឺប្រឆាំងខ្មែរ-សង្រ្គោះយួន៧លាននាក់ក្នុងស្រុកខ្មែរ
និងជួយរុំដោះស្រុកខ្មែរឧ្យយួនយៀកកុង យ៉ាងស្របច្បាប់ នាឆ្នាំ២០១៣នេះតែប៉ុណ្ណោះ។

Anonymous said...

រវាងបក្សកាន់អំណាច CPP គឺយួន
នឹងបក្សប្រឆាំងខ្យល់!
គឺប្រឆាំងខ្មែរ-សង្រ្គោះយួន៧លាននាក់ក្នុងស្រុកខ្មែរ
និងជួយរុំដោះស្រុកខ្មែរឧ្យយួនយៀកកុង យកយ៉ាងស្របច្បាប់ នាឆ្នាំ២០១៣នេះតែប៉ុណ្ណោះ។