ប្រជាពលរដ្ឋស្រែកតវ៉ាមុខស្ថានទូតបារាំង ព្រឹកថ្ងៃព្រហស្បតិ៍នេះ។រូបថតស្រេង ម៉េងស្រ៊ុន
- Thursday, 31 January 2013
- ឃុត សុភចរិយា ភ្នំពេញប៉ុស្តិ៍
- ប្រជាពលរដ្ឋក្នុងសហគមន៍ថ្មគោល ជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងប្រជាពលរដ្ឋក្រីក្រមកពីសហគមន៍មួយចំនួនទៀតក្នុងរាជធានី ភ្នំពេញ សរុបប្រមាណជាង១០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីដាក់ញតិសុំកិច្ចអន្តរាគមន៍ពីលោកឯកអគ្គរដ្ឋទូត Jean Marc Ayrault ឲ្យជួយជម្រុញទៅក្រុមហ៊ុនបារាំងមួយ ដែលទទួលបានគម្រោងអភិវឌ្ឍន៍ពង្រីកព្រលានយន្តហោះនេះ និង អាជ្ញាធរដែនដី បញ្ឈប់នូវផែនការបណ្ដេញពលរដ្ឋក្នុងសហគមន៍របស់ពួកគេដោយបង្ខំ។អ្នកស្រី ច្រាយ នីម តំណាងពលរដ្ឋមកពីសហគមន៍ថ្មគោល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅកន្លែង ដែលមានការជួបប្រជុំតវ៉ានេះថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគាត់ ចំនួន១៨២គ្រួសារ កំពុងព្រួយកង្វល់ជាខ្លាំង ចាប់តាំងពួកគាត់ ទទួលបានលិខិតពីអាជ្ញាធរដែនដី កាលពី២៥ខែកក្កដាឆ្នាំមុន ដែលក្នុងលិខិតនោះបានបង្ខំឲ្យពួកគាត់ ដែលមានផ្ទះក្នុងរង្វង់១០ម៉ែត្រពីរបងព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ធ្វើការរុះរើផ្ទះចេញក្នុងរយៈពេល៧ថ្ងៃឲ្យរួច ដោយមិនបានបញ្ជាក់ពីការផ្ដល់សំណងអ្វីទាំងអស់។
អ្នកស្រីបានបន្តថា ដោយក្ដីបារម្ភ ខ្លាចបាត់បង់ទីជម្រកសម្រាប់ស្នាក់អាស្រ័យ ពួកគាត់បានដាក់ញតិសុំកិច្ចអន្តរាគមន៍ពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងការសរសេរសារ (SOS) នៅលើដំបូលផ្ទះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាមេដឹកនាំសំខាន់ៗ ក្នុងពិភពលោក ពីសេសលោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ឲ្យជួយអន្តរាគមន៍។អ្នកស្រីថ្លែងថា៖«ក្នុងអំឡុងពេលនោះ នាងខ្ញុំ និងប្រជាពលរដ្ឋចំនួន៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាប់ឃុំខ្លួនអស់រយៈពេលជាង១០ម៉ោង បន្ទាប់ពីពួកគាត់បានបដិសេធ មិនលុបរូបភាពលោកអូបាម៉ា និងសារ SOS នៅលើដំបូលផ្ទះរបស់ខ្លួន»។សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment