លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានឯកភាពចំពោះតួលេខនៃការនាំចូលប្រេងនេះប៉ុន្តែអះអាងថាការ នាំចូលប្រេងគេចពន្ធបានធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋ។ លោកបន្តថារដ្ឋាភិបាលបានយកពន្ធពីការនាំចូលប្រេង៣៤០ដុល្លារ ក្នុងមួយតោនប៉ុន្តែពន្ធដែលប្រមូលបានជាក់ស្តែងមានតែជាង១៦០លាន ដុល្លារប៉ុណ្ណោះដោយបាត់ចំណូលពន្ធរហូតដល់ជា៣៥០លានដុល្លារ។
អ្នកលក់សាំងដបតាមផ្លូវនៅភ្នំពេញកំពុងចាក់សាំងឲ្យអតិថិជន។ ផាលីណា
- Thursday, 31 January 2013
- ម៉ៃ គុណមករា
- ភ្នំពេញៈ ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ជាង១,៦ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈកាលពីឆ្នាំ២០១២ដែល ចំនួននេះកើនឡើងខ្ពស់ជាងឆ្នាំ២០១១ ដល់១៧ភាគរយ។មន្ត្រីបក្សប្រឆាំងថាបញ្ហាប្រឈមគឺអំពើពុករលួយដែលនាំឲ្យមាន ការនាំចូលប្រេងគេចពន្ធបាត់ចំណូលជាតិរាប់រយលានដុល្លារ។ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាការនាំចូលប្រេងឥន្ធនៈ នៅឆ្នាំ២០១២ មានចំនួន១,៦លានតោនដោយបានកើនឡើង១២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១១ ដែលមាន១,៥លានតោន ស្មើនឹងទឹកប្រាក់១,៤ពាន់លានដុល្លារ។អ្នកសេដ្ឋកិច្ចនិងមន្ត្រីបាននិយាយថា កំណើននៃការនាំចូលប្រេងឥន្ធនៈបណ្តាលមកពីតម្រូវការប្រើប្រាស់ ក្នុងស្រុកកើនឡើងលោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា៖«យើងឃើញថាការប្រើ ប្រាស់កំពុងតែកើនឡើងដោយសារតែលក្ខណៈល្អប្រសើរនៃវិស័យឧស្សាហកម្ម និងផលិតកម្មជាពិសេសការកើនឡើងនៃគ្រឿងយន្តកសិកម្ម។
ទន្ទឹមនឹងនេះកំណើនវិនិយោគក៏កំពុងរួមចំណែកឲ្យមានតម្រូវការប្រើ ប្រាស់ប្រេងឥន្ធនៈខ្ពស់ផងដែរសម្រាប់ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនិងគម្រោងនានា»។លោក ម៉េង សកិ្តធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានឲ្យដឹងថាមានការកើនឡើងនៃការដឹកជញ្ជូនក្នុងស្រុក ជាពិសេសវិស័យសេវាកម្មដែលត្រូវការប្រើប្រាស់ច្រើន។ លោកថ្លែងថា៖ «ពិតមែន! នេះជាសញ្ញាមួយដ៏ល្អដែលបញ្ជាក់ថាសេដ្ឋកិច្ចរបស់យើងកំពុងរីក ចម្រើន។ បើសេដ្ឋកិច្ចមិនរីកចម្រើនការប្រើប្រាស់ប្រេងឥន្ធនៈក៏មិនត្រូវ ការច្រើនដែរ។ ខ្ញុំមានអារម្មណ៍ថា វិស័យដឹកជញ្ជូនរបស់យើងមានការរីកចម្រើនកាលពីឆ្នាំមុន ឥឡូវយើងឃើញថាចរាចរណ៍ពិតជាកក់ស្ទះមែន»។លោកបន្ថែមថា៖«ការកើនឡើងនេះមិនមែនមានន័យថា យើងខ្វះការផ្គត់ផ្គង់ថាមពលនោះទេព្រោះឥឡូវយើងកំពុងទទួលថាមពលពី វារីអគ្គិសនី ថាមពលធ្យូងសម្រាប់ការផលិតដែរ»។របាយការណ៍របស់ក្រសួងក៏បង្ហាញដែរថាកម្ពុជាបាននាំចូលយានយន្ត សរុបជាង១,៩១លានគ្រឿងក្នុងឆ្នាំ២០១២ដែលចំនួននេះបានកើនឡើងជាង ១៥៧ភាគរយ បើធៀបនឹងឆ្នាំ២០១១ដែលមានចំនួនជិត៦៨ម៉ឺនគ្រឿង។ទោះជាយ៉ាងនេះក្តី លោក ចាន់ សុផលអះអាងថាទិន្នន័យនៃការការនាំចូលប្រេងឥន្ធនៈនេះ នៅតែទាបបើប្រៀបធៀបនឹងការប្រើប្រាស់ជាក់ស្តែង។ លោកបន្តថា ៖«ខ្ញុំគិតថារបាយការណ៍ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារតែកម្ពុជានៅមានប្រេងឥន្ធនៈគេចពន្ធជាច្រើនទៀតដែលមិនបាន កត់ត្រា»។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានឯកភាពចំពោះតួលេខនៃការនាំចូលប្រេងនេះប៉ុន្តែអះអាងថាការ នាំចូលប្រេងគេចពន្ធបានធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋ។លោកបន្តថារដ្ឋាភិបាលបានយកពន្ធពីការនាំចូលប្រេង៣៤០ដុល្លារ ក្នុងមួយតោនប៉ុន្តែពន្ធដែលប្រមូលបានជាក់ស្តែងមានតែជាង១៦០លាន ដុល្លារប៉ុណ្ណោះដោយបាត់ចំណូលពន្ធរហូតដល់ជា៣៥០លានដុល្លារ។លោក យឹម សុវណ្ណ ថ្លែងថា៖« មិនអាចដោះស្រាយបញ្ហានេះបានទេដោយសារតែរដ្ឋាភិបាលធ្វើមិនដឹង អំពីរឿងនេះជារឿងអំពើពុករលួយមានតែដូរមេដឹកនាំចេញទេ។ ការគេចពន្ធនេះពួកគេការពារគ្នាជាប្រព័ន្ធ»។របាយការណ៍ក្រសួងពាណិជ្ជកម្មក៏បង្ហាញផងដែរថាឱនភាពពាណិជ្ជកម្ម កម្ពុជានៅឆ្នាំ២០១២កន្លងទៅមានជាង២,៦៥ពាន់លានដុល្លារ៕ CCរាយការណ៍បន្ថែម ស៊ន សារ៉ាត
1 comment:
ជួយផ្ចាប់អោយមួយមក
http://videosanook.blogspot.com/
Post a Comment