លោក រ៉ុង
ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា - See more at:
http://www.cen.com.kh/localnews/show_detail/19?token=ZDA0ZmUyNzRiZThkYjA5ZjJkNjNlNmNmMTg2ZWY0#sthash.ByZISTIr.dpuf
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
(ថ្ងៃទី 21
មករា 2013, ម៉ោង 10:13:AM) | ដោយ: លី សិលា - See more at:
http://www.cen.com.kh/localnews/show_detail/19?token=ZDA0ZmUyNzRiZThkYjA5ZjJkNjNlNmNmMTg2ZWY0#sthash.ByZISTIr.dpuf
ភ្នំពេញ: លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំសម្តេច លើកលែងការចោទប្រកាន់ និងដោះលែងលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង សុន និងអ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសពព្រះមហាវីរក្សត្រខ្មែរ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ក្នុងលិខិតដដែលនោះ លោក រ៉ុង ឈុន បានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ មេត្តាជ្រាបថា នៅជាងមួយសប្ដាហ៍ប៉ុណ្ណោះដល់ថ្ងៃដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ និងថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៃព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គឺជាថ្ងៃប្រវត្តិសាស្ត្រខ្មែរ ដែលមិនធ្លាប់មាន ប្រជារាស្ត្រខ្មែរចូលរួមរាប់លាននាក់ដង្ហែព្រះបរមសព និងគោរពវិញ្ញាណក្ខន្ធព្រះអង្គ។
ខណៈពេលព្រះអង្គនៅមានព្រះជន្ម តែងតែមានព្រះរាជបន្ទូលផ្ដាំផ្ញើដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាពិសេសអ្នកនយោបាយគ្រប់គណបក្សនយោបាយឲ្យឈរលើគោលនយោបាយបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ គឺព្រះរាជបំណងរបស់ព្រះអង្គចង់បានឲ្យកូនចៅ ចៅទួត និងអ្នកនយោបាយទាំងអស់សាមគ្គីភាពគ្នា កសាងជាតិខ្មែរឲ្យរុងរឿងឡើង។ លោក រ៉ុង ឈុន បានលើកឡើងថា "ប្រជារាស្ត្រខ្មែរគ្រប់រូប បានលើកតម្កើងព្រះរាជវត្តមានព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ជាព្រះមហាវីរក្សត្រខ្មែរ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ម្យ៉ាងវិញទៀត ជាការជូនដំណើរចុងក្រោយចំពោះព្រះអង្គ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួមដង្ហែព្រះបរមសព ដូច្នេះសូមសម្ដេចអគ្គមហាសេនាបតីតេជោ លើកលែងការចោទប្រកាន់ និងដោះលែងលោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង សុន និង អ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាព ដើម្បីចូលរួមដង្ហែព្រះបរមសពព្រះអង្គ និងបង្ហាញអំពីការឯកភាពជាតិខ្មែរ តាមព្រះរាជបណ្ដាំរបស់ព្រះអង្គ និងសូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គ ទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពដោយស្ងប់"។ មិនទាន់មានការឆ្លើយតបបែបណាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញលិខិតរបស់លោក រ៉ុង ឈុន ខាងលើទេ។ ក៏ប៉ុន្តែកន្លងមក សម្តេចតេជោ ហ៊ុន សែន រួមទាំងរាជរដ្ឋាភិបាល ធ្លាប់បានបដិសេធជាញឹកញាប់រួចហើយ មិនមានការលើកលែងការចោទប្រកាន់ និងការលើកលែងទោសដល់លោកសមរង្ស៊ី ឬក៏លោកម៉ម សូណង់ដូ ក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ឡើយ។ តែក្នុងឱកាសនោះ នឹងមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតប្រមាណពី ៤០០ ទៅ ៥០០ នាក់ ដែលក្នុងនោះក៏មានជនជាតិថៃ ២ នាក់ ដែលជាប់ចោទក្នុងរឿងចារកម្មផងដែរ៕

No comments:
Post a Comment