Tuesday, January 22, 2013

ជា មុនី ប្រកាស​ដឹកនាំ​ធ្វើបាតុកម្ម ទាមទារ​ឲ្យ សម រង្ស៊ី ចូល​ស្រុក ដោះលែង ម៉ម សូណង់ដូ និង​ចាប់ ឈូក បណ្ឌិត មក​កាត់ទោស​

លោកអំ សំអាត មន្ត្រី​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា ៖ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត ត្រឹមត្រូវ តាម​លទ្ធិ ប្រជាធិបតេយ្យ យុត្តិធម៌​ត្រឹមត្រូវ ក្នុង​ការប្រកួត​ប្រកួតប្រជែង រវាង​គណបក្ស​និង​គណបក្ស​វា​ទាល់​តែមាន​តុល្យ​ភាពជា​គ្នា​។
 លោក ជា មុន្នី ប្រធានសហជីពសេរីកម្ម

(ថ្ងៃទី 22 មករា 2013, ម៉ោង 05:12:PM) | ដោយ: រតនា CEN

ភ្នំពេញ: ​មេដឹកនាំ​សហជីព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចេញមក​ប្រកាស ជា​សាធារណៈ ពី​ផែន ការដឹកនាំ មហា​បាតុកម្ម ទាមទារ ឲ្យ​មានការ អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង បាន​ចូល​ស្រុក​វិញ និង​ដោះលែង សកម្មជន​ប្រជាធិបតេយ្យ រួមមាន លោក ម៉ម សូណង់ដូ     យ៉ោ​ម បុ​ប្ជា
ចេញពី​ពន្ធនាគារ​។ នេះ​ជា​ប្រសាសន៍ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ ព្រះរាជណាចក្រ​កម្ពុជា បានប្រកាស កាលពី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣ ក្នុងការ​រំលឹក​ខួប​៩​ឆ្នាំ នៃ​ការស្លាប់ របស់ លោក ជា វិជ្ជា​។​​ លោក ជា មុនី ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក ជា វិជ្ជា ផង​នោះបាន​លើកឡើង​ទៀតថា ករណី លោក ម៉ម សូណង់ដូ អត់​មាន​ហេតុ ផល អី​សោះ កាត់ទោស គាត់ រហូត ២០​ឆ្នាំ​។ ករណី លោក សម រង្ស៊ី បើ​គា​ត់ទៅ ដក​បង្គោល​នោះ​វា​ខុស គួរតែ​យក បង្គោល​ឡាក់ ទៅ​ដាក់ កន្លែង​នោះ​ទៅ ហើយ​ករណី​អ្នកស្រី យ៉ោ​ម បុប្ផា ផ្ទះ​របស់ គាត់​ត្រូវបាន​ដេញចេញ​អស់ តែ តវា​ដើម្បី​រក​ជំរក ត្រូវគេ​ចាប់​ដាក់គុក​។  ​ចំណែក​លោក មឿង សុន គ្រាន់តែ​ប្រាប់​គេ​ថា កុំ​ដាក់​ភ្លើង​នៅ​អង្គរ​វា​ប៉ះពាល់ រង​ការប្តឹង​ទៀត ប៉ុន្តែ​ក្រោយមក​ដក​ភ្លើង​ចេញ​ដដែល ហើយ ករណី​មួយទៀត គឺ​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយក្រុង​បាវិត បាញ់​កម្មករ​បីនាក់​ឲ្យ​របួស តែ​តុលាការ​អត់​ចាប់ ដូច្នេះ​បុគ្គល តុលាការ មួយចំនួន ជាម​នុស្ស មិន​ថ្លៃថ្នូ​ទេ​។​
លោកអំ សំអាត មន្ត្រី​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា ៖     ដើម្បី​ឲ្យ​មានការ​បោះឆ្នោត
ត្រឹមត្រូវ តាម​លទ្ធិ ប្រជាធិបតេយ្យ យុត្តិធម៌​ត្រឹមត្រូវ ក្នុង​ការប្រកួត​ប្រកួតប្រជែង រវាង​គណបក្ស​និង​គណបក្ស​វា​ទាល់​តែមាន​តុល្យ​ភាពជា​គ្នា​។ ​ថ្លែង​ទៅកាន់​អ្នកចូលរួម​នាពេលនោះ​ដែ​រ លោក ជា មុនី បាន​អះអាងថា នៅក្រោយ ពេល​បញ្ចប់​ព្រះរាជ​ពិធី​ដង្ហែរ​ព្រះ​បរមសព និង​ថ្វាយព្រះ​ភ្លើង ព្រះមហា​វី​រក្ស​ត្រ​រួច លោក​ នឹង​ជូនដំណឹង​ឲ្យ​កម្មករ​សំរាក ដើម្បី​ទាមទារ​នូវ​លក្ខ​ណ្ឌ​មួយចំនួន​ដូចជា ដោះលែង លោក ម៉ម សូណង់ដូ ដោយ​អត់​មាន​ល​លក្ខ​ណ្ឌ លោក សម រង្ស៊ី អ្នកស្រី យ៉ោ​ម បុប្ផា និង​លោក មឿង សុន រួមទាំង​ការដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ កម្មការិនី និង​ស្នើ​ឲ្យ​ចាប់ខ្លួន​លោក ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស​តាមច្បាប់ ពីព្រោះ​ក្រសួង មហាផ្ទៃ​ធ្លាប់បាន​ថ្លែង​ហើយ​ថា អ្នកបាញ់ កម្មករ នៅ​បាវិត គឺ ឈូក បណ្ឌិត​។​ ​លោក​បាន​បញ្ជាក់ថា ៖ “​ជាពិសេស​សម្រាប់​គណបក្ស​ប្រឆាំង​ត្រូ​ន​តែមាន​វត្តមាន មេដឹកនាំ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​ដើម្បី​ធ្វើ ការប្រកួតប្រជែង​ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ទទួលយកបាន ហើយ បង្ហាញ​ពី​តម្លាភាព​និង​បង្ហាញ​ពី​ភាពខ្លាំង នៃ​គណបក្ស នីមួយៗ ក្នុងការ រកួត ប្រជែង​ការបោះឆ្នោត​”​។ ​លោក​បន្តថា បើ​អវត្តមាន លោក សម រង្ស៊ី ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣​នោះ និង​ធ្វើ​ឲ្យ​មានការ​រិះគន់ថា ការបោះឆ្នោត ឆ្នាំ​២០​១៣ ​មិនទាន់​ឈានដល់​កំរិត​មួយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​១០០%​។​
លោក​ហូ វ៉ាន់ សមាជិកព្រឹទ្ធសភា​ នៃ​គណបក្សប្រឆាំង ​សម រង្ស៊ី បាន​មានប្រសា​សន៏​យ៉ាងនេះ​ថា​៖​គណបក្ស​សមរង្ស៊ី​គាំ ទ្រ​ការធ្វើ​បាតុកម្ម និង​សម្តែង មតិ​គាំទ្រ​ឲ្យ​មានការ​លើកលែងទោស​និង​ដោះលែង លោក សម រង្ស៊ី .​លោក ម៉ម សូណង់ដូ និង​សកម្មជន ប្រជាធិបតេយ្យ មួយចំនួនទៀត ជាពិសេស ដើម្បី​ឲ្យ​លោក​សមរង្សី​បានមក​ចូលរួម​នៅក្នុង​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ ទើប​ការបោះឆ្នោត ប្រព្រឹត្តទៅ ដោយ​សេរី យុត្តិធម៌​និង​ស្មើភាព​គ្នា​។​ ​លោក ហូ វ៉ាន់ បន្តថា ៖ លោក សម
រង្ស៊ី គឺជា​អ្នកទោស នយោបាយ ហើយ លោក សម រង្ស៊ី ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ត្រូវតែ​អនុញ្ញាត ឲ្យ​លោក សម រង្ស៊ី បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ បើ​ក្នុងករណី លោក សម រង្ស៊ី ពុំ​បានមក​ចូលរួម ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៣​នោះ នៅតែ​ប្រព្រឹត្តទៅ ប៉ុន្តែ​ការបោះឆ្នោត​នៅ​ពុំ​អាច​ទទួលស្គាល់​បានទេ​ពីព្រោះ​គូប្រកួត​ដ៏​សំខាន់ គឺ​មេដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ បាត់​ប្រធាន របស់ខ្លួន គឺ​លោក​ សមរង្ស៊ី និង​គណបក្ស ប្រជាជន កម្ពុជា​។ ​លោក បានបញ្ជាក់ “​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ទោះបី​ជាមាន​វត្តមាន លោកសម រង្ស៊ី ឬ អត់​មាន លោក សម រង្ស៊ី ដាច់ខាត​ត្រូវតែ​ចូលរួម ក្នុងការ​បោះឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន ជ័យជំនះ ដឹកនាំ រដ្ឋាភិបាល​ឆ្នាំ​២០១៣ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​”​។ ជាការ​ឆ្លើយតប​នាពេល​ថ្មិៗ​នេះដែរ​អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​អង្គភាព ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ គណរដ្ឋមន្ត្រី លោក ទិ​ត សុធា បាន​មាន ប្រសាសន៍ថា​៖​នេះ​ជា ការដើរ​ប្រាសចាក​អំពី​និ​តី​វិធី​ច្បាប់ គឺជា​ការ ទាត់ចោល នូវ​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​មួយ ធានា​នូវ​ការ ផ្តល់​យុត្តិធម៌ និង​សុខ សន្តិភាព​ស្ថិរភាព សម្រាប់​ប្រទេស​កម្ពុជា​។​
លោក ទិ​ត សុធា បាន​លើកឡើងថា “​យុទ្ធនាការ នោះ​គឺ​បង្ហាញ​នូវ ច​រិ​ក ប្រឆាំង​និយម ដែល​មិនបាន​គោរព​អំពី​និ​តី​វិធី​ច្បាប់ បាន​ន័យ ថា​គឺ ជាការ សម្រេច ចិត្ត​ច្បា​ប់យក​ច្បាប់​ទ្រាប់​អង្គុយ​។ ដូច្នេះ​មានតែ​ប្រជាពលរដ្ឋ​ទេ ដែលជា​អ្នក​វិនិច្ឆ័យ​អំពី​សកម្មភាព​នានា របស់​បុគ្គល​ម្នាក់ ដែល​បាន​នឹង​កំពុង​ធ្វើ​នេះ​”​។ ហើយ​វា​មិន មែន​ឆ្លើយតប​ទៅនឹង​បំណង ប្រាថ្នា​របស់ ប្រជា​ពល រដ្ឋ​ដែល ចង់បាន​សង្គម​មួយ ដែល​ទាមទារ ឲ្យ​មាន ការគោរព និង​អនុវត្ត​ច្បាប់​នោះទេ​៕​
         

5 comments:

Anonymous said...

Mr. Chea Mony,

Your patriotic act will have a profound effect on Cambodia's future.

If you execute your plan, the timing of your action is so right at this moment.

Freedom is not free. We have to fight and pay for it.

Furthermore, Cambodia is more than just problem with freedom because it is on the verge of disappearing from the world map or it is on the verge of belonging to the majority Vietnamese(in Cambodia).

Bun Thoeun

Anonymous said...


COULD MR.RONG CHHUN JOINT HANDS IN ORDER TO SHOW SOLIDARITY AMONG DIVERSE UNIONS IN CAMBODIA??? TOGETHER YOU WILL BE SO MUCH STRONGER.
SI ENG KRUY

Anonymous said...

THIS IS THE LAST CHANGE FOR FREEDOM MOVEMENT. KHMER MUST BE UNITED TO ENFORCE DICTATORSHIP. LONG BEACH, USA.

Anonymous said...

ខ្ញុំជាប្រជាជនខ្មែរនៅបរទេសសូមគាំទ្រនូវគំនិត្យដ៏ឧត្តុងឧត្តម្ភនេះទាំងស្រុងក្នុងក្របខណ្ឌត្រឹមត្រូវនៃលទ្ធិ ប្រជាធិប្បតេយ្យ ព្រោះសិទិ្ធនៃប្រជាជនខ្មែរសព្វថ្ងៃ ត្រូវប្រជាជនយួនរឹបអូសយកទៅធ្វើជាកម្មសិទ្វ ផ្ទាល់ ខ្លួនអស់ហើយ សូម្បីតែអ្នកដឹកនាំខ្មែរក៏ពាក់ប្រឡៅករ អោនក្បាលគោរពប្រជាជនយួនដែរ ដូច្នេះកុំថាឡើយ សិទិ្វការពារដីភូម៌ដីស្រែ ទឹកសមុទ្រ និងកោះ វានឹងបាត់អស់ពីក្នុងផែនទីពីភពលោកនៅក្នុងពេលដ៏ខ្លីខាងមុខនេះពុំខានឡើយ។

Anonymous said...

អាទិត្យ​សុធា គួរឲ្យ​អស់​សំណើចណាស់សំដីអាអែង ជាអ្នកគោរពច្បាប់?
ឯងនិយាយ​មិន​ពិតប្រយ័ត្នរន្ទះបាញ់​បំបែក​ក្បាល។
រន្ទះស្រុកខ្មែរកាចៗ​ណាស់​វ៊ើយសព្វថ្វៃនេះ។

អញ់នៅទល់មុខផ្ទះអាឯង អញ់​ចាំតែមើល​ទេ។