លោកអំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ ដើម្បីឲ្យមានការបោះឆ្នោត ត្រឹមត្រូវ តាមលទ្ធិ ប្រជាធិបតេយ្យ យុត្តិធម៌ត្រឹមត្រូវ ក្នុងការប្រកួតប្រកួតប្រជែង រវាងគណបក្សនិងគណបក្សវាទាល់តែមានតុល្យភាពជាគ្នា។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្ម
(ថ្ងៃទី 22 មករា 2013, ម៉ោង 05:12:PM) | ដោយ: រតនា CEN
ភ្នំពេញ: មេដឹកនាំសហជីពមួយនៅក្នុងប្រទេសកម្ពុជាបានចេញមកប្រកាស ជាសាធារណៈ ពីផែន ការដឹកនាំ មហាបាតុកម្ម ទាមទារ ឲ្យមានការ អនុញ្ញាតឲ្យលោក សម រង្ស៊ី មេគណបក្សប្រឆាំង បានចូលស្រុកវិញ និងដោះលែង សកម្មជនប្រជាធិបតេយ្យ រួមមាន លោក ម៉ម សូណង់ដូ យ៉ោម បុប្ជា
ចេញពីពន្ធនាគារ។ នេះជាប្រសាសន៍ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃ ព្រះរាជណាចក្រកម្ពុជា បានប្រកាស កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ក្នុងការរំលឹកខួប៩ឆ្នាំ នៃការស្លាប់ របស់ លោក ជា វិជ្ជា។ លោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ផងនោះបានលើកឡើងទៀតថា ករណី លោក ម៉ម សូណង់ដូ អត់មានហេតុ ផល អីសោះ កាត់ទោស គាត់ រហូត ២០ឆ្នាំ។ ករណី លោក សម រង្ស៊ី បើគាត់ទៅ ដកបង្គោលនោះវាខុស គួរតែយក បង្គោលឡាក់ ទៅដាក់ កន្លែងនោះទៅ ហើយករណីអ្នកស្រី យ៉ោម បុប្ផា ផ្ទះរបស់ គាត់ត្រូវបានដេញចេញអស់ តែ តវាដើម្បីរកជំរក ត្រូវគេចាប់ដាក់គុក។ ចំណែកលោក មឿង សុន គ្រាន់តែប្រាប់គេថា កុំដាក់ភ្លើងនៅអង្គរវាប៉ះពាល់ រងការប្តឹងទៀត ប៉ុន្តែក្រោយមកដកភ្លើងចេញដដែល ហើយ ករណីមួយទៀត គឺលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត បាញ់កម្មករបីនាក់ឲ្យរបួស តែតុលាការអត់ចាប់ ដូច្នេះបុគ្គល តុលាការ មួយចំនួន ជាមនុស្ស មិនថ្លៃថ្នូទេ។
លោកអំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ ដើម្បីឲ្យមានការបោះឆ្នោត ចេញពីពន្ធនាគារ។ នេះជាប្រសាសន៍ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃ ព្រះរាជណាចក្រកម្ពុជា បានប្រកាស កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ក្នុងការរំលឹកខួប៩ឆ្នាំ នៃការស្លាប់ របស់ លោក ជា វិជ្ជា។ លោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ផងនោះបានលើកឡើងទៀតថា ករណី លោក ម៉ម សូណង់ដូ អត់មានហេតុ ផល អីសោះ កាត់ទោស គាត់ រហូត ២០ឆ្នាំ។ ករណី លោក សម រង្ស៊ី បើគាត់ទៅ ដកបង្គោលនោះវាខុស គួរតែយក បង្គោលឡាក់ ទៅដាក់ កន្លែងនោះទៅ ហើយករណីអ្នកស្រី យ៉ោម បុប្ផា ផ្ទះរបស់ គាត់ត្រូវបានដេញចេញអស់ តែ តវាដើម្បីរកជំរក ត្រូវគេចាប់ដាក់គុក។ ចំណែកលោក មឿង សុន គ្រាន់តែប្រាប់គេថា កុំដាក់ភ្លើងនៅអង្គរវាប៉ះពាល់ រងការប្តឹងទៀត ប៉ុន្តែក្រោយមកដកភ្លើងចេញដដែល ហើយ ករណីមួយទៀត គឺលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត បាញ់កម្មករបីនាក់ឲ្យរបួស តែតុលាការអត់ចាប់ ដូច្នេះបុគ្គល តុលាការ មួយចំនួន ជាមនុស្ស មិនថ្លៃថ្នូទេ។
ត្រឹមត្រូវ តាមលទ្ធិ ប្រជាធិបតេយ្យ យុត្តិធម៌ត្រឹមត្រូវ ក្នុងការប្រកួតប្រកួតប្រជែង រវាងគណបក្សនិងគណបក្សវាទាល់តែមានតុល្យភាពជាគ្នា។ ថ្លែងទៅកាន់អ្នកចូលរួមនាពេលនោះដែរ លោក ជា មុនី បានអះអាងថា នៅក្រោយ ពេលបញ្ចប់ព្រះរាជពិធីដង្ហែរព្រះបរមសព និងថ្វាយព្រះភ្លើង ព្រះមហាវីរក្សត្ររួច លោក នឹងជូនដំណឹងឲ្យកម្មករសំរាក ដើម្បីទាមទារនូវលក្ខណ្ឌមួយចំនួនដូចជា ដោះលែង លោក ម៉ម សូណង់ដូ ដោយអត់មានលលក្ខណ្ឌ លោក សម រង្ស៊ី អ្នកស្រី យ៉ោម បុប្ផា និងលោក មឿង សុន រួមទាំងការដំឡើងប្រាក់ខែឲ្យកម្មករ កម្មការិនី និងស្នើឲ្យចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកផ្តន្ទាទោសតាមច្បាប់ ពីព្រោះក្រសួង មហាផ្ទៃធ្លាប់បានថ្លែងហើយថា អ្នកបាញ់ កម្មករ នៅបាវិត គឺ ឈូក បណ្ឌិត។ លោកបានបញ្ជាក់ថា ៖ “ជាពិសេសសម្រាប់គណបក្សប្រឆាំងត្រូនតែមានវត្តមាន មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសដើម្បីធ្វើ ការប្រកួតប្រជែងដើម្បីឲ្យលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបាន ហើយ បង្ហាញពីតម្លាភាពនិងបង្ហាញពីភាពខ្លាំង នៃគណបក្ស នីមួយៗ ក្នុងការ រកួត ប្រជែងការបោះឆ្នោត”។ លោកបន្តថា បើអវត្តមាន លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣នោះ និងធ្វើឲ្យមានការរិះគន់ថា ការបោះឆ្នោត ឆ្នាំ២០១៣ មិនទាន់ឈានដល់កំរិតមួយសេរី យុត្តិធម៌ និងត្រឹមត្រូវ១០០%។
លោកហូ វ៉ាន់ សមាជិកព្រឹទ្ធសភា នៃគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៏យ៉ាងនេះថា៖គណបក្សសមរង្ស៊ីគាំ ទ្រការធ្វើបាតុកម្ម និងសម្តែង មតិគាំទ្រឲ្យមានការលើកលែងទោសនិងដោះលែង លោក សម រង្ស៊ី .លោក ម៉ម សូណង់ដូ និងសកម្មជន ប្រជាធិបតេយ្យ មួយចំនួនទៀត ជាពិសេស ដើម្បីឲ្យលោកសមរង្សីបានមកចូលរួមនៅក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ទើបការបោះឆ្នោត ប្រព្រឹត្តទៅ ដោយសេរី យុត្តិធម៌និងស្មើភាពគ្នា។ លោក ហូ វ៉ាន់ បន្តថា ៖ លោក សម
រង្ស៊ី គឺជាអ្នកទោស នយោបាយ ហើយ លោក សម រង្ស៊ី ពុំបានប្រព្រឹត្តអ្វីខុសទេ ត្រូវតែអនុញ្ញាត ឲ្យលោក សម រង្ស៊ី បានចូលមកក្នុងប្រទេសកម្ពុជាវិញ បើក្នុងករណី លោក សម រង្ស៊ី ពុំបានមកចូលរួម ក្នុងការបោះឆ្នោត ឆ្នាំ២០១៣នោះ នៅតែប្រព្រឹត្តទៅ ប៉ុន្តែការបោះឆ្នោតនៅពុំអាចទទួលស្គាល់បានទេពីព្រោះគូប្រកួតដ៏សំខាន់ គឺមេដឹកនាំគណបក្ស សង្គ្រោះជាតិ បាត់ប្រធាន របស់ខ្លួន គឺលោក សមរង្ស៊ី និងគណបក្ស ប្រជាជន កម្ពុជា។ លោក បានបញ្ជាក់ “ការបោះឆ្នោតនៅឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ទោះបីជាមានវត្តមាន លោកសម រង្ស៊ី ឬ អត់មាន លោក សម រង្ស៊ី ដាច់ខាតត្រូវតែចូលរួម ក្នុងការបោះឆ្នោត ហើយគណបក្សសង្គ្រោះជាតិ នឹងទទួលបាន ជ័យជំនះ ដឹកនាំ រដ្ឋាភិបាលឆ្នាំ២០១៣ ដើម្បីធ្វើការផ្លាស់ប្តូរ”។ ជាការឆ្លើយតបនាពេលថ្មិៗនេះដែរអនុប្រធាននិងជាអ្នកនាំពាក្យអង្គភាព ព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការ គណរដ្ឋមន្ត្រី លោក ទិត សុធា បានមាន ប្រសាសន៍ថា៖នេះជា ការដើរប្រាសចាកអំពីនិតីវិធីច្បាប់ គឺជាការ ទាត់ចោល នូវស្ថាប័នតុលាការ ដែលជាស្ថាប័នមួយ ធានានូវការ ផ្តល់យុត្តិធម៌ និងសុខ សន្តិភាពស្ថិរភាព សម្រាប់ប្រទេសកម្ពុជា។
លោក ទិត សុធា បានលើកឡើងថា “យុទ្ធនាការ នោះគឺបង្ហាញនូវ ចរិក ប្រឆាំងនិយម ដែលមិនបានគោរពអំពីនិតីវិធីច្បាប់ បានន័យ ថាគឺ ជាការ សម្រេច ចិត្តច្បាប់យកច្បាប់ទ្រាប់អង្គុយ។ ដូច្នេះមានតែប្រជាពលរដ្ឋទេ ដែលជាអ្នកវិនិច្ឆ័យអំពីសកម្មភាពនានា របស់បុគ្គលម្នាក់ ដែលបាននឹងកំពុងធ្វើនេះ”។ ហើយវាមិន មែនឆ្លើយតបទៅនឹងបំណង ប្រាថ្នារបស់ ប្រជាពល រដ្ឋដែល ចង់បានសង្គមមួយ ដែលទាមទារ ឲ្យមាន ការគោរព និងអនុវត្តច្បាប់នោះទេ៕
5 comments:
Mr. Chea Mony,
Your patriotic act will have a profound effect on Cambodia's future.
If you execute your plan, the timing of your action is so right at this moment.
Freedom is not free. We have to fight and pay for it.
Furthermore, Cambodia is more than just problem with freedom because it is on the verge of disappearing from the world map or it is on the verge of belonging to the majority Vietnamese(in Cambodia).
Bun Thoeun
COULD MR.RONG CHHUN JOINT HANDS IN ORDER TO SHOW SOLIDARITY AMONG DIVERSE UNIONS IN CAMBODIA??? TOGETHER YOU WILL BE SO MUCH STRONGER.
SI ENG KRUY
THIS IS THE LAST CHANGE FOR FREEDOM MOVEMENT. KHMER MUST BE UNITED TO ENFORCE DICTATORSHIP. LONG BEACH, USA.
ខ្ញុំជាប្រជាជនខ្មែរនៅបរទេសសូមគាំទ្រនូវគំនិត្យដ៏ឧត្តុងឧត្តម្ភនេះទាំងស្រុងក្នុងក្របខណ្ឌត្រឹមត្រូវនៃលទ្ធិ ប្រជាធិប្បតេយ្យ ព្រោះសិទិ្ធនៃប្រជាជនខ្មែរសព្វថ្ងៃ ត្រូវប្រជាជនយួនរឹបអូសយកទៅធ្វើជាកម្មសិទ្វ ផ្ទាល់ ខ្លួនអស់ហើយ សូម្បីតែអ្នកដឹកនាំខ្មែរក៏ពាក់ប្រឡៅករ អោនក្បាលគោរពប្រជាជនយួនដែរ ដូច្នេះកុំថាឡើយ សិទិ្វការពារដីភូម៌ដីស្រែ ទឹកសមុទ្រ និងកោះ វានឹងបាត់អស់ពីក្នុងផែនទីពីភពលោកនៅក្នុងពេលដ៏ខ្លីខាងមុខនេះពុំខានឡើយ។
អាទិត្យសុធា គួរឲ្យអស់សំណើចណាស់សំដីអាអែង ជាអ្នកគោរពច្បាប់?
ឯងនិយាយមិនពិតប្រយ័ត្នរន្ទះបាញ់បំបែកក្បាល។
រន្ទះស្រុកខ្មែរកាចៗណាស់វ៊ើយសព្វថ្វៃនេះ។
អញ់នៅទល់មុខផ្ទះអាឯង អញ់ចាំតែមើលទេ។
Post a Comment