Monday, January 21, 2013

ពលរដ្ឋ​បុរី​កីឡា​បន្ត​រក​អន្តរា​គមន៍​ពី​លោក​ជា ស៊ីម​និង​លោក​ស ខេង


Monday, 21 January 2013 លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍


ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ដែល​រង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង ដោយ​ក្រុម​ហ៊ុន​ផាន​អ៊ីម៊ិចបាន​នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជាន​កម្ពុជា និង​ប្រធាន​ព្រឹទ្ធសភា និង​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជម្រុញ​ឲ្យ​ ក្រុមហ៊ុន​ផាន​អ៊ីម៊ិច គោរព​នូវ​កិច្ច​សន្យា​សាង​សង់​ឲ្យ​គ្រប់​ចំនួន ១០​អគារ។
សហគមន៍​បុរី​កីឡា​នៅ​សង្កាត់​វាល​វង់ ខណ្ឌ​មករា រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​នូវ​ដី​សម្បទាន​សង្គម​កិច្ច​ចំនួន ៤.៦០​ហិចតា អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ហើយ​បាន​ដោះ​ដូច​ឲ្យ​ក្រុម​ហ៊ុន ផាន​អ៊ីម៊ិច ២.៦០​ហិចតា នៅ​សល់ ២​ហិចតា​សម្រាប់​សាង​សង់​អគារ​ចំនួន ១០​កម្ពស់ ៦​ជាន់​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ជា​ថ្នូរ​ដី ២.៦០​ហិចតា ប៉ុន្តែ ក្រុម​ហ៊ុន ផាន​អ៊ីម៊ិច មិន​បាន​គោរព​នូវ​កិច្ច​សន្យា​ដែល​បាន​ចុះ​ថ្ងៃ ០៥ ខែ​មករា ឆ្នាំ​២០០៤។
យោងតាមលិខិតដាក់ជូនរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ប្រធាន​ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី២១ ខែ​មករា​នេះ ពលរដ្ឋបានរៀបរាប់ថា ក្រុមហ៊ុន​ផានអ៊ីម៊ិច​បាន​សាង​សង់​ត្រឹម​តែ ៨​អគារ ប៉ុណ្ណោះ បណ្តាល​ឲ្យ​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ខ្លះ សព្វថ្ងៃ​រស់​នៅ​លំបាក​វេទនា ក្នុង​តង់​ក្បែរ​គំនរ​សម្រាម និង​គ្រួសារ​រស់​នៅ​ក្រោម​ជណ្តើរ និង​មាន​ការ​បោះ​សម្រាម និង​ចោល​កន្ទុយ​បារី​មក​ពី​ខាង​លើ។ ដោយសារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១២ ក្រុមហ៊ុន​ផាន​អ៊ីម៊ិច​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដោយ​យក​កង​កម្លាំង​ ចម្រុះ ប្រដាប់​អាវុធ​មាន​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ហើយ​យក​មក​ឈូស​កំទេច​ផ្ទះ​សម្បែង គ្មាន​ប្រាប់​ដំណឹង​ជា​មុន និង​គ្មាន​ដីកា​ពី​តុលាការ។
ក្នុងពេលនោះដែរ ក្រុមប្រជាពលរដ្ឋសហគមន៍ផ្លូវលេខ ៣៤៧ ស្ថិតក្នុងភូមិ ៣ ផ្លូវ៣៤៧ សង្កាត់​បឹង​កក់​ទី១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​មាន​ចំនួន ១៤​គ្រួសារ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​លំនៅ​ដ្ឋាន ក៏​បាន​នាំគ្នា​មក​តវ៉ា​នៅ​មុខ​ស្ថាប័ន​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជួយ​អន្តរាគមន៍​បន្ទាន់ ដើម្បី​ជម្រុញ​និង​ពន្លឿន​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ ដ៏រ៉ាំងរ៉ៃ​ដែល​បាន​កើត​ឡើង និង​អូស​បន្លាយ​តាំង​​ពី​ឆ្នាំ​២០០៧​រហូត​មក ដើម្បី​ឲ្យ​សហគមន៍​នេះ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

3 comments:

Anonymous said...

Chea Sim and his helpers are Ape men walking.

Anonymous said...

Chea Xim and the man on his right hand side both look real monkey.

Anonymous said...

khm need healty mantorun coutry notlik him goodby