Tuesday, January 08, 2013

លោក​ជា ស៊ីម​ទៅ​រំឭក​ខួប​៧​​មករា​តែ​មិន​ថ្លែង​សុន្ទរកថាទេ

លោក ជា​ ស៊ីម ត្រូវអង្គរក្ស​​គ្រា​ហ៍ពេល​អញ្ជើញ​ចូល​រួម​មីទ្ទិញ​​រំឭក​ខួប​៧​ មករា ១៩៧៩ កាលពី​ថ្ងៃ​ម្សិល​មិញ​​។ រូបថត ហុង មិនា

 Tuesday, 08 January 2013
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៏

ភ្នំពេញៈ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា បាន​ចូល​រួម​ក្នុង​មីទ្ទិញ​រំឭក​ខួប​ទី​៣៤​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ លោក​មិន​អាច​ថ្លែង​សុន្ទរកថា​ផ្ទាល់​បាន​ទេ ដោយ​សារ​តែ​មាន​ជំងឺ។
លោក ជា ស៊ីម ត្រូវ​អង្គរក្ស​គ្រាហ៍​សងខាងនៅ​ពេល​ចូល​រួម​ពិធី​មីទ្ទិញ​នោះ និង​មាន​ការ​ត្រៀម​កៅអី​រុញ​មាន​កង់​នៅ​ជិត​ថែម​ទៀត​ផង​។
ឧត្តម​សេនីយ៍​ឯក យឹម លាង ​ប្រធាន​កង​អង្គរក្ស​របស់​លោក បាន​ថ្លែង​ថា​ ស្ថានភាព​សុខភាព​របស់​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធម្មតា​។

លោក យឹម លាង បាន​ថ្លែង​បន្ត​ថា​៖ «សម្តេច​មិន​អាច​ដើរ​បាន​ដោយ​ស្រួល​ទេដោយ​សារ​ឈឺ​ជើង​និង​មិន​អាច​ថ្លែង​សុន្ទរកថា​បាន​ដោយ​សារ​ជំងឺ ផ្តាសាយនិង​ឈឺ​បំពង់​ក ប៉ុន្តែ​ លោក​មាន​ស្ថានភាព​ធម្មតា​ គ្មាន​បញ្ហា​អ្វី​ទេ»

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​នាយក​រដ្ឋ​មន្រ្តី លោក ហ៊ុន សែន ​ក៏​បាន​អម​លោក ជា ស៊ីម ផង​ដែរ ​ពេល​លែង​សត្វ​ព្រាប និង​ប៉ឺតប៉ោង ជា​និមិត្ត​រូប​ក្នុង​ការ​នាំ​មក​នូវ​ប្រជាធិបតេយ្យ សន្តិភាព និង​ភាព​រីក​ចម្រើន ដែល​បាន​និង​កំពុង​អភិវឌ្ឍ​ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។

3 comments:

Anonymous said...

Looks like his days are numbered. We'll what is next?

Anonymous said...

Please let him retire and let him die with dignity .

Anonymous said...

General Ker Kim Yan in the backgound celebrated Jan. 7 day also.