លោក ជា ស៊ីម ត្រូវអង្គរក្សគ្រាហ៍ពេលអញ្ ជើញចូលរួមមីទ្ទិញរំឭកខួប ៧ មករា ១៩៧៩ កាលពីថ្ងៃម្សិលមិញ។ រូបថត ហុង មិនា
Tuesday, 08 January 2013
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៏
ភ្នំពេញៈ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានចូលរួមក្នុងមីទ្ទិញរំ ឭកខួបទី៣៤ឆ្នាំ នៃថ្ងៃជ័យជម្នះលើរបបខ្មែរ ក្រហមកាលពីថ្ងៃចន្ទ ប៉ុន្តែ លោកមិនអាចថ្លែងសុន្ទរកថាផ្ ទាល់បានទេ ដោយសារតែមានជំងឺ។
លោក ជា ស៊ីម ត្រូវអង្គរក្សគ្រាហ៍សងខាងនៅ ពេលចូលរួមពិធីមីទ្ទិញនោះ និងមានការត្រៀមកៅអីរុញមា នកង់នៅជិតថែមទៀតផង។
ឧត្តមសេនីយ៍ឯក យឹម លាង ប្រធានកងអង្គរក្សរបស់លោក បានថ្លែងថា ស្ថានភាពសុខភាពរបស់លោកប្រធា នគណបក្សប្រជាជនកម្ពុជា គឺធម្មតា។
លោក យឹម លាង បានថ្លែងបន្តថា៖ «សម្តេចមិនអាចដើរបានដោយស្រួលទេ ដោយសារឈឺជើងនិងមិនអាចថ្លែងសុន្ទរកថាបានដោយសារជំងឺ ផ្តាសាយ និងឈឺបំពង់ក ប៉ុន្តែ លោកមានស្ថានភាពធម្មតា គ្មានបញ្ហាអ្វីទេ»។
ប្រធានរដ្ឋសភា លោក ហេង សំរិន និងនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក៏បានអមលោក ជា ស៊ីម ផងដែរ ពេលលែងសត្វព្រាប និងប៉ឺតប៉ោង ជានិមិត្តរូបក្នុងការនាំ មកនូវប្រជាធិបតេយ្យ សន្តិភាព និងភាពរីកចម្រើន ដែលបាននិងកំពុងអភិវឌ្ឍ បន្ទាប់ពីរបបខ្មែរក្រហមដួ លរលំ។
3 comments:
Looks like his days are numbered. We'll what is next?
Please let him retire and let him die with dignity .
General Ker Kim Yan in the backgound celebrated Jan. 7 day also.
Post a Comment