ថៃ បាញ់សម្លាប់ខ្មែរយ៉ាងអនាធិបតេយ្យ តែយើងមិនដែលឭ ហ៊ុន សែន ក្អកម៉ាក្អឹក តែបើខ្មែរដូចគ្នាវិញ សូម្បីតែដកដង្ហើមរាងឭបន្តិចក៏ ហ៊ុន សែន ចាប់ដាក់គុកដែរ នេះបានចំជាមេដឹកនាំ សម្លាប់ខ្មែរថែបរទេសមែន!
ទាហ៊ានថៃឈរយាមការពារនៅតាមព្រំដែនកម្ពុជា-ថៃ
- Wednesday, 16 January 2013
- ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ៍
ឧត្តរមានជ័យៈ
ចំនួនប្រជាពលរដ្ឋខ្មែរដែលស្លាប់និងរងរបួស
ដោយសារទាហានថៃបាញ់ប្រហារនៅពេលឆ្លងដែនខុសច្បាប់
ចូលទៅកាប់ឈើគ្រញូងបានកើនឡើងជាង១០០ ភាគរយ
នៅក្នុងខេត្តឧត្តរមានជ័យក្នុងឆ្នាំ២០១២
បើទោះបីជាការប្រឈមមុខដាក់គ្នានៅតាមព្រំដែន
ត្រូវបានធ្វើឲ្យប្រសើរឡើង ចាប់តាំងពីលោកស្រីយីងឡាក់
បានឡើងធ្វើជានាយករដ្ឋមន្ត្រីថៃជំនួសលោកអាភីស៊ីត
ចាប់តាំងពីឆ្នាំ២០១១ មកក្តី។
លោក ស៊ុន គង
ប្រធានការិយាល័យបូកសរុបការងារនៃស្នងការដ្ឋាននគរបាលខេត្ត
ឧត្តរមានជ័យ បានឲ្យដឹងកាលពីម្សិលមិញថា នៅក្នុងឆ្នាំ២០១២
មានប្រជាពលរដ្ឋខ្មែរ ចំនួន១៩នាក់ ត្រូវទាហានថៃបាញ់ស្លាប់
ដោយសារការឆ្លងដែនខុសច្បាប់ ទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ។
ចំនួនអ្នកស្លាប់នេះ បានកើនឡើងចំនួន១៣៧ភាគរយ
បើប្រៀបធៀបទៅនឹងឆ្នាំ២០១១
ដែលមានចំនួនអ្នកស្លាប់តែ៨នាក់ប៉ុណ្ណោះ។
លោក ស៊ុន គង
បានបញ្ជាក់ថា៖«កាលពីឆ្នាំ២០១១
មានករណីថៃបាញ់ពលរដ្ឋខ្មែរកើតឡើងចំនួន ១២ដង និងឆ្នាំ២០១២
មានចំនួន២១ដង។
ពលរដ្ឋខ្មែរត្រូវបានទាហានថៃបាញ់ស្លាប់ពេលឆ្លងដែនលួចទៅកាប់ឈើ
នៅក្នុងដីថៃ»។ រីឯចំនួនអ្នករបួសវិញ
ក៏មានការកើនឡើងគួរឲ្យព្រួយបារម្ភផងដែរ
គឺមានរហូតដល់ទៅ១០០ភាគរយ។ លោកស៊ុន គង បន្តថា នៅឆ្នាំ ២០១១
ពលរដ្ឋខ្មែរចំនួនតែ៨នាក់ប៉ុណ្ណោះ ត្រូវបានទាហានថៃបាញ់របួស
ប៉ុន្តែឆ្នាំ២០១២មានចំនួន១៦នាក់។
ចំណែកឯចំនួនប្រជាពលរដ្ឋ
ខ្មែរ
ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញក៏មានការកើនឡើងផងដែរ
បន្ទាប់ពីពួកគេបានឆ្លងដែនចូលទៅរកការងារធ្វើ
នៅក្នុងប្រទេសថៃ។ លោក ស៊ុន គង ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋ
ខ្មែរចំនួន២៦៥ នាក់(ស្រី ៩៣ នាក់)
ត្រូវបានបញ្ជូនមកវិញកាលពីឆ្នាំ ២០១១ នៅក្នុងឆ្នាំ២០១២
មាន៣៧៦នាក់(ស្រី ១៧៣នាក់) គឺមានការកើនឡើង៤១ភាគរយ។
ទាក់ទង
ទៅនឹងករណីឃាត់ខ្លួន ពេលបម្រុងលួចឆ្លងដែន ទៅរកកាប់ឈើ
និងរកការងារផ្សេងៗ នៅក្នុងប្រទេសថៃវិញ លោកឈិត ឈន
អនុប្រធានការិយាល័យសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
ក៏បានឲ្យដឹងដែរថា ក្នុងពីឆ្នាំ២០១២
នគរបាលបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២៤ លើក ដែលស្មើនឹង
៣៩៣នាក់ក្នុងនោះស្រី៨ នាក់។
លោក ឈិត ឈន បានគូសបញ្ជាក់ថា៖
«ពលរដ្ឋទាំងនោះ ភាគច្រើនចង់ឆ្លងដែន ទៅរកកាប់ឈើគ្រប់ច្រកល្ហក
ដែលគេអាចចូលបាន។ ក្រៅពីនោះ ទៅរកការងារធ្វើ
តែកម្លាំងយើងបានទប់ស្កាត់
និងឃាត់ខ្លួនយកមកអប់រំហើយដោះលែងវិញ»។
លោកស្រី ណា រ៉េន
អ្នកសម្របសម្រួលសមាគមការពារសិទិ្ធមនុស្សអាដហុក
ប្រចាំខេត្តឧត្តរមានជ័យ
បានធ្វើការរិះគន់នូវចំណាត់ការណ៍របស់សមត្ថកិច្ច
នៅក្នុងការបង្រ្កាបការឆ្លងដែនកាប់ឈើខុសច្បាប់ នាពេលកន្លងមក
និងថា ចំនួនពលរដ្ឋខ្មែរស្លាប់ដោយសារទាហានថៃបាញ់ក្នុងឆ្នាំ ២០១២
គឺមានរហូតដល់ជាង ៣០នាក់។ លោកបានបញ្ជាក់ថា៖«រឿងថៃបាញ់
អ្នកកាប់ឈើស្លាប់នេះ យើងឃើញថា
មានការកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំងណាស់
ដោយសារតែតម្លៃឈើគ្រញូង ចេះតែឡើងថ្លៃ ដែលធ្វើឲ្យឈ្មួញ
កាន់តែអូសទាញពលរដ្ឋ ទៅកាប់ឈើកាន់តែច្រើន។ យើងឃើញថា
វាមានការរឹតបន្តឹងមែន មួយរយៈចុងក្រោយនេះ
ប៉ុន្តែសមត្ថកិច្ចចាប់បានតែពលរដ្ឋធម្មតា។
កម្រចាប់បានឈ្មួញធំៗណាស់»។
ក្រុមមន្ត្រីខេត្តឧត្តរមានជ័យ
បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ទាក់ទងទៅនឹងបញ្ហានេះទេ
ដោយពួកគាត់សុំឲ្យទាក់ទងទៅលោកស្រី ឯក សុវណ្ណធារៈ
ដែលជាអ្នកនាំពាក្យសាលាខេត្តវិញ។ ប៉ុន្តែលោកស្រី សុវណ្ណធារៈ
បានថ្លែងថា លោកស្រីមានបេសកកម្មនៅខេត្តសៀមរាប
មិនអាចធ្វើការអត្ថាធិប្បាយលើករណីនេះបានទេ។ ចំណែកនគរបាលខេត្ត
តាមច្រកព្រំដែន នៅតាមខេត្តផ្សេងទៀត
ដែលនៅជាប់ព្រំដែនថៃមិនទាន់មានរបាយការណ៍សរុប ពីទាហានថៃ
បាញ់សម្លាប់ពលរដ្ឋខ្មែរក្នុងឆ្នាំ២០១២ នោះទេ។
ប៉ុន្តែ លោក មួន
ងា មន្រ្តីយោធា និងជាជំនួយការការិយាល័យទី ៣
នៅក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចន្លោះពី
៤០ទៅ៥០នាក់ ត្រូវបានទាហានថៃបាញ់របួស និងស្លាប់នៅក្នុងឆ្នាំ
២០១២ បន្ទាប់ពីពួកគេឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។
លោក
ពេជ្រ វណ្ណា ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
មិនបានបង្ហាញពីរបាយការណ៍សរុប
ដែលទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែលោកសង្ឃឹមថា
ករណីធ្វើចំណាកស្រុក និងការស្លាប់របស់ពលរដ្ឋខ្មែរ
ដោយសារទាហានថៃបាញ់ មានការថយចុះជាទូទៅ។
លោកបញ្ជាក់ថា៖«ពលរដ្ឋមិនសូវបានយល់ដឹងច្រើនថា
ប្រទេសយើងមានការងារច្រើនទេ អ៊ីចឹងគាត់ធ្វើចំណាកស្រុកទៅថៃ។
តែដោយសារមានការទប់ស្កាត់ច្រើន
ទើបការឆ្លងដែនខុសច្បាប់មិនមានទេ ឥឡូវនេះ»។
យោងតាម
របាយការណ៍ ៦ ខែ ដើមឆ្នាំ២០១២
របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា
ថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនចូលកាប់ឈើខុសច្បាប់
ចំនួន៣៨ នាក់ របួស១០ នាក់បាត់ខ្លួន ០១ នាក់
និងចាប់ដាក់ពន្ធនាគារចំនួន១៩៤នាក់។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរ
ដែលឆ្លងដែនខុសច្បាប់ចំនួន៦៨
៦៥៩នាក់ត្រូវបានចាប់បញ្ជូនមកស្រុកខ្មែរវិញ។
លោក អ៊ុំ ករុណា
ប្រធានទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ
ប្រចាំច្រកព្រំដែនប៉ៃលិន នៅខេត្តប៉ៃលិន បានអះអាងថា
មិនដែលមានករណីទាហានថៃ បាញ់ពលរដ្ឋខ្មែររបួស ឬស្លាប់
កើតឡើងនៅក្នុងតំបន់ព្រំដែននោះទេ។ លោកបញ្ជាក់ថា៖
«យើងខំទប់ស្កាត់សម្បើមណាស់សព្វថ្ងៃនេះ។ មួយវិញទៀត ច្រកខ្ញុំ
ក៏មិនសូវមានប្រជាពលរដ្ឋ ឆ្លងកាត់ច្រើននោះដែរ។ ដូចនេះ
វាមិនសូវមានបទល្មើសកើតឡើងទេ»។
នាពេលកន្លងមក
រដ្ឋាភិបាលកម្ពុជាបានដាក់កំណត់ទូតជាច្រើនលើក ទៅរដ្ឋាភិបាលថៃ
ស្នើឲ្យបញ្ឈប់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែន
ខុសច្បាប់ ដោយជំរុញឲ្យនាំយកពួកគេ
ទៅធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់វិញ និងស្នើឲ្យរដ្ឋាភិបាលថៃ
ធ្វើការផ្តន្ទាទោស ទៅលើទាហាន ឬក៏សមត្ថកិច្ចថៃ
ដែលបានបាញ់ប្រហារពលរដ្ឋខ្មែរទាំងនោះផងដែរ។ ប៉ុន្តែសំណើនេះ
មិនឃើញមានប្រសិទ្ធភាពទេ បើទោះបីជាការប្រឈមមុខដាក់គ្នា
នៅតាមព្រំដែន ត្រូវបានធ្វើឲ្យប្រសើរឡើង
ចាប់តាំងពីលោកស្រីយីងឡាក់ ដែលជាប្អូនស្រីរបស់លោក ថាក់ ស៊ីន
មិត្តភក្តិ លោក ហ៊ុន សែន បានឡើងធ្វើនាយករដ្ឋមន្ត្រីថៃជំនួសលោក
អាភីស៊ីត ចាប់តាំងពីឆ្នាំ២០១១មកក្តី។
មន្រ្តីស្ថានទូតថៃនៅកម្ពុជាធ្លាប់អះអាងថា ទាហានថៃបាញ់
គឺដើម្បីការពារខ្លួនប៉ុណ្ណោះ
ព្រោះអ្នកលួចឆ្លងដែនចូលកាប់ឈើខ្លះមានអាវុធ។
លោក កុយ គួង
អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា
កំពុងរកវិធានការដើម្បីទប់ស្កាត់បញ្ហាដែលទាហានថៃនៅតែបន្តបាញ់
ពលរដ្ឋខ្មែរនេះហើយ។ លោកបានបញ្ជាក់ថា៖«យើងបាន
និងកំពុងខិតខំរកវិធានការទប់ស្កាត់ និងដោះស្រាយបញ្ហានេះ»៕
3 comments:
ចុះបើយួនសម្លាប់ខ្មែរ យួនប្លន់ខ្មែរ យួនយកដីខ្មែរ តើហ៊ុន សែនមានក្អកទេ ? ខ្លាំងបាតែជាមួយខ្មែរ ព្រោះវាជាកញ្ជះយួន ទោះចាខ្មែរស្លាប់ប៉ុន្មានក៏ស្លាប់ទៅ ស្រួលវាយកដីឲ្យយួន ... វាត្រូវតែធ្វើតាមយួនបញ្ជា
Thais are silent but shooting/killing Cambodians while a stupidest HS barking does nothing.
If I have a chance I'll drop a bomb on his house right on his bedroom to shut the fuck of this idiot HS.
You need to look at a bigger pictures than just follow you short mind angers. This fight with Siam is not about a few dozen of our Khmer brother & sisters killed by blood thirsty Siam. This fight on border areas are about our existence on Earth. We Khmers are not drawn a line on the borders and if Siam cowards troops cross Khmer hero troops will just made them fertilizer for mother Earth. For the first time in our history since the 14th centuries Khmer get to kill Siam military personels. ICJ court is watching Siam and us closely. We must endure to win ICJ judgement. Like you I am not a fan of Hun Sen but he is the only leader in Cambodia who is toughness enough to deal with Siam. Right now Cambodia is incapable of dealing with both Siam and Youn. Opposition leaders had many great ideas but they are powerless, no muscle power at all. Please put aside our different political views and fight Siam to the end.
Post a Comment