Thursday, January 17, 2013

ថៃ​បាញ់​សម្លាប់​ខ្មែរ​តាម​ព្រំដែន​កើន​ជាង​១០០%​ក្នុង​ឆ្នាំ​២០១២

ថៃ បាញ់សម្លាប់ខ្មែរយ៉ាងអនាធិបតេយ្យ តែ​យើង​មិនដែលឭ ហ៊ុន សែន ក្អកម៉ាក្អឹក តែ​បើខ្មែរ​ដូចគ្នាវិញ សូម្បីតែដកដង្ហើម​រាង​ឭ​បន្តិចក៏ ហ៊ុន សែន ចាប់ដាក់គុកដែរ នេះ​បាន​ចំជាមេដឹកនាំ  សម្លាប់ខ្មែរថែបរទេស​មែន!
 
ទាហ៊ានថៃឈរយាមការពារនៅតាមព្រំដែនកម្ពុជា-ថៃ
ឧត្តរមានជ័យៈ ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​និង​រង​របួស ​ដោយ​សារ​ទាហាន​ថៃ​បាញ់​​ប្រហារ​នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​កាប់​ឈើ​គ្រញូង​បាន​កើន​ឡើង​ជាង​១០០ ភាគ​រយ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ក្នុង​ឆ្នាំ​២០១២ បើ​ទោះ​បី​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ព្រំ​ដែន ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ចាប់​តាំង​ពី​លោក​ស្រី​យីងឡាក់ បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជំនួស​លោក​អាភីស៊ីត ចាប់​តាំងពី​ឆ្នាំ​២០១១ មក​ក្តី​។

លោក​ ស៊ុន ​គង​ ប្រធាន​ការិយាល័យ​បូក​សរុប​ការ​ងារ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​១៩នាក់​ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ដោយ​សារ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ។ ចំនួន​អ្នក​ស្លាប់​នេះ​ បាន​កើន​ឡើង​ចំនួន​១៣៧​ភាគរយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​អ្នក​ស្លាប់​តែ​៨​នាក់​ប៉ុណ្ណោះ។​
លោក ស៊ុន គង បាន​បញ្ជាក់​ថា​៖​«កាល​ពី​ឆ្នាំ​២០១១​ មាន​ករណី​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​កើត​ឡើង​ចំនួន​ ១២​ដង និង​ឆ្នាំ​២០១២​ មាន​ចំនួន​២១​ដង។ ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លង​ដែន​លួច​ទៅ​កាប់​ឈើ នៅ​ក្នុង​ដី​ថៃ​»។ រីឯ​ចំនួន​អ្នក​របួស​វិញ​ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ​ គឺ​មាន​រហូត​ដល់​ទៅ​១០០​ភាគរយ។ លោក​ស៊ុន គង ​បន្ត​ថា​ នៅ​ឆ្នាំ​ ២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន​តែ​៨​នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​របួស ប៉ុន្តែ​ឆ្នាំ​២០១២​មាន​ចំនួន​១៦​នាក់​។
ចំណែក​ឯ​ចំនួន​ប្រជាពលរដ្ឋ​ ខ្មែរ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ទៅ​រក​ការ​ងារ​ធ្វើ​ នៅ​ក្នុង​ប្រទេស​ថៃ។ លោក​ ស៊ុន គង​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ ខ្មែរ​ចំនួន​២៦៥​ នាក់​(ស្រី​ ៩៣ នាក់) ត្រូវ​បាន​​បញ្ជូន​មក​វិញ​កាល​ពី​ឆ្នាំ ២០១១ ​នៅ​ក្នុង​ឆ្នាំ​២០១២​ មាន​៣៧៦​នាក់​(ស្រី​ ១៧៣​នាក់) គឺ​មាន​ការ​កើន​ឡើង​៤១​ភាគរយ។
ទាក់ទង​ ទៅ​នឹង​ករណី​ឃាត់​ខ្លួន​ ពេល​បម្រុង​លួច​ឆ្លង​ដែន​ ទៅ​រក​កាប់​ឈើ ​និង​រក​ការ​ងារ​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​ថៃ​វិញ លោក​ឈិត​ ឈន​ អនុប្រធាន​ការិយាល័យ​សេនាធិការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​ពី​ឆ្នាំ​២០១២ ​នគរបាល​​បាន​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤ លើក​ ដែល​ស្មើ​នឹង ៣៩៣​នាក់​ក្នុង​នោះ​ស្រី​៨ ​នាក់។
លោក ឈិត​ ឈន​ បាន​គូស​បញ្ជាក់​ថា៖ «ពលរដ្ឋ​ទាំង​នោះ ​ភាគ​ច្រើន​ចង់​ឆ្លង​ដែន ទៅ​រក​កាប់​ឈើ​គ្រប់​ច្រក​ល្ហក​ ដែល​គេ​អាច​ចូល​បាន។ ក្រៅ​ពី​នោះ ​ទៅ​រក​ការងារ​ធ្វើ​ តែ​កម្លាំង​យើង​បាន​ទប់ស្កាត់ និង​ឃាត់​ខ្លួន​យក​មក​អប់រំ​ហើយ​ដោះ​លែង​វិញ»។
លោក​ស្រី​ ណា រ៉េន​ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ បាន​ធ្វើ​ការ​រិះ​គន់​នូវ​ចំណាត់​ការណ៍​របស់​សមត្ថកិច្ច​ នៅ​ក្នុង​ការ​បង្រ្កាប​ការ​ឆ្លង​ដែន​កាប់​ឈើ​ខុស​ច្បាប់ នា​ពេល​កន្លង​មក និង​ថា​ ចំនួន​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​ទាហាន​ថៃ​បាញ់​ក្នុង​ឆ្នាំ ២០១២ គឺ​មាន​រហូត​ដល់​ជាង ៣០​នាក់។ លោក​បាន​បញ្ជាក់​ថា៖«រឿង​ថៃ​បាញ់ ​អ្នក​កាប់​ឈើ​ស្លាប់​នេះ ​យើង​ឃើញ​ថា​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ​ដោយ​សារ​តែ​តម្លៃ​ឈើ​គ្រញូង​ ចេះ​តែ​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ កាន់​តែ​អូស​ទាញ​ពលរដ្ឋ​ ទៅ​កាប់​ឈើ​កាន់​តែ​ច្រើន។ យើង​ឃើញ​ថា​ វា​មាន​ការ​រឹត​បន្តឹង​មែន​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​សមត្ថកិច្ច​ចាប់​បាន​តែ​ពលរដ្ឋ​ធម្មតា​។ កម្រ​ចាប់​បាន​ឈ្មួញ​ធំៗ​ណាស់»។
ក្រុម​មន្ត្រី​ខេត្ត​ឧត្តរ​មានជ័យ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​​ទេ ដោយ​ពួក​គាត់​សុំ​ឲ្យ​ទាក់​ទង​ទៅ​លោក​ស្រី​ ឯក សុវណ្ណធារៈ​ ដែល​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​វិញ​។ ប៉ុន្តែ​លោក​ស្រី​ សុវណ្ណធារៈ ​បាន​ថ្លែង​ថា លោក​ស្រី​មាន​បេសកកម្ម​នៅ​ខេត្ត​សៀមរាប មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ​បាន​ទេ។ ចំណែក​នគរបាល​ខេត្ត​ ​តាម​ច្រក​ព្រំ​ដែន ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ​ដែល​នៅ​ជាប់​ព្រំ​ដែន​ថៃ​មិន​ទាន់​មាន​របាយការណ៍​សរុប ពី​ទាហាន​ថៃ​ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​២០១២ នោះ​ទេ។
ប៉ុន្តែ លោក មួន ងា​ មន្រ្តី​យោធា​ និង​ជា​ជំនួយ​ការ​ការិយាល័យ​ទី ៣​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចន្លោះ​ពី ​៤០​ទៅ​៥០​នាក់​ ត្រូវ​បាន​ទាហានថៃ​បាញ់​របួស​ និង​ស្លាប់​នៅ​ក្នុង​ឆ្នាំ ២០១២​ បន្ទាប់​ពី​ពួក​គេ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ​។
លោក​ ពេជ្រ វណ្ណា​ ប្រធាន​ ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ មិន​បាន​បង្ហាញ​ពី​របាយការណ៍​សរុប ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា​ ករណី​ធ្វើ​ចំណាក​ស្រុក ​និង​ការ​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ ដោយ​សារ​ទាហាន​ថៃ​បាញ់​ មាន​ការ​ថយ​ចុះ​ជា​ទូទៅ។ លោក​បញ្ជាក់​ថា​៖«ពលរដ្ឋ​មិន​សូវ​បាន​យល់​ដឹង​ច្រើន​ថា​ ប្រទេស​យើង​មាន​ការងារ​ច្រើន​ទេ អ៊ីចឹង​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ថៃ។ តែ​ដោយ​សារ​មាន​ការ​ទប់ស្កាត់​ច្រើន ទើប​ការ​ឆ្លង​ដែន​ខុស​ច្បាប់​មិន​មាន​ទេ ឥឡូវ​នេះ»។
យោង​តាម​ របាយការណ៍ ៦ ខែ​ ដើម​ឆ្នាំ​២០១២ ​របស់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ ចំនួន​៣៨ នាក់ របួស​១០ នាក់​បាត់​ខ្លួន​ ០១ នាក់ និង​ចាប់​ដាក់​ពន្ធនាគារ​ចំនួន​១៩៤​នាក់។ លើស​ពី​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​៦៨ ៦៥៩​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​។
លោក អ៊ុំ ករុណា ប្រធាន​ទំនាក់​ទំនង​ការងារ​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ព្រំដែន​ប៉ៃលិន​ នៅ​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា​ មិន​ដែល​មាន​ករណី​ទាហាន​ថៃ​ បាញ់​ពលរដ្ឋ​ខ្មែរ​របួស ឬ​ស្លាប់ កើត​ឡើង​នៅ​ក្នុង​តំបន់​ព្រំដែន​នោះ​ទេ។ លោក​បញ្ជាក់​ថា​៖​ «យើង​ខំ​ទប់​ស្កាត់​សម្បើម​ណាស់​សព្វ​ថ្ងៃ​នេះ​។ មួយ​វិញ​ទៀត​ ច្រក​ខ្ញុំ​ ក៏​មិន​សូវ​មាន​ប្រជាពលរដ្ឋ ឆ្លង​កាត់​ច្រើន​នោះ​ដែរ។ ដូច​នេះ វា​មិន​សូវ​មាន​បទ​ល្មើស​កើត​ឡើង​ទេ»។
នា​ពេល​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​កំណត់​ទូត​ជា​ច្រើន​លើក ទៅ​រដ្ឋាភិបាល​ថៃ ស្នើ​ឲ្យ​បញ្ឈប់​ការ​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ ខុស​ច្បាប់​ ដោយ​ជំរុញ​ឲ្យ​នាំ​យក​ពួក​គេ ទៅ​ធ្វើ​ការ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​វិញ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ធ្វើ​ការ​ផ្តន្ទាទោស ​ទៅ​លើ​ទាហាន ឬ​ក៏​សមត្ថកិច្ច​ថៃ ដែល​បាន​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ផង​ដែរ​។ ប៉ុន្តែ​សំណើ​នេះ មិន​ឃើញ​មាន​ប្រសិទ្ធភាព​ទេ បើ​ទោះ​បី​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ នៅ​តាម​ព្រំ​ដែន​ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ចាប់​តាំង​ពី​លោក​ស្រី​យីងឡាក់ ដែល​ជា​ប្អូន​ស្រី​របស់​លោក​ ថាក់ ស៊ីន មិត្តភក្តិ លោក ហ៊ុន សែន បាន​ឡើង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ជំនួស​លោក អាភីស៊ីត ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ក្តី​។ មន្រ្តី​ស្ថានទូត​ថៃ​នៅ​កម្ពុ​ជា​ធ្លាប់​អះ​អាង​ថា ទាហាន​ថៃ​បាញ់​ គឺ​ដើម្បី​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​លួច​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខ្លះ​មាន​អាវុធ។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​រក​វិធានការ​ដើម្បី​ទប់​ស្កាត់​បញ្ហា​ដែល​ទាហាន​ថៃ​នៅ​តែ​បន្ត​បាញ់​ ពលរដ្ឋ​ខ្មែរ​នេះ​ហើយ។​ លោក​បាន​បញ្ជាក់​ថា​៖«យើង​បាន​ និង​កំពុង​ខិតខំ​រក​វិធាន​ការ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​នេះ»៕


3 comments:

Anonymous said...

ចុះបើយួនសម្លាប់ខ្មែរ យួនប្លន់ខ្មែរ យួនយកដីខ្មែរ តើហ៊ុន​ សែនមានក្អកទេ ?​ ខ្លាំងបាតែជាមួយខ្មែរ ព្រោះវាជាកញ្ជះយួន ទោះចាខ្មែរស្លាប់ប៉ុន្មានក៏ស្លាប់ទៅ​ ស្រួលវាយកដីឲ្យយួន ...​ វាត្រូវតែធ្វើតាមយួនបញ្ជា​

Anonymous said...

Thais are silent but shooting/killing Cambodians while a stupidest HS barking does nothing.
If I have a chance I'll drop a bomb on his house right on his bedroom to shut the fuck of this idiot HS.

Anonymous said...

You need to look at a bigger pictures than just follow you short mind angers. This fight with Siam is not about a few dozen of our Khmer brother & sisters killed by blood thirsty Siam. This fight on border areas are about our existence on Earth. We Khmers are not drawn a line on the borders and if Siam cowards troops cross Khmer hero troops will just made them fertilizer for mother Earth. For the first time in our history since the 14th centuries Khmer get to kill Siam military personels. ICJ court is watching Siam and us closely. We must endure to win ICJ judgement. Like you I am not a fan of Hun Sen but he is the only leader in Cambodia who is toughness enough to deal with Siam. Right now Cambodia is incapable of dealing with both Siam and Youn. Opposition leaders had many great ideas but they are powerless, no muscle power at all. Please put aside our different political views and fight Siam to the end.