គំនរឈើប្រណីតជាច្រើនដើម
ត្រូវបានគេប្រទះឃើញនៅក្នុងដីសម្បទានក្រុមហ៊ុនវៀតណាមនៅ
ខេត្ដរតនគិរី កាលពីថ្ងៃទី១ មករា។ រូបថត សហការី
- Thursday, 03 January 2013
- ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ ប្រជាសហគមន៍ចារ៉ាយ ខេត្តរតនគិរី
និងសមាគមសិទ្ធិមនុស្សអាដហុក
គ្រោងនឹងដាក់លិខិតទៅអាជ្ញាធរថ្នាក់ជាតិ
ស្នើឲ្យមានការស៊ើបអង្កេតលើបទល្មើសព្រៃឈើដ៏ធ្ងន់ធ្ងរមួយ
បន្ទាប់ពីគេបានរកឃើញឈើប្រណីតរាប់ពាន់ដើមថ្មីទៀតត្រូវគេ
កាប់នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម។
លោក ឆាយ
ធី
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីបានឲ្យដឹង
កាលពីថ្ងៃពុធថា ប្រភេទឈើប្រណីតប្រមាណជា៣ពាន់ដើមថ្មីទៀត
ត្រូវបានប្រទះឃើញកាលពីថ្ងៃអង្គារ នៅក្នុងទីតាំង១០កន្លែង
របស់ក្រុមហ៊ុនវៀតណាម ដាយដុងយឿង មានទីតាំងនៅក្នុងឃុំប៉ក់ញ៉ៃ
ស្រុកអូរយ៉ាដាវ។
លោក ឆាយ ធី បានបញ្ជាក់ថា៖
«ប្រជាសហគមន៍ជាង១០នាក់ បាននាំយើងទៅកាន់ទីតាំង១០នោះ។
យើងបានឃើញឈើគគីរ ពពេល សុក្រំ ក្វាវ ផ្ចិក និងស្រឡៅ...។ ឈើទាំងនោះ
ក្នុង១ដើមៗ មានប្រវែងចាប់ពី៩ទៅ២៥ម៉ែត្រ
ដែលគេអាចកាត់បាន២ទៅ៣កំណាត់ និងមានមុខកាត់
ទំហំចាប់ពី៤០ទៅ៧០សង់ទីម៉ែត្រ»។
លោក ឆាយ ធី បានបន្ថែមថា
នៅសល់ទីតាំងចំនួន២០ទៀត ដែលមិនទាន់ត្រូវបានចុះទៅដល់
ព្រោះវាស្ថិតនៅក្នុងព្រៃជ្រៅនិងចៀសវាងការប្រឈមណាមួយជាមួយ
នឹងក្រុមហ៊ុន។
លោក ឆាយ ធី
ជឿថា៖«យ៉ាងហោចក៏មានឈើពី៥ទៅ៦ពាន់ដើមទៀត
នៅក្នុងជំរំក្រុមហ៊ុនដែលមិនបានទៅដល់»។ លោកចាត់ទុកថា
នេះជា«បទល្មើសព្រៃឈើដ៏ធ្ងន់ធ្ងរមួយនៅក្នុងដីសម្បទាន
សេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន»។
លោក
រម៉ាស់ ឆ្វាង តំណាងសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ
ស្រុកអូរយ៉ាដាវបានឲ្យដឹងបន្ទាប់ពីបានចុះទៅដល់ទីតាំងទាំង
១០កន្លែងនោះថា
លោកមានការសោកស្តាយខ្លាំងនិងព្រួយបារម្ភពីការបាត់បង់ព្រៃ
បន្ទាប់ពីឃើញដើមឈើប្រណីតៗរាប់ពាន់ដើមត្រូវបានគេកាប់រំលំបែប
នេះ។
លោក រម៉ាស់ ឆ្វាង
បាននិយាយផងដែរថា«យើងឃើញផ្លូវខូងជម្រៅជិតមួយម៉ែត្រ។
វាជាស្នាមដែលគេដឹកឈើចេញពីព្រៃទៅវៀតណាមចាប់តាំងពីរដូវវស្សា
មក។ យើងជាបងប្អូនភាគតិច
សូមសំណូមពរឲ្យមានការទប់ស្កាត់បទល្មើសនេះ»។
កាល
ពីចុងខែធ្នូកន្លងមកនេះ
ជនជាតិវៀតណាមចំនួន៧នាក់ត្រូវបានចាប់និងឃុំខ្លួន នៅពន្ធនាគារ
បន្ទាប់ពីពួកគេបានឆ្លងដែនចូលមកក្នុងទឹកដីខ្មែរដើម្បីកាប់ឈើ
ខុសច្បាប់។
ក្រុមហ៊ុនដាយដុងយឿងបានទទួលដីសម្បទាន
សេដ្ឋកិច្ចប្រមាណជា៤ពាន់ហិកតាពីរដ្ឋាភិបាលកម្ពុជានិងបានកំពុង
ដាំដំណាំកៅស៊ូបានប្រហែលជា៧រយហិកតាហើយ។
លោក ឆាយ ធី
គូសបញ្ជាក់ថាអាដហុកបាននឹងកំពុងចងក្រងរបាយការណ៍
ហើយនឹងចេញសេចក្តីថ្លែងការមួយពីបញ្ហានេះនឹងគ្រោងដាក់លិខិត
សុំអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ជាតិនៅក្នុងសប្តាហ៍នេះ
ដើម្បីឲ្យមានការស៊ើបអង្កេតពីបទល្មើសព្រៃឈើដែលកំពុងកើតមាន
ផ្ទុយពីលក្ខន្តិកៈដីសម្បទានសេដ្ឋកិច្ច។
លោក ដក ស
អភិបាលស្រុកអូរយ៉ាដាវបានអះអាងថា
ឈើដែលក្រុមហ៊ុនដាយដុងយឿងបានកាប់នោះមិនមែនជាប្រភេទឈើល្អអី ទេ
ហើយអះអាងថាក្រុមហ៊ុនដាយដុងយឿង
ក៏មានច្បាប់សម្រាប់កែច្នៃឈើផងដែរ។
លោក ដក ស បានបញ្ជាក់ថា៖
«ព្រៃឈើនោះជាព្រៃសេសសល់ទេ។
កាលពីសម័យរដ្ឋកម្ពុជាព្រៃនេះត្រូវគេកាប់ម្តងហើយ។
អ៊ីចឹងវាអស់ឈើល្អៗហើយ»៕
1 comment:
Thai has a fierce penalty for the forest destroyer, Hun
Sen help the criminal clear up the forest. Way to go
Croc!!!
ដល់ពេលខ្មែរពឹងថៃហើយ ឬក៏ចាំខ្មែររលាយសិន គឺរលាយទាំងពូជ រលាយ
ទាំងព្រៃឈើ រលាយទាំងទឹកដីសិន។ ល្មមភ្ញាក់ខ្លួនហើយ ខ្មែរអើយ ទោះបី
អស់ដី 4km2 ក៏គ្រាន់បើជាងអស់ដីមួយនគរ។
Post a Comment