Friday, January 11, 2013

លោក សមរង្ស៊ី និង​លោក សូណង់ដូ ពុំ​មាន​ក្នុង​បញ្ជី​បន្ធូរបន្ថយ​និង​លើក​លែង​ទោស

http://www.youtube.com/watch?v=yWCee9LOFg0&feature=youtu.be
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១១ ខែ​មករា ថា លោក​បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ដោះ​លែង​ទណ្ឌិត​ចំនួន​រវាង ៤០០​នាក់ ទៅ ៥០០​នាក់ ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ការ​ស្នើសុំ​នេះ គឺ​ដើម្បី​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បាន​ថ្វាយ​បញ្ជី​ឈ្មោះ​អ្នក​ទោស​ដល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី រួច​ហើយ ដើម្បី​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​ទាំង​ស្រុង​ដល់​អ្នក​ទោស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។
ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នោះ គឺ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើ​គោលការណ៍​មនុស្ស​ធម៌ មាន​ដូច​ជា អ្នក​ទោស​ទាំង​នោះ​បាន​កែប្រែ​អត្តចរិត​ល្អ មាន​វ័យ​ចាស់​ជរា មាន​អាយុ​រវាង ៦០​ឆ្នាំ ទៅ ៧០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​កូន​តូច ព្រម​ទាំង​អនុវត្ត​តាម​គោលការណ៍​ច្បាប់ គឺ​ថា អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ រួច​ហើយ។
អ្នក​ទោស​ទាំង​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​ខោ​អាវ​ធម្មតា នៅ​ពេល​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ។ ការ​ដោះ​លែង​អ្នក​ទោស​នេះ គឺ​ជា​ករណី​ពិសេស​មួយ​ខុស​ពី​ករណី​ធម្មតា ដែល​ព្រះមហាក្សត្រ​តែង​តែ​ប្រទាន​ការ​លើក​លែង​ទោស​នៅ​ក្នុង​ឱកាស​ចម្រើន​ ព្រះជន្ម និង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ជាដើម។
លោក អង្គ វង្សវឌ្ឍនា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​យុត្តិធម៌​ថា ទោះ​បី​ជា​អ្នក​ទោស​ណា​មួយ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ ហើយ​ក៏ដោយ ប៉ុន្តែ​ជន​នោះ​មិន​បាន​កែប្រែ​អត្តចរិត​ល្អ គឺ​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស​នោះ​ឡើយ៖ «ប្រហែល​ជា​ អ្នក​ដែល​ត្រូវ​ដោះ​លែង​ហ្នឹង ថ្ងៃ​បូជា​ព្រះបរមសព គឺ​ទៅ​ទាំង​អស់​គ្នា​តែ​ម្តង ខាង​មហាផ្ទៃ គេ​រៀបចំ​ឲ្យ​មាន​ខោអាវ​ធម្មតា។ ថ្វាយ​ព្រះ​ភ្លើង​ហើយ ប្រហែល​ជា​ព្រះករុណា​លោក​ឡាយ​ព្រះហស្តលេខា​ពេល​ហ្នឹង លែង​ពេល​ហ្នឹង»
លោក​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង ​ទោស ឬ​បន្ធូរបន្ថយ​ទោស​ទេ ដោយ​សារ​តែ​លោក សម រង្ស៊ី មិន​បាន​មក​បំពេញ​ទោស ចំណែក​ឯ​លោក ម៉ម សូណង់ដូ មិន​ទាន់​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ នៅ​ឡើយ។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនស៊ន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១១ មករា ថា លោក​បាន​ទទួល​ឯកសារ​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហើយ តាម​រយៈ​ក្រសួង​មហាផ្ទៃ ហើយ​លោក​កំពុង​តែ​ចាត់​ការ​តាម​នីតិវិធី។
តាម​ការ​កំណត់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធី​ដង្ហែ និង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​មាន​រយៈពេល ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ក្នុង​នោះ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ នៅ​វេលា​ម៉ោង ១៨ និង ៣០​នាទី និង​មាន​ការ​បាញ់​កាំជ្រួច និង​កាំភ្លើង​ធំ​ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Do Not expect the Cambodian Kangaroo Court to release Political Prisoners such as Sam Rainsy and Mam Sanondo.
Because Hun Sen and Vietnam will not allow them to get out from the Prison Terms.

Hun Sen and Vietnam are very afraid of these 2 Democratic Leaders.

Anonymous said...

អាចម៍ឧត្តម...(អាចម៍ដ៏ឧត្តម)

អាចម៍ឧត្តមមេគ្រោះខ្មែរ ង្វៀងសំរាំង ស៊ី
មិនទាន់ធើផង-ចាញ់កូនមុនបាត់ទៅហើយ!
(...ចាញ់មុនបោះ...)។

Anonymous said...

He should be afraid of these traitors bcus they are so tricky. Specially ah rainsy he get soo many tricks that he learned from his dady. So it is good to keep the gorrila in the zoo.

Anonymous said...

ប្រសិនបើអនុញ្ញាតិអោយ មេគ្រោះខ្មែរ
ង្វៀងសំរាំង ស៊ី
ចូលស្រុកទៅប្រកួតប្រជែងការបោះឆ្នោតក្លែងក្លាយ
.........ខ្មែរនឹងអស់់ទឹកដីជាមិនខាន!