Tuesday, January 08, 2013

លោករ៉ុង ឈុនស្នើ​ក្រសួង​បង្ហាញ​ស្ថិតិ​ពលរដ្ឋ​ខ្មែរ​និង​ជន​អន្តោ​ប្រវេសន៍

អាចបានទទួលចម្លើយឡប់ឡែ  ឬក៏អត់​ឆ្លើយសោះ  ព្រោះមិនដឹងប្រាប់ថាម៉េច បើគ្រាន់តែយួន នៅចង់ពេញស្រុកខ្មែរ ហើយនោះ !
លោក រ៉ុង ឈុន (កណ្តាល)។រូបថតភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុ​ជា​ បាន​ដាក់​លិខិត​ទៅលោក​ស​​ ខេង ឧបនាយករដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដើ​ម្បី​ ស្នើរ​ឲ្យ​ប​​ង្ហា​ញ​ស្ថិតិ​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​ទាំង​អស់​និង​ស្ថិតិ​ជន​ អន្តោ​ប្រវេសន៍​​កំពុង​រស់​នៅ​ក្នុង​ប្រ​ទេសក​ម្ពុជា​ស្រប​ច្បាប់​ និង​មិន​ ស្រប​ច្បាប់​ជា​សា​ធារណៈ​ដើម្បី​ឲ្យ​ប្រ​​ជា​ពលរដ្ឋ​ខ្មែរ​បាន​ដឹងអំពី​​ ចំនួន​ពលរដ្ឋ​ផ្លូវ​ការ​ពិត​ប្រាកដ​។ ​
នៅ​ក្នុង​លិខិត​សំណើរ​សូម​ទៅ​ ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​មករា ឆ្នាំ ២០១៣ ដែល​​បាន​ចុះ​ហត្ថលេខា​ ដោយ​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជានិង​ជា​ប្រ​ធាន​សមាគម​គ្រូ​បង្រៀន​ កម្ពុជាឯក​រាជ្យ​​​ បាន​ឲ្យ​​ដឹង​ថា​ ​គោល​បំណង​គឺ​សូមឲ្យ​​ក្រសួង​មហា​ផ្ទៃ​ ​បង្ហាញ​​ស្ថិតិ​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​​ទាំង​អស់​​ និង​ស្ថិតិ​ជន​អន្តោ​ប្រ​វេស​កំពុង​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ស្រប​ ច្បាប់​និង​មិន​ស្រប​​ច្បាប់​ជា​សាធារ​ណៈ​​ ពី​ព្រោះ​បច្ចុប្បន្ន​នេះ​ ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ និង​មន្ត្រី​រាជ​ការ​ភាគច្រើន​ស្ទើរ​តែ​ទាំង​អស់​មិន​បាន​ដឹង​ច្បាស់​អំពី​ ចំនួន​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​មក​ដល់​សព្វថ្ងៃ​នេះ​មាន​ចំនួន​ប៉ុន្មានពិត​ប្រា ​កដ​ គ្រា​ន់​​តែ​ដឹង​តៗ​គ្នា​ថា មាន​ចំនួន​ជាង​១៣​លាន​នាក់​ និង​មតិ​ខ្លះ​ថា​ មាន​ចំនួន​ជាង​ ១៤​លាន​នាក់​។

នៅ​ក្នុង​លិខិត​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖«​ចំពោះ​ជន​អន្តោ​​ប្រ​វេសន៍​​វិញ​ ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ក៍​មិន​បាន​ដឹង​អំពី​ចំនួន​ជន​អន្តោ​ប្រវេសន៍​​ដែល​បាន ​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​មាន​ចំនួន​ពិត​ប្រាកដ​នោះ​ទេ​ ថាតើ​ជន​អន្តោ​ប្រវេស​ន៍​​រ​​ស់​នៅ​លើ​ទឹកដី​កម្ពុជា​ដូច​ជា​ វៀតណាម​ ចិន​ និង​ថៃ​...។ល។ រស់​នៅ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​មាន​ចំនួន​ប៉ុន្មាន​ទេ»។​
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍


No comments: