ប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យមកដាក់ញត្តិនៅព្រឹកថ្ងៃសុក្រនេះ។រូបថតហេង
ជីវ័ន
ពលរដ្ឋបន្ទាយមានជ័យសុំនាយករដ្ឋមន្ត្រីជួយដោះស្រាយដីធ្លី
- Friday, 11 January 2013
- លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍
ប្រជាពលរដ្ឋជាង ២៥០គ្រួសារនៅក្នុងភូមិថ្នល់បត់ ឃុំអូបីជាន់
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ
ទី១១ខែមករានេះ
បាននាំគ្នាឡើងមកតវ៉ាមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
មុខវត្តបុទុម ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី
ជួយដោះស្រាយដីធ្លីជូនពួកគាត់។
នៅក្នុងញត្តិដាក់ជូនលោក
នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដីធ្លីនៅភូមិថ្នល់បត់ចំនួន ៧២១
ហិចតាត្រូវបានគេរំលោភបំពាន និងបំបាត់ដីធ្លី គឺមកពី
«មូលហេតុដោយសារការបង្កើតភូមិថ្មីឈ្មោះភូមិបឹងស្នោចំណុះឲ្យឃុំ
ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
និងផែនទីរដ្ឋបាលថ្មីឆ្នាំ ២០០៨
បានគូរគ្របដណ្តប់រំលោភបំពានយកដីធ្លីភូមិថ្នល់បត់ ឃុំអូរបីជាន់
ស្រុកអូរជ្រៅថែមទៀត»។
ញត្តិបន្តថា
ពួកគាត់បានរាយការជូនដំណឹងដល់ឃុំ ស្រុក ខេត្ត និងដល់លោកហ៊ុន
ម៉ានិត ពីការបាត់បង់ដីធ្លីរបស់ប្រជាជនភូមិថ្នល់បត់
នៅតែគ្មានដំណោះស្រាយ។
ប្រជាពលរដ្ឋទាំងនោះ
ក៏បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយ
បើមិនមានពួកគាត់ខ្ញុំពិតជារស់នៅដូចស្លាប់ទាំងមានជីវិត
គ្មានដីធ្លី ដើម្បីចិញ្ចឹមជីវិតនឹងគេ។
3 comments:
Mee preay bei Sach nis min arch jouy nak barn te,vea jea Mae chor louch dai Khmers!
-------------------
Vampire witch Bunrany will not help you she stoles from you,she is the problems at the first place,she is yuon agent to make you all poor and steals your land destroyed your homes and likelihood,she is a thief and that started all the land grabbing in Cambodia today!
HoChiphuc
Don't trusted the crocodiles, but pray for help from alligator! This lake is dominaing by alligator, meant without alligator then without crocodiles too. Both are eating fresh meat who cann you all trusted in them??? Nonsinse!!!
Chuz Tuek kro'puer lueng luer khla tov nah min rouch...You have to fight back with all your might if you have a die-die with honor as a hero to protect defend your land/home and community,if you beg them just like give them the power to do more oppress you more because they know you are weaks/scare of them,fight back! Fight back! Fight back!....Be a warrior,fight for justice, be a hero! Don't beg the crocodiles,don't beg the tigers,don't beg the thieves [Bunrany&Cpp]-fight back!!
Yobal Khmer
Post a Comment