- Friday, 11 January 2013
- លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាដែលរងការឈូសឆាយផ្ទះសម្បែង
ដោយក្រុមហ៊ុនផានអ៊ីម៊ិចបាននាំគ្នាឈរតវ៉ានៅមុខវត្តបុទុម
ដើម្បីស្នើសុំការអន្តរាគមន៍ពីនាយកធនាគារពិភពលោក
ជួយឲ្យរដ្ឋាភិបាលកម្ពុជាជម្រុញឲ្យ ក្រុមហ៊ុនផានអ៊ីម៊ិច
គោរពនូវកិច្ចសន្យាសាងសង់ឲ្យគ្រប់ចំនួន ១០អគារ។
សហគមន៍បុរី
កីឡានៅសង្កាត់វាលវង់ ខណ្ឌមករា រាជធានីភ្នំពេញ
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់នូវដីសម្បទានសង្គមកិច្ចចំនួន
៤.៦០ហិចតា អភិវឌ្ឍន៍នៅហ្នឹងកន្លែង ហើយបានដោះដូចឲ្យក្រុមហ៊ុន
ផានអ៊ីម៊ិច ២.៦០ហិចតា នៅសល់ ២ហិចតាសម្រាប់សាងសង់អគារចំនួន
១០កម្ពស់ ៦ជាន់ជូនប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាជាថ្នូរដី
២.៦០ហិចតា ប៉ុន្តែ ក្រុមហ៊ុន ផានអ៊ីម៊ិច
មិនបានគោរពនូវកិច្ចសន្យាដែលបានចុះថ្ងៃ ០៥ ខែមករា ឆ្នាំ២០០៤។
យោងតាមលិខិតដាក់ជូនធនគារពិភពលលោក
ពលរដ្ឋបានរៀបរាប់ថា ក្រុមហ៊ុនផានអ៊ីម៊ិចបានសាងសង់ត្រឹមតែ ៨អគារ
ប៉ុណ្ណោះ បណ្តាលឲ្យពលរដ្ឋសហគមន៍បុរីកីឡាខ្លះ
សព្វថ្ងៃរស់នៅលំបាកវេទនា ក្នុងតង់ក្បែរគំនរសម្រាម
និងគ្រួសាររស់នៅក្រោមជណ្តើរ និងមានការបោះសម្រាម
និងចោលកន្ទុយបារីមកពីខាងលើ។ ដោយសារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១២
ក្រុមហ៊ុនផានអ៊ីម៊ិចបានប្រើប្រាស់គ្រឿងចក្រដោយយកកងកម្លាំង
ចម្រុះ ប្រដាប់អាវុធមានឧស្ម័នបង្ហូរទឹកភ្នែក
ហើយយកមកឈូសកំទេចផ្ទះសម្បែង គ្មានប្រាប់ដំណឹងជាមុន
និងគ្មានដីកាពីតុលាការ។
No comments:
Post a Comment