Tuesday, January 22, 2013

លោកម៉ម សុណង់​ដូ​មាន​សុខភាព​ថមថយ​ក្នុង​ពន្ធនាគារ

លោកម៉ម សួណង់ដូ​អាច​នឹង​ហើម​មុខ​ដោយ​សារ​ការ​ឈឺធ្មេញ។​

21 មករា 2013
VOA Khmer

ភ្នំពេញ៖ ក្រោយពី​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​៦ខែ​លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបេតេយ្យ​បាន​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូច​ជាការ​រស់​នៅ​មិន​ស្អាត​និង​ប្រតិកម្ម​ធូរលី។​នេះបើតាម​ការ​បញ្ជាក់​ពី​ភរិយា​របស់​លោក។​

លោកស្រីឌីន ផាន់ណារ៉ា​ភរិយា​លោក​ម៉ម​សូណង់ដូ​បាន​និយាយ​ថា​ពេលថ្មីៗនេះ​របស់ស្វាមី​អ្នក​ស្រី​មាន​ជំងឺ​មួយ​ផ្សេង​ទៀត​គឺ​ជំងឺ​ឈឺធ្មេញ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ទាម​ទារ​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ធ្មេញ​ខាង​ក្រៅ​ពន្ធនាគារ។​

អ្នក​ស្រី​បាន​និយាយ​ថា​អ្នក​ស្រីបានដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​ឱ្យ​លោក​ម៉ម សូណង់ដូ​បាន​ចេញ​ទៅ​ព្យាបាល​រួច​ហើយ​តែនៅ​មិន​ទាន់មាន​ការ​ឆ្លើយ​តប។​

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា​បើមិន​មាន​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ទេ​លោកម៉ម សួណង់ដូ​អាច​នឹង​ហើម​មុខ​ដោយ​សារ​ការ​ឈឺធ្មេញ។​


«ខ្ញុំ​បារម្មណ៍​កាល​ណា​គាត់​ឈឺ​ធ្មេញ​ធ្វើយ៉ាងណា​ត្រូវ​យក​គាត់​មកព្យាបាល​នៅខាង​ក្រៅ​ឬក៏​ចាត់ចែង​របៀប​ណា។​មានពេទ្យ​មានម៉ាស៊ីន​ដើម្បី​ព្យាបាល​ធ្មេញ»។​

កាល​ពីដើម​សប្តាហ៍​នេះ​គ្រូពេទ្យ​ធ្មេញ​បាន​ទៅ​ពិនិត្យ​ជំងឺលោក​ម៉ម សូណង់ដូ​នៅ​មន្ទីរ​ឃុំ​ឃាំង​ព្រៃស​តែ​មិន​អាច​ព្យាបាល​នៅ​មន្ទីរ​ឃុំឃាំង​បាន​ដោយសារ​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់។​

លោកស្រ៊ុន​ លាង​ប្រធាន​ពន្ធនាគារ​ព្រៃស ​ហៅថា​ «ម១» ​បាន​និយាយ​ថា​លោក​បាន​ទទួល​សំណើរ​ពី​ក្រុម​គ្រួសារ​លោក​ម៉ម សូណង់ដូ​រួច​ហើយ​តែលោក​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពីនាយក​ដ្ឋាន​ពន្ធនាគារ។​

«​ដាក់ហើយ។ខ្ញុំចាំគោល​ការណ៍ធ្លាក់»។​

លោក​គុយ ប៊ុនសន​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​អាចស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​

នាយក​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ​គឺ​លោក​ម៉ម សូណង់ដូ​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោសឲ្យ​ជាប់គុក​២០ឆ្នាំ​កាលពី​ខែតុលា​ឆ្នាំ២០១២ ​​និង​ពិន័យ​ជាប្រាក់​១០លាន​រៀល​ពី​បទ​បង្កើត​អបគមន៍​ខុស​ច្បាប់​ក្នុង​គោលបំណង​ដើម្បី​ផ្តួលរំលំ​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បន្ទាប់​ពី​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជិត​៣០ឆ្នាំ។​

លោក​​ម៉ម សូណង់ដូ​ ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ និង​​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​ចាប់​ឃុំខ្លួន​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា​ទាក់ទង​នឹង​ការ​ឆ្លើយ​ ដាក់​របស់​ក្រុមមួយ​ដែល​បាន​ជួយ​ប្រជាពល​រដ្ឋ​តវ៉ារឿង​ដីធ្លី​នៅ​ស្រុកឆ្លូង ​ ខេត្ត​ក្រចេះ។​

មេធាវី​ការពារ​ក្តីលោក​ម៉ម​ សូណង់ដូ​បានដាក់​ពាក្យ​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្នើសុំ​ឱ្យ​កូន​ក្តី​របស់​លោក​បាន​នៅក្រៅឃុំ​ក៏ប៉ុន្តែ​សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ខែ​ធ្នូ​បាន​ច្រាន​ចោល។

លោក​ស សូវ៉ាន​មេធាវី​ការពារ​ក្តី​លោក​ម៉ម សុណង់ដូ​បាន​និយាយ​ថា​លោក​បានដាក់​ពាក្យ​ សារ​ជាថ្មី​ម្តង​ទៀត​ទៅ​តុលាការ​កំពូលហើយ​កាលពី​ពាក់កណ្តាល​ខែធ្នូដើម្បី​ស្នើសុំ​កូនក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​តែមិន​ដឹងថា​តុលាការ​និង​បើក​សវនាការ​នៅពេលណា​ទេ៕

1 comment:

Anonymous said...

I like to ask you one question :
Sihanouk when he went to study at Saigon, he stayed with Bao Dai. He has adventure with Bao Dai's daughter and they (Sihanouk and Bao Dai'daughter) had a daughter. When he come back to Cambodia, Sihanouk gave Cochinchine to Bao Dai or Vietnamese as a present to his girlfriend, the Bao Dai's daughter. Now the daughter of Sihanouk and Bao Dai's daughter work at Cambodia, it seems with Sar Kheng at Interior Ministry. Do you know that ?