លោកម៉ម សួណង់ដូអាចនឹងហើមមុខដោយសារការឈឺធ្មេញ។ |
21 មករា 2013
VOA Khmer
ភ្នំពេញ៖ ក្រោយពីជាប់ពន្ធនាគាររយៈពេលជាង៦ខែលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបេតេយ្យបានប្រឈមមុខនឹងជំងឺផ្សេងៗជាច្រើនដូចជាការរស់នៅមិនស្អាតនិងប្រតិកម្មធូរលី។នេះបើតាមការបញ្ជាក់ពីភរិយារបស់លោក។
លោកស្រីឌីន ផាន់ណារ៉ាភរិយាលោកម៉មសូណង់ដូបាននិយាយថាពេលថ្មីៗនេះរបស់ស្វាមីអ្នកស្រីមានជំងឺមួយផ្សេងទៀតគឺជំងឺឈឺធ្មេញយ៉ាងធ្ងន់ធ្ងរដែលទាមទារទៅព្យាបាលនៅមន្ទីរពេទ្យធ្មេញខាងក្រៅពន្ធនាគារ។
អ្នកស្រីបាននិយាយថាអ្នកស្រីបានដាក់ពាក្យស្នើសុំដើម្បីឱ្យលោកម៉ម សូណង់ដូបានចេញទៅព្យាបាលរួចហើយតែនៅមិនទាន់មានការឆ្លើយតប។
អ្នកស្រីបានមានប្រសាសន៍ថាបើមិនមានការព្យាបាលឱ្យទាន់ពេលវេលាទេលោកម៉ម សួណង់ដូអាចនឹងហើមមុខដោយសារការឈឺធ្មេញ។
«ខ្ញុំបារម្មណ៍កាលណាគាត់ឈឺធ្មេញធ្វើយ៉ាងណាត្រូវយកគាត់មកព្យាបាលនៅខាងក្រៅឬក៏ចាត់ចែងរបៀបណា។មានពេទ្យមានម៉ាស៊ីនដើម្បីព្យាបាលធ្មេញ»។
កាលពីដើមសប្តាហ៍នេះគ្រូពេទ្យធ្មេញបានទៅពិនិត្យជំងឺលោកម៉ម សូណង់ដូនៅមន្ទីរឃុំឃាំងព្រៃសតែមិនអាចព្យាបាលនៅមន្ទីរឃុំឃាំងបានដោយសារមិនមានឧបករណ៍គ្រប់គ្រាន់។
លោកស្រ៊ុន លាងប្រធានពន្ធនាគារព្រៃស ហៅថា «ម១» បាននិយាយថាលោកបានទទួលសំណើរពីក្រុមគ្រួសារលោកម៉ម សូណង់ដូរួចហើយតែលោកកំពុងរង់ចាំការឆ្លើយតបពីនាយកដ្ឋានពន្ធនាគារ។
«ដាក់ហើយ។ខ្ញុំចាំគោលការណ៍ធ្លាក់»។
លោកគុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេនៅថ្ងៃសុក្រនេះ។
នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំគឺលោកម៉ម សូណង់ដូត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុក២០ឆ្នាំកាលពីខែតុលាឆ្នាំ២០១២ និងពិន័យជាប្រាក់១០លានរៀលពីបទបង្កើតអបគមន៍ខុសច្បាប់ក្នុងគោលបំណងដើម្បីផ្តួលរំលំរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្ទាប់ពីគ្រប់គ្រងប្រទេសអស់រយៈពេលជិត៣០ឆ្នាំ។
លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវចាប់ឃុំខ្លួនកាលពីពាក់កណ្តាលខែកក្កដាទាក់ទងនឹងការឆ្លើយ ដាក់របស់ក្រុមមួយដែលបានជួយប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ។
មេធាវីការពារក្តីលោកម៉ម សូណង់ដូបានដាក់ពាក្យទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំឱ្យកូនក្តីរបស់លោកបាននៅក្រៅឃុំក៏ប៉ុន្តែសភាព្រហ្មទណ្ឌស៊ើបសួររបស់សាលាឧទ្ធរណ៍កាលពីខែធ្នូបានច្រានចោល។
លោកស សូវ៉ានមេធាវីការពារក្តីលោកម៉ម សុណង់ដូបាននិយាយថាលោកបានដាក់ពាក្យ សារជាថ្មីម្តងទៀតទៅតុលាការកំពូលហើយកាលពីពាក់កណ្តាលខែធ្នូដើម្បីស្នើសុំកូនក្តីរបស់លោកឱ្យនៅក្រៅឃុំបណ្តោះអាសន្នតែមិនដឹងថាតុលាការនិងបើកសវនាការនៅពេលណាទេ៕
1 comment:
I like to ask you one question :
Sihanouk when he went to study at Saigon, he stayed with Bao Dai. He has adventure with Bao Dai's daughter and they (Sihanouk and Bao Dai'daughter) had a daughter. When he come back to Cambodia, Sihanouk gave Cochinchine to Bao Dai or Vietnamese as a present to his girlfriend, the Bao Dai's daughter. Now the daughter of Sihanouk and Bao Dai's daughter work at Cambodia, it seems with Sar Kheng at Interior Ministry. Do you know that ?
Post a Comment