Wednesday, January 09, 2013

បក្ស​ប្រឆាំង​មិន​សុខចិត្ត​រឿង​យក​ឡាន​រដ្ឋ​បម្រើ​បក្ស​CPP

គណ​បក្ស​ប្រជា​ជន​កម្ពុជា​​នៅ​រាជ​ធានី​ភ្នំ​ពេញ ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ឃុំ​ សង្កាត់​កន្លង​មក​។ រូបថត ម៉ៃ វីរៈ
ពោធិ៍សាត់ៈ តំណាងរាស្រ្ត​គណបក្ស​សិទ្ធិមនុស្ស កាល​ពី​ម្សិលមិញ បាន​ចោទ​ប្រកាន់​មន្រ្តី​ក្រសួង​ឧស្សាហកម្ម ​រ៉ែ និង​ថាមពល ពី​គណបក្ស​កាន់​អំណាច ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ធន​ធាន​រដ្ឋ បម្រើ​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក អ៊ូ ចាន់រិទ្ធិ អ្នក​នាំ​ពាក្យ និង​តំណាង​រាស្រ្ត​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក បាន​ប្រើប្រាស់​រថយន្ត​រដ្ឋ​ជិត​ ៣០ គ្រឿង ក្នុង​ការ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន និង​ចុះ​ពង្រឹង​មូលដ្ឋាន នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្នុង​អំឡុង​ការ​ប្រារព្ធ​ទិវា ថ្ងៃ​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍។

លោក ចាន់រិទ្ធិ បាន​បាន​ថ្លែង​ថា​៖ « យើង​ចង់​ប្រាប់​សាធារណជន​ថា ការ​ប្រើប្រាស់​ធនធាន​រដ្ឋ ដោយ​គណបក្ស​នយោបាយ​គឺជា​អំពើ​ខុស​ច្បាប់​»។ ​លោក​បន្ត​ថា​៖ «​ធនធាន​រដ្ឋ គឺជា​ធនធាន​របស់​ប្រជាជន។ ធនធាន​ទំាង​នោះ​ មិន​មែន​ជា​របស់​គណបក្ស​នយោបាយ​ណា​មួយ​ទេ​»។ លោក​បន្ត​ទៀត​ថា​ យើង​នឹង​សរសេរ​លិខិត​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពាក់​អាវ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ប្រាស់​រថយន្ត​រដ្ឋាភិបាល​ចំនួន​២៧ គ្រឿង សម្រាប់​គោល​បំណង​នយោបាយ​។
អគ្គលេខាធិការ​ គ.ជ.ប លោក ទេព នីថា បាន​ថ្លែង​ថា ប្រសិន​បើ​ករណី​ចោទ​ប្រកាន់​នោះ មិន​កើត​ឡើង​ក្នុង​អំឡុង​យុទ្ធនាការ​ផ្លូវ​ការ មុន​ការ​បោះឆ្នោត វា​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «ពី​ឥឡូវ រហូត​ដល់​យុទ្ធការ​បោះឆ្នោត [ចាប់​ផ្តើម​] ​វា​គឺជា​រឿង​របស់​គណបក្ស​នយោបាយ វា​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ទេ​»។
លោក ស៊ុយ សែម និង​មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មួយ​ចំនួន​ទៀត មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​តំណាង​រាស្រ្ត​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ជាម យៀប បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ នៅ​ថ្ងៃ​ជ័យជម្នះ​៧ មករា គឺ​មិន​ខុស​ច្បាប់​ទេ ពីព្រោះ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​បុណ្យ​ជាតិ មិន​មែន​ជា​ថ្ងៃ​ឃោសនា ពី​គណបក្ស​នយោបាយ​ណា​មួយ​ទេ​។
ទោះ​បី​យ៉ាង​ណា​ ក្តី​ លោក គល់ បញ្ហា នាយក​ប្រតិបត្តិ​អង្គការ​ខុម ហ្វ្រែល ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ហៅ​បញ្ហា​នេះ​ថា​ ស្មុគស្មាញ ដោយ​និយាយ​ថា បើ​ទោះ​បី​ជា​ថ្ងៃ ៧​ មករា តាម​បច្ចេកទេស​ជា​ថ្ងៃ​បុណ្យ​ជាតិ​ក៏​ដោយ ប៉ុន្តែ​វា​ជា​យូរ​មក​ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គណបក្ស​ប្រជាជន កម្ពុជា​ ដើម្បី​លើក​កម្ពស់​នយោបាយ​របស់​ខ្លួន​។
លោក​បន្ថែម​ថា​ ខណៈ​ដែល​រដូវ​បោះឆ្នោត​ជិត​មក​ដល់ គ.ជ.ប. មាន​កាតព្វកិច្ច​តាម​ដាន​នូវ​អ្វី​​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ ការ​បោះ​ឆ្នោត៕ PS

3 comments:

Anonymous said...

គណបក្សសង្គ្រោះជាតិខ្មែរ ក្លែងក្លាយ-ប្រជាភិថុត!
គណបក្សសង្គ្រោះថ្ងៃ ៧ មករា!
គណបក្សសង្គ្រោះជាតិ យួនយៀកកុង !
គណបក្សរងគ្រោះទឹក-ដីជាតិខ្មែរ !
គណបក្សសង្គ្រោះអំណាចអា(CPP)ហ៊ុន​ សែន!
___________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!

Anonymous said...

If you don't want me to go to vote
what do you want me to do on that day? Doy chek? Can Sourn Serey ratha get me some viet girls?

Anonymous said...

សម​ រង្ស៊ី ចប់គឺមកពីក្បាលរឹង ហើយមិនខ្មេះ!
ទៅមុខមិនរួច-ទៅក្រោយក៏មិនរួច!
-ព្រោះតែធ្វើនយោបោកប្រឆាំងតែនិងខ្មែរដដែលៗ,
-បោះឆ្នោតសង្គ្រោះជាតិយួនដដែលៗ....
(សំរាំង ស៊ីបិសាចយួន,ឡេឡា-ឡេមឡឺម-ឡប់ៗ) ៕