Thursday, February 07, 2013

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ចោទ​សួរ​មេធាវី​​របស់​លោក​​​​ម៉ឹក ដារ៉ា​

«ឥឡូវ​នេះ​ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិ​ភាព និង​សន្តិសុខ​របស់​ខ្ញុំ​។ ខ្ញុំ​គិត​ថា​ ​​ការ​សាក​សួរ​នេះ​គឺជា​សម្ពាធ​មួយ ​និង​បាន​ប៉ះ​ពាល់​ដល់​ការងារ​និង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ»។ 

លោក ម៊ឹក ដារ៉ាដើរចេញពីសាលាឧទ្ទរណ៍កន្លងមក។រូបថតផា លីណា

Thursday, 07 February 2013 
ប៊ុត រស្មីគង្គា  ភ្នំពេញប៉ុស្តិ៍

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោះ​ហៅ និង ធ្វើ​ការ​សាក​សួរ​លោក រ៉ាយ ប៊ុនធឿន មេធាវី​ការពារ​ក្តី​ម្នាក់​របស់​លោក​ម៉ឹក ដារ៉ា ជា​លើក​ទីពីរ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​បាត់ និង​រក​ឃើញ​ឯកសារ ក្នុង​អង្គ​ហេតុ​ទី៥ នៃ​សំណុំ​រឿង​ពុក​រលួយ​របស់ លោក​ម៉ឹក ដារ៉ា នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​មេធាវី រ៉ាយ ប៊ុនធឿន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា៖ « ខ្ញុំ​បាន​ទៅ​ចូល​ជួប និង​ ត្រូវ​បាន​សាក​សួរ​ដោយ​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ព្រឹក​ ថ្ងៃ ព្រហស្បត្តិ៍​នេះ។ ​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​ពី​សំណាក់​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​នៅ​ ក្នុង​ការិល័យ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ»។


លោក​បាន​បន្ថែម​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិ​ភាព និង​សន្តិសុខ​របស់​ខ្ញុំ​។ ខ្ញុំ​គិត​ថា​ ​​ការ​សាក​សួរ​នេះ​គឺជា​សម្ពាធ​មួយ ​និង​បាន​ប៉ះ​ពាល់​ដល់​ការងារ​និង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ»។

គួរ​បញ្ជាក់​ថា ​កាលពីថ្ងៃ​ទី ៣ មករា ២០១៣ កន្លង​ទៅ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​ធ្លាប់​បាន​កោះ​ហៅ និង ធ្វើ​ការ​សាក​សួរ អ៊ិត សម្ផស្ស អនុ​ប្រធាន​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ និង លោក​មេធាវី​រ៉ាយ ប៊ុនធឿន ម្តង​រួច​មក​ហើយ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​បាត់ និង​រក​ឃើញ​ឯកសារ ក្នុង​អង្គ​ហេតុ​ទី៥ នៃ​សំណុំ​រឿង​ពុក​រលួយ​របស់ លោក​ម៉ឹក ដារ៉ា​នេះ។ ​ឯកសារ​​សំខាន់​​ក្នុង​អង្គ​ហេតុ​ទី​៥​ ដែល​ត្រូវ​បាន​បាត់​នោះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​វិញ​នៅ​ក្នុង​បន្ទប់​របស់​លោក​ អ៊ិត សម្ផស្ស​ អនុប្រធាន​​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពីថ្ងៃ​ ទី​៣០ ខែ​ធ្នូ​ ២០១២៕ សូមរង់ចាំអានព័ត៌មានអានបន្ត ឬក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments: