Friday, February 15, 2013

អាដហុក៖ ទំនាស់ដីធ្លី​កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង

លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ដីធ្លី
RFI/Menhour Ly
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 14 កុម្ភៈ 2013  
នៅ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ដីធ្លី បង្ហាញថា ឆ្នាំ​២០១១ ជា​ឆ្នាំ​មាន​កំណើន​ដ៏​ខ្ពស់ នៃ​ចំនួន​សម្បទាន​ដី​សេដ្ឋកិច្ច ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​។ រីឯ​ឆ្នាំ​២០១២ ទំនាស់​ដីធ្លី កាន់តែ​មាន​លក្ខណៈ​ស្រួចស្រាវ ហើយ​ការតវ៉ា​កាន់តែ​មាន​ចំនួន​កើនឡើង​។ តាម​របាយការណ៍ មកទល់​នឹង​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ផ្តល់ ដី​យ៉ាងតិចណាស់​ជាង ២,៦ លាន​ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ចក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា មាន​ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី។ បើ​គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​ របាយការណ៍ ក្រោម​ចំណងជើង​ថា “​ផ្លូវ​របត់​? សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ធនធាន​ធម្មជាតិ នៅ​កម្ពុជា​ត្រូវបាន​សមាគម អាដហុក បោះពុម្ព និង​ចែក​ផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​កុម្ភៈ ឆ្នាំ​២០១៣​។​ របាយការណ៍ កម្រាស់ ៥៦ទំព័រ ជា​ភាសា​ខ្មែរ និង​អង់គ្លេស បង្ហាញថា មកទល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់ ឬ​បម្រុង​ផ្តល់ ដី​យ៉ាងតិចណាស់ ២.៦៥៧.៤៧៩ ហិកតា ទុកឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ចំនួន​នេះ កើនឡើង ១៦,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​ លោក ធន សារាយ ប្រធាន​សមាគម អាដហុក បាន​លើកឡើង​ថា បើទោះជា​មាន​សេចក្តីប្រកាស​ស្តីពី​ការ​ផ្អាក​បណ្តោះអាសន្ន​លើ​ការផ្តល់​ សម្បទាន​ដី​សេដ្ឋកិច្ច​ក៏ដោយ ក៏​ក្នុង​ឆ្នាំ​២០១២​កន្លងមកនេះ រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ ចំនួន ៦៦ បម្រុង​ដី​ចំនួន ៣៨១.១២១ ហិកតា សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​។​ តាម​របាយការណ៍ សម្បទាន​ដី ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុនថ្មីៗ​នេះ ភាគច្រើន​ប៉ះពាល់​លើ​តំបន់​ការពារ​។​ក្នុង ​ឆ្នាំ​២០១២ សមាគម អាដហុក ក៏​បាន​ទទួល​វិវាទ​ដីធ្លី ចំនួន ៧០ ករណី ប៉ះពាល់​ផ្ទៃដី​សរុប ជាង ១០១.៤០៨ ហិកតា និង​មាន​ប្រជាពលរដ្ឋ ១០.៦៨៩ គ្រួសារ​។ ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដីធ្លី​ច្រើនជាងគេ មាន​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្ត​សៀមរាប​។​ 

ក្នុង​ឆ្នាំ​២០១២ អាដហុក ក៏​បាន​កត់ត្រា​ថា ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​លំនៅដ្ឋាន និង​ដីធ្លី​។ ពោល​គឺ​កើន ១៤៤% បើ​ធៀប​នឹង​ឆ្នាំ​២០១១​។ គិត​ត្រឹម​ថ្ងៃ​៣១​ធ្នូ ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ ៣៨ នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ និង ៥០ នាក់ កំពុង​រត់គេចខ្លួន​។​

​រឿងក្តី​ល្បីៗ​ មួយចំនួន ក៏​ត្រូវ​បាន​អាដហុក លើក​បង្ហាញ​ក្នុង​របាយការណ៍ ដែល​រួមមាន ការជំនុំជម្រះ​លោក​ម៉ម​សូណង់ដូ តំណាង​អ្នក​ភូមិ​បឹងកក់ បូរី​កីឡា និង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ជាដើម​។​

​ ក្នុង​ឆ្នាំ​២០១២ បុគ្គលិក​សិទ្ធិ​មនុស្ស ក៏​បាន​មើលឃើញ ការបង្ក្រាប​ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី និង​ការ​បៀតបៀន​ទៅលើ​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន និង​សិទ្ធិ​ដីធ្លី​ផងដែរ​។​

​ នៅ​ឆ្នាំ​២០១២ អាដហុក បាន​កត់ត្រា​ថា រាជរដ្ឋាភិបាល បាន​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច ៣៨ កន្លែង គ្របដណ្តប់​លើ​ផ្ទី​ដី​ជាង ១ សែន​ហិកតា ដែល​ច្រើន​ជាង​ពីរដង បើ​ធៀប​នឹង​ឆ្នាំ​២០១១​។​

​ ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ក៏​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចាត់តាំង​ក្រុមយុវជន ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចែកជូន​ប្រជាពលរដ្ឋ ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​២០១២​។ តែ​លោក​ធន​សារាយ បាន​ទទូច​ឲ្យ​ក្រុមយុវជន​ទាំងនោះ វាស់វែង និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ ដែល​មាន​ទំនាស់ រួមទាំង​អ្នក​មាន​បញ្ហា​ដីធ្លី នៅ​ភ្នំពេញ ជាពិសេស​ជនជាតិដើម​ភាគតិច ក៏​គួរតែ​រដ្ឋាភិបាល ផ្តល់​កម្មសិទ្ធិ​ដីធ្លី ជា​សមូហភាព​ផងដែរ​៕​

4 comments:

Anonymous said...

លោក ធន​សារាយក្ដី ពង់ឈីវកិចក្ដី និងអង្គការស៊ីវិល
មួយចំនួនទៀត គឺ ជារបស់ លោក ហ៊ុនសែន រួចជា
យូរណាស់មកហើយ។

Anonymous said...

លើបដាខាងក្រោយមានពាក្យ ផ្លូវរបត់​ តើមានន័យ
យ៉ាងម៉េចដែរ? បើពាក្យ ផ្លូវ ជានាម របត់ ក៏ជានាម
គួរប្រើជា របត់នៃផ្លូវ បើបំព្រួញពាក្យខ្មែរខ្លីបែបនេះ
ពិតជាភាសាខ្មែរមិនមានន័យអ្វីឡើយ ។ សុំទោស
ខ្ញុំមិនមែនទិតៀនទេ តែដូចជាមិនគួរសរសេរដោយ
មានកំហុសច្រើនពេក ព្រោះសព្វថ្ងៃនេះ គេមិនសូវ
ឲ្យកូនចៅរៀនខ្មែរផង​។

Anonymous said...


លោក 3:26 AM ទិតៀនត្រូវ, និយាយ​ត្រូវ...


ធន សារាយ ជា​កូនយួននៅ កំពត
ធ្វើ​ម្តេចចេះវេយ្យាករណ៍ខ្មែរទៅ...?

ផ្លូវ ជានាម របត់ ក៏ជានាម
គេគួរប្រើជា របត់នៃផ្លូវ ឬ របត់ផ្លូវ មិនមែន ផ្លូវរបត់ទេ​... ។

Anonymous said...

Muk ah bei neak niss chea youn krala kloun chea khmer. They work for ah youn Hanoi. Everything that Thun Saray owns is belong to khmer. Someday soon they must go back where they belong. Youns are very good at stealing, robing, cheating, killing, murdering , they got from theirs ancestors from generation to generation.This nation youn never owns anything. France created the language for youn. Even the word Viet comes from khmer word, it does mean invade or expand . Youn is a very worse nation on earth. Youn is a khmer traditional enemy. Ah pross youn chea chor neung yukaug, mi srey youn chea sampheung sav chey.