Dy Vichea is Hok Lundy's son |
លោក ឌី វិជ្ជា ៖ ការធ្វើកូដកម្ម នៅក្រុងបាវិត មានក្រុមអ្នក ញុះញង់នៅ ពីក្រោយឲ្យ ប្រើអំពើហិង្សា
ដោយៈ ដើមអម្ពិល(DAP)
ស្វាយរៀង៖ ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាប្រចាំខេត្ត ស្វាយរៀងនិង ជាមន្រ្តីនគបាល ជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ សន្តិសុខព្រហ្មទណ្ឌ ខេត្តលោក ឌី វិជ្ជា បានថ្លែងឲ្យដឹងថា ការផ្ទុះកូដ កម្ម រយៈពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្រុងបាវិតមានក្រុមមនុស្ស មួយចំនួនតូចបាននៅពីក្រោយ ហើយបានញុះញង់ ឲ្យប្រើអំពើហិង្សា ដោយគប់ដុំថ្ម បំផ្លាញរោងចក្រ ដទៃទៀត។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំ ណាលជាមួយក្រុមយុវជននិងប្រគល់អា គារសិក្សាសាលាបឋម ច្រេះ ដែលបានបញ្ចប់ការជួសជុល ដោយបានប្រគល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស
កាលពីព្រឹកថ្ងៃ អាទិត្យ ទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅសាលាបឋមសិក្សាច្រេះ ស្ថិតនៅឃុំច្រេះ ស្រុកចន្ទ្រា លោក ឌីវិជ្ជាបានលើកឡើង ពីការផ្ទុះ ធ្វើកូដកម្ម របស់ រោងចក្រ មួយចំនួន នៅ ក្រុងបាវិតក្ នុងរយៈពេល ប៉ុន្មាន ថ្ងៃកន្លង មកនេះ ដោយទាមទារ តំឡើ ង ប្រាក់ខែ និងលក្ខខណ្ឌ មួយចំនួនដែ ល ខុសពី គោលការណ៍ ច្បាប់(?) ហើយឈា ន ដល់ការ ប្រើអំពើ ហឹង្សា នោះដោយ មា ន ក្រុមកម្មករ បានដើរ បំផ្លិចបំផ្លាញ រំខាន និងបញ្ចុះ បញ្ចូល កម្មករ ដទៃទៀត ឲ្យចូលរួម ធ្វើកូដកម្ម ជាមួយខ្លួន បើមិនព្រម ចូលទេ ពួកនោះ បានយក ដុំថ្មគប់ រោងចក្រនិ ង ដើរអុកឡុក ដល់ រោងចក្រ ដ៏ទៃ ទៀតនោះ គឺពិតជា មានមនុស្ស មួយចំនួនតូចបា ន ញុះញង់ ឲ្យពួកគេ ធ្វើដូច្នេះ ដើម្បីបាន ផលប្រយោជន៍ ផ្ទាល់ខ្លួន។
លោកបានសង្តត់ធ្ងន់ថា« ការតវ៉ាដែលប្រើសកម្មភាពបែបនេះវា គឺជាការខុសច្បាប់ ហើយប្រសិន បើនគរបាលចាប់បានពួកគេនិងបានល្បី ឈ្មោះដោយឃើញគេដាក់ខ្នោះហើយត្រូ វបានថតដាក់ ទូរទស្សន៏និងកាសែតទៀតផង»។
លោក ឌី វិជ្ជា បានបន្តថា ការទាមទារបស់ក្រុមកម្មក នៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងបាវិតក្នុងរយៈពេលប៉ុ ន្មានថ្ងៃនេះ ការចចារគ្នារវាងកម្មកនិងថៅកែរោ ងចក្រដែលមានការសម្របសម្រួលពីអា ជ្ញាធរដែនដី គឺមិនត្រូវរ៉ូវគ្នាទេ។
លោកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ភាគីរោងចក្រអះអាងថា ប្រសិនបើជាកម្មករនៅតែ ចចេស ទាមទារលក្ខខណ្ឌបែបនេះទៀត ភាគីរោងចក្រនឹងបិទទ្វារ ដោយនឹងទៅ បើករោងចក្រ នៅប្រទេស ផ្សេងវិញ។
ឆ្លៀតក្នុងឱកាសនោះលោក ឌី វិជ្ជា បានស្នើសុំឲ្យយុវជននិងអាណាព្យា បាលទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនេះត្រូ វ យកចិត្តទុកដាក់ពីបញ្ហានេះដោយមិ នត្រូវជឿការឃោសនាអូស ទាញរបស់ក្រុមមនុស្សដែលតែងតែដើ របង្កបញ្ហានោះទេ គឺយើងទាំងអស់គ្នា ត្រូវជួយអូសទាញ អប់រំប្រាប់ បងប្អូនកូនចៅរបស់យើងឲ្យចេះពិចា រណា មុននិងធ្វើអ្វីមួយជាពិសេស យើងទាំងអស់ គ្នាត្រូវចេះ ថែរក្សាសមិទ្ធផលអ្វីមួយដែលកើតមា នឡើង នៅលើទឹកដីខេត្តរបស់យើង ជាពិសេស ត្រូវការពារក្រុម អ្នកវិនិយោគទុនដែលគេបានយកប្រាក់ រាប់លានដុល្លារមកវិនិយោគ ដោយនាំមកនូវការងារជាច្រើនសំរាប់ កូនចៅយើងនៅក្នុងខេត្តស្វាយរៀងនេ ះ៕
No comments:
Post a Comment