ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត និងជាជនគ្មានទោសក្នុងរបប ហ៊ុន សែន
Thursday, 21 February 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ស្វាយរៀងៈ មួយឆ្នាំគត់គិតត្រឹមថ្ងៃពុធម្សិលមិញ
បុរសដែលគេស្គាល់ថា ជាអតីតអភិបាលក្រុងបាវិតឈ្មោះ ឈូក បណ្ឌិត
ដែលបានដកកាំភ្លើងខ្លីបាញ់បីគ្រាប់
ទៅលើហ្វូងកម្មករកាត់ដេររាប់ពាន់នាក់
ដែលកំពុងធ្វើការតវ៉ាក្នុងកូដកម្ម
បណ្តាលឲ្យរបួសកម្មការិនីបីនាក់
នៅតែជាកង្វល់សម្រាប់ក្រុមសិទ្ធិមនុស្ស
អំពីការយឺតយ៉ាវនៃសវនាការកាត់ទោសជននេះ ពីសំណាក់តុលាការនៅឡើយ។
ហេតុការណ៍នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងនេះ
គម្រប់មួយឆ្នាំហើយ បើទោះជាថ្មីៗនេះ
មានការជំរុញឲ្យមានការកាត់ទោសពីក្រុមសិទ្ធិមនុស្សក្តី
ក៏ការកាត់ទោសជនសង្ស័យឈ្មោះ ឈូក បណ្ឌិត
នេះនៅមិនមានសញ្ញាគួរឲ្យជឿជាក់បាននៅឡើយដដែល។
លោកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារក្ដីលោក ឈូក បណ្ឌិត
កាលពីថ្ងៃម្សិលមិញប្រាប់ថា៖«យើងមិនទាន់ទទួលបានដីកាពី
តុលាការនៅឡើយ»។ លោកស្រីថា បើសិនគ្មានដីកាទេគាត់ក៏មិនដឹងថា
តើកូនក្តីគាត់នឹងទៅបង្ហាញខ្លួនឬយ៉ាងណាទេ? សាលាឧទ្ធរណ៍ បានយកសំណុំរឿងក្ដីមកអង្កេតកាលពីខែធ្នូឆ្នាំមុន
បន្ទាប់ពីតុលាការខេត្តស្វាយរៀង ទម្លាក់ការចោទប្រកាន់លោក ឈូក បណ្ឌិត
ពីបទបង្ករបួសស្នាមដោយអចេតនា និងគ្មានការបកស្រាយពន្យល់
ក្រោយពីមានការរុញករណីនេះឲ្យគ្នាទៅវិញទៅមករវាងព្រះរាជអាជ្ញា
និងចៅក្រុមស៊ើបសួរសាលាដំបូងខេត្តអស់រយៈពេលជាច្រើនខែ។
មេធាវីលោក ឈូក បណ្ឌិត អះអាងពីម្សិលមិញថា
គាត់មិនទាន់បានទទួលដីកានៅឡើយ ប៉ុន្តែ
មេធាវីការពារក្ដីជនរងគ្រោះជាកម្មការិនីទាំងបីនាក់ប្រាប់ថា
ពីសប្ដាហ៍មុនពួកគេត្រូវតុលាការកោះឲ្យចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី
២៧ ខែកុម្ភៈ។
កម្មការិនី ប៊ុត ចិន្ដា អាយុ២១ឆ្នាំ
ដែលរងរបួសធ្ងន់នៅពេលគ្រាប់កាំភ្លើងត្រូវប៉ះចំសួតនិយាយថា
ទោះជានាងប្រឈមនឹងសុខភាពទ្រុឌទ្រោមក្ដី
នាងនឹងធ្វើដំណើរទៅភ្នំពេញនៅសប្ដាហ៍ក្រោយ។
នាងនិយាយថា៖«មេធាវីខ្ញុំបានប្រាប់ខ្ញុំថា
សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះក្ដីជាថ្មីនៅថ្ងៃនោះ។
ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំកំពុងរង់ចាំជាយូរមកហើយ
ខ្ញុំនឹងធ្វើតាមការបរិច្ឆេទក្នុងដីកា»។
នាង ចិន្ដា បញ្ជាក់ថា ទោះជាកន្លងមួយឆ្នាំហើយក្ដី
សោកនាដកម្មកើតឡើងចំពោះនាងនៅមិនទាន់រលុបនៅឡើយ។ នាងថា
បើគ្មានការចាប់ខ្លួន និងគ្មានការកាត់ទោសទេ
នាងនៅតែភ័យខ្លាចជានិច្ច។ នាងបន្តថា៖ «ខ្ញុំនៅតែភ័យខ្លាច
ពេលណានិយាយពីថ្ងៃទី២០ កុម្ភៈ
ព្រោះវាធ្វើឲ្យខ្ញុំនឹកឃើញពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ
ថ្ងៃនោះ។
អ្វីដែលតុលាការខេត្តស្វាយរៀងធ្វើគឺគ្រាន់តែចង់ការពារជនល្មើស
ហើយមិនបានការពារជនរងគ្រោះដូចពួកយើងនោះទេ»។
ហេតុការណ៍នេះ ចំពោះអ្នកផ្សេងបានរសាយការភ័យខ្លាចបាត់អស់ហើយ។
កម្មការិនី នុត សាខន អាយុ២៤ឆ្នាំ និយាយថា៖
«ខ្ញុំលែងខ្លាចលោក បណ្ឌិត ទៀតហើយ
ឥឡូវខ្ញុំកំពុងជួលបន្ទប់នៅមុខការិយាល័យគាត់។
ខ្ញុំឃើញគាត់បើកឡានរាល់ថ្ងៃ ពេលខ្ញុំឃើញមុខគាត់
ខ្ញុំចាប់ផ្ដើមខឹងតុលាការខេត្តស្វាយរៀងភ្លាម»។
នាង សាខន បន្តថា
នាងគ្មានឯកសារសម្រាប់ប្រគល់ឲ្យតុលាការដើម្បីគាំទ្រការចោទ
ប្រកាន់ជនសង្ស័យទេ តែនាងត្រៀមភ័ស្តុតាងដែលនាងមាន។
នាងថា៖«ខ្ញុំអាចបង្ហាញតុលាការពីស្នាមរបួសលើខ្លួនខ្ញុំ»។
លោកស្រី ស្រី បុតចរិយា
មេធាវីការពារក្ដីមួយរូបក្នុងចំណោមពីររូបតំណាងឲ្យស្រ្តីរង
គ្រោះបីនាក់នេះបានឲ្យដឹងថា កូនក្ដីគាត់ម្នាក់ៗ
អន្ទះសាចង់ចូលរួមសវនាការណាស់នៅសប្ដាហ៍ក្រោយ។
លោកស្រីថ្លែងថា៖ «ខ្ញុំមានការបារម្ភ ពីនាង ចិន្ដា
ព្រោះនាងបានសម្រាលកូនទើបតែបាន១ខែ។ ឯនាង កែវ នា
បានឈប់ធ្វើការហើយ ព្រោះនាងឈឺចាប់ខ្លាំងពេកនឹងស្នាមរបួស។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ពួកគេនឹងមកតាមការកោះ»។
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានដាក់ពាក្យបណ្តឹងជំទាស់នឹង
ការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង
ដែលសម្រេចទម្លាក់ចោលការចោទប្រកាន់អតីតអភិបាលក្រុងបាវិតរូបនោះ
ដោយតម្រូវឲ្យលើកសំណុំរឿងនេះមកដាក់លើតុ
ដើម្បីជជែកវែកញែករួមគ្នា ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕
PN
4 comments:
Did Mr Posner believe Mr Hor Nam Hong when the later
said Cambodia judicial system is INDEPENDENT ?
Well I believe this guy sold his tail to Mrs. Men Somon for his position and his future. Therefore, he was not sentent according to the law or to his crime. And the judicial system in cambodia is independent but the person who inforce it is also independent that why they do not enforce it legally.
អាឆ្កែឈូកបណ្ឌិតនេះជាកញ្ជះមីម៉ែនសំអន។ហើយមីម៉ែនសំអននេះជាកញ្ជះអាហ៊ុនសែន។តើវានឹងធ្វើកគ្នាវាដែរឬទេ។វាពិតជាធ្វើមិនដឹងទេ។តើមាននរណាអាចជួយបានទេ។គ្មានទេកុំសូម្បីតែសហប្រជាជាតិក៏មិនអាចជួយដែរ។ព្រោះអ្វីៗនៅលើតែក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។
លោក និង លោកស្រី ( 7:46 AM )
តើនឹងត្រូវធ្វើយ៉ាងណា ? បើអាឆ្កែឈូកបណ្ឌិត ត្រូវជាក្មួយបង្កើតរបស់មី ម៉ែន សំអន ?
ដូច្នេះ( មី ម៉ែនសំអន នេះ)វាមិនបណ្តោយអោយ អាក្មួយ ឈូកបណ្ឌិត មានទោសពៃអ្វីឡើយ ។
ចូរកុំអាក់អន់ចិត្តសោះឡើយ............. នេះជាច្បាប់នៅក្នុង ស្រុកខ្មែរ ហា!!!!!!
Post a Comment