(ថ្ងៃទី 19 កុម្ភៈ 2013, ម៉ោង 07:07:PM) | ដោយ: វិចិត្រ CEN
ភ្នំពេញ:
លោក Michael Posner
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែក
លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅរសៀលថ្ងៃទីថ្ងៃទី
១៩ ខែកុម្ភៈ ឆ្នាំ២០១៣ បានធ្វើសន្និសិទកាសែតមួយ នៅឯស្ថានទូត
សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលមានការចូលរួម
ពីអ្នកសារព័ត៌មានជាច្រើន
នឹងមានតំណាងអ្នកភូមិបឹងកក់ពីរនាក់ផងដែរ។
លោក Michael Posner បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា
នេះគឺជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក មកកាន់ ប្រទេសកម្ពុជា
ក្នុងមុខតំណែងរបស់ខ្ញុំ ក្នុងក្រសួងការបរទេសអាមេរិក។
លោកមកដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល ព្រមទាំងមេដឹកនាំ
នៃសង្គមស៊ីវិល ដែលកំពុងដុះដាលនៅកម្ពុជា តំណាងគណបក្សនយោបាយ
និងតំណាងការិយាល័យ នៃអគ្គស្នងការ ជាន់ខ្ពស់
របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ប្រទេសកម្ពុជាមានភាពជឿនលឿនច្រើន
តាំងពីសម័យខ្មៅងងឺតនៃពួកខ្មែរក្រហម
ដែលជាពេលដែលការប្រព្រឹត្តអំពើយង់ឃ្នងទៅលើមនុស្សទាំងហ្វូងៗគឺជា
រឿងដែលកើតមានជាធម្មតា។ ក្នុងអំឡុងទស្សនកិច្ចម្តងៗ របស់លោក
លោកមានការចាប់អារម្មណ៍ និងមានការលើកទឹកចិត្តដោយភាពខ្លាំង
និងស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា។ ការប្តេជ្ញាចិត្ត ភាពក្លាហាន
និងការតាំងចិត្តរបស់គេនឹងជួយកសាងអនាគតភ្លឺស្វាងទៅអនាគត។
ក្នុងពេលប្រទេសកម្ពុជាបន្តធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ ពិភពលោកកំពុងសំលឹងរកមើលសញ្ញានៃភាពជឿនលឿន ពិសេសលើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នេះជាចំណុចមួយដែលលោកប្រធានាធិបតី Obama និងលោកស្រី Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើង នៅពេលលោកទាំងពីរមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពី ៣ ខែកន្លងទៅ។ ការបោះឆ្នោតសភានៅខែកក្កដាគឺជាតេស្តល្បងមើលទៅលើការប្តេជ្ញាចិត្ត ដែលរដ្ឋាភិបាលបានធ្វើ ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យពហុបក្ស។ គណបក្សនយោបាយ និងអង្គការមួយចំនួននៅកម្ពុជាបានផ្តល់អនុសាសន៍ដើម្បីអោយមាន ដំណើរការដែលមានភាពបើកចំហច្រើន សំរាប់គ្រប់គ្រងការបោះឆ្នោតទាំងនោះ។ យើងសុំអោយរដ្ឋាភិបាលពិចារណាអោយបានហ្មត់ចត់លើសំណើទាំងនេះ។
រដ្ឋាភិបាលត្រូវការប្រកាន់ជំហានជាក់ស្តែងក្នុងការធានាអោយមាន ភាពស្មើគ្នា ដើម្បីអោយគ្រប់អ្នកចូលរួមនយោបាយទាំងអស់ ដែលតំណាងអោយទស្សនៈនានាជាច្រើន អាចប្រកួតប្រជែងដោយយុត្តិធម៌ នៅក្នុងការបោះឆ្នោតនៅខែកក្កដា ដោយរួមទាំងលោកសម រង្ស៊ីផងដែរ។ ភាពអាចអោយគេទុកចិត្តបាននៃការបោះឆ្នោតទាំងនេះអាស្រ័យលើថា តើគណបក្សនយោបាយ ប្រឆាំង ត្រូវបានគេអនុញ្ញាត អោយចូលរួម ពេញលេញ និងដោយយុត្តិធម៌ដែរឬទេ។
លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងបន្តថា “ក្នុងអំឡុងទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំថែមទាំងបាន សុំអោយមេដឹកនាំ កម្ពុជា អនុញ្ញាតអោយមានការពិភាក្សាដេញដោលជាសាធារណៈដោយសន្តិភាព និងផលផុស អំពីបញ្ហានានា ជាច្រើន ដោយគ្មានការគំរាមកំហែងសងសឹក។ ការពិភាក្សាដេញដោលគ្នានេះគួរប្រព្រឹត្តទៅតាមវិទ្យុ ទូរទស្សន៍ និងអ៊ិនធឺរណែត ពិសេសនៅក្នុង ពេលប៉ុន្មាន ខែមុន ដល់ពេលបោះឆ្នោតខែកក្កដា។ យើងមានកង្វល់យ៉ាងខ្លាំងដោយការអោយលោក ម៉ម សូណង់ដូ ដែលជាឥស្សរជន នាំមុខគេ ផ្នែកសារព័ត៌មាន ហើយដែលបានអំពាវនាវអោយមានការកែទំរង់ផ្នែកនយោបាយ បន្តជាប់ពន្ធនាគារ។ យើងសុំអោយ មានការដោះលែង រូបលោក។ វាជាសញ្ញានៃលទ្ធិប្រជាធិបតេយ្យល្អមួយដែលថា សូម្បីតែអ្នកដែលមិនយល់ស្របតាម អ្នកកាន់អំណាច ក៏អាចបញ្ចេញសំលេង រួមទាំងមតិរិះគន់របស់គេ ដើម្បីអោយអ្នកឯទៀតបានលឺផងដែរ ដោយគ្មានការភ័យខ្លាច ពីការ បំបិទសំលេង”។
លោកបន្តថា លោកមានកង្វល់យ៉ាងជ្រាលជ្រៅលើការធ្វើទុក្ខដែលសកម្មជនខ្លះបាន ប្រឈមមុខជាមួយក្នុងពេលថ្មីៗនេះ ដោយរួមមាន អ្នកដែលត្រូវ បានកោះហៅមកសាកសួរក្នុងករណីដោយឡែក ដូចជាការធ្វើចំពោះអ្នកស៊ើបអង្កេតរបស់អង្គការអាដហុក និងប្រធាន សម្ព័ន្ធ សហជីពកម្ពុជា (CCU)។
ការដាក់សម្ពាធដោយមិន ត្រឹមត្រូវប្រឆាំងនឹងអង្គការទាំងនេះគឹមិនស្របតាមកាតព្វកិច្ច និងការប្តេជ្ញាចិត្ត ផ្នែកសិទ្ធិមនុស្ស អន្តរជាតិ របស់ប្រទេសកម្ពុជាទេ។ សមាជិកសង្គមស៊ីវិលគួរតែត្រូវបានអនុញ្ញាត ហើយលើកទឹកចិត្តអោយដំណើរការ ការស្រាវជ្រាវ ការរៀបចំចងក្រង និងការងារតស៊ូមតិ ដោយសេរី និងដោយគ្មានកំហិតឧបសគ្គផ្លូវច្បាប់ ឬការរំខានឡើយ។ ក្នុងពេលស្នាក់នៅ ប្រទេសកម្ពុជា ខ្ញុំក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរលើបញ្ហាសិទ្ធិដីធ្លី។ ជំលោះដីធ្លី ត្រូវការ ការដោះស្រាយ តាមលក្ខណៈ ប្រកបដោយ តំលាភាព យុត្តិធម៌ និងត្រឹមត្រូវ។
លោកសូមស្វាគមន៍ការផ្អាកការចេញសម្បទានដី សេដ្ឋកិច្ចថ្មីៗ។ ឥឡូវ ដើម្បីចាក់គ្រឹះនៃប្រព័ន្ធកាន់កាប់ដីធ្លីគ្រប់គ្រងដោយនិតិរដ្ឋ ដែលទ្រទ្រង់អោយមានវិបុលភាពជាទូទៅ គោលនយោបាយដីធ្លីត្រូវការមានតំលាភាពច្រើនជាងនេះ។ យើងក៏មានកង្វល់ផងដែរពីសេចក្តីរាយការណ៍ថា មានសកម្មជនសិទ្ធិដីធ្លីមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារ។ រដ្ឋាភិបាលគួរផ្តួចផ្តើមអោយមានការពិភាក្សាដេញដោលជាសាធារណៈដោយ ស្មោះត្រង់ ដែលស្វែងរកមើលគោលនយោបាយឆ្លើយតបសមស្របទៅនឹងបញ្ហាកាន់កាប់ដីធ្លី ហើយរកមើលវិធីប្រកបដោយតំលាភាព ប្រសិទ្ធភាព និងសមធម៌ច្រើន ក្នុងការដោះស្រាយជំលោះ។
លោកក៏បានពិភាក្សាផងដែរពី សេចក្តីត្រូវការអោយមានតុលាការមិនលំអៀង និងពីកង្វះដំណើរក្តីត្រឹមត្រូវ។ ក្នុងឆ្នាំកន្លងទៅនេះ ខ្ញុំមានការរំខានចិត្តដោយសារមានសេចក្តីរាយការណ៍អំពីសវនាការដែល គ្រាន់តែជាការបង្គ្រប់កិច្ច និងការប្រតិបត្តិរបស់តុលាការដែលគេអាចចោទជាសំណួរ។ ការនេះលេចឡើងញឹកញាប់បំផុតក្នុងករណីដែលគេមានការចាប់អារម្មណ៍ ខ្លាំងទៅលើ ដូចជាករណីឈ្មោះ សុខ សំអឿន និងប៊ន សំណាង ដែលត្រូវបានចោទពីបទធ្វើឃាតលើលោក ជា វិជ្ជា ដែលជាសកម្មជនការងារ។ ចុងចោទគ្រប់រូបមានសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ហើយខ្ញុំសុំអោយរដ្ឋាភិបាលធ្វើអោយបានប្រសើរជាងនេះ។
យើង មានកង្វល់ផងដែរពីការប្រើប្រាស់កំលាំងជ្រុល និងមិនចាំបាច់ ដោយមន្ត្រីពន្ធនាគារ និងមន្ត្រីសន្តិសុខ។ បញ្ហានេះនាំអោយមានកង្វល់ជាពិសេសទាក់ទងនឹងជំលោះសិទ្ធិដីធ្លី តែយើងក៏មានកង្វល់ផងដែរពីការធ្វើបាបលើរូបរាងកាយរបស់អ្នកជាប់ ឃុំ និងអ្នកទោសក្នុងពន្ធនាគារ។ ការប្រព្រឹត្តបែបនេះមានការថយចុះ តែត្រូវតែបញ្ឈប់ទាំងស្រុង និងជាបន្ទាន់។ យើងសុំអោយរដ្ឋាភិបាលចាប់អោយមន្ត្រីនគរបាល និងមន្ត្រីសន្តិសុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយលុបបំបាត់និទណ្ឌភាពបានដែលកើតមានដដែលៗ។
មួយចំណែកនៃ អនាគតនៃប្រទេសកម្ពុជាក៏នឹងត្រូវកំណត់ដោយលក្ខណៈនៃកំណើន សេដ្ឋកិច្ចផងដែរ។ កំណើនដែលបានជាប្រយោជន៍ដល់មនុស្សទាំងមូលនៅក្នុងសង្គម កើតមានទៅបាន លុះណាតែមានការពង្រីកឱកាសេដ្ឋកិច្ចអោយបានទូលំទូលាយ ការកែលំអកំរិតជីវភាពរស់នៅ ហើយមានប្រជាជនច្រើន ពិសេសស្ត្រី អាចចូលរួមក្នុងសេដ្ឋកិច្ចផ្លូវការ។ ការអនុម័តពង្រាងច្បាប់សហជីពអាចផ្តល់ដល់កម្មករ រួមទាំងអ្នកនៅក្នុងវិស័យក្រៅផ្លូវការ នូវអំណាចក្នុងការចងក្រងគ្នា ហើយទទួលបានការការពារច្រើនផ្នែកសង្គម។
ពេលនេះ ប្រទេសកម្ពុជាមានបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សច្រើន។ ក្នុងនាមជាដៃគូ យើងចង់ធ្វើការជាមួយភាគីកម្ពុជា ដើម្បីជំរុញដល់សេ្ថរភាពតំបន់ វិបុលភាព និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា៕

6 comments:
It is important that U.S and the world body will not recognize the 2013 election period.
Look like this Hun Xen regime is hijack this election to remain in power forever!
All donor must make it clear that unless 2013 election must free and fair all aid will go to opposition party for management. This will strengthen the opposition. In the past world body has enrich and empowered this bold regime make them very rich and powerful, now they must reverse the course.
This Yuon's slave autocratic government does not understand diploamatic language.
The only language that it can fathom is the "drone language".
This world is dying a slow death - it's passing away like the grass withereth in summer heat.
Bad boy is not educated only by advice and sweet words but have to involve with punishment. Hun Xen is a very bad boy, a gang so he will not be changed by requested.
Post a Comment