Saturday, February 02, 2013

ក្រសួង​មហាផ្ទៃ​ប្រកាស​ដោះ​លែង​អ្នក​ទោស​ជា​សកម្មជន​អាវ​លឿង​ថៃ​ម្នាក់

RFA/Sok Serey
អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) កំពុង​តែ​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អាន​ព្រះរាជក្រឹត្យ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ បាន​ប្រកាស​ដោះ​លែង​អ្នក​ទោស​ថៃ ម្នាក់​ឈ្មោះ អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ចេញ​ពី​គុក​ព្រៃ​ស ជា​ស្ថាពរ និង​បាន​ប្រកាស​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ នៅ​ក្នុង​ចំណោម​ទោស​សរុប ៨​ឆ្នាំ ឲ្យ​អ្នក​ទោស​ថៃ ម្នាក់​ទៀត គឺ​លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ដែល​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស។
ការ​ដោះ​លែង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន និង​ការ​បន្ធូរបន្ថយ​ទោស​លោក វីរៈ ស៊ុំក្វាមឃីត នោះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា គឺ​ជា​ការ​ពង្រឹង​ចំណង​ការ​ទូត និង​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
ការ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស​ចំពោះ​អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ នៅ​រាជធានី​ភ្នំពេញ។
អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​បាន​អុជ​ធូប​សំពះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ និង​បាន​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក បេ ទាឡេង កំពុង​តែ​អាន​ប្រកាស​ព្រះរាជក្រឹត្យ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​គុក​ព្រៃ​ស។
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក នុត សាអាន ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​ដោះ​លែង និង​ការ​បន្ធូរបន្ថយ​ទោស​នេះ គឺ​ជា​ប្រយោជន៍​រួម​ដល់​ប្រជាជន​ថៃ និង​កម្ពុជា៖ «ថ្ងៃ​នេះ យើង​ធ្វើ​គឺ​ក្នុង​កាយវិការ​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ មិន​មែន​រាប់​បញ្ចូល​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​ កោដ្ឋ​នោះ​ទេ ដូច្នេះ​សុំ​បញ្ជាក់​ជូន​ថា មាន​ពិធី​ដោយ​ឡែក​ពី​គ្នា»
ជាមួយ​គ្នា​នេះ ប្រធាន​ការិយាល័យ​ការពារ​ផល​ប្រយោជន៍​របស់​ជន​ជាតិ​នៅ​ក្រៅ​ប្រទេស លោក សុវត្ថិ កែវសុង (Suwat Kaewsook) ប្រចាំ​នៅ​ស្ថានទូត​ថៃ នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា នេះ​ជា​កាយវិការ​ល្អ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ៖ «ប្រជាពលរដ្ឋ​ថៃ ជាពិសេស​ក្រុម​គ្រួសារ​របស់​អ្នកស្រី រ៉ាត់ទ្រី គាត់​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ទទួល​ដំណឹង​ថា គាត់​បាន​ទទួល​ដោះ​លែង​ទោស​នៅ​ក្នុង​ឱកាស​ដ៏​សក្ដិសិទ្ធិ​នេះ ហើយ​ខ្ញុំ​ក៏​សុំ​ថ្លែង​អំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឱកាស​នេះ​ផង​ដែរ។ នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ជិតស្និទ្ធ និង​គ្នា រវាង​ប្រទេស​ដែល​ជា​ភូមិ​ផង​របង​ជាមួយ​គ្នា។ ខ្ញុំ​សុំ​អគុណ​ណាស់»
គេ​បាន​ឃើញ​មាន​ក្រុម​គ្រួសារ​នៃ​អ្នក​ទោស​ថៃ ទាំង​ពីរ​នាក់​នោះ​មក​ទទួល​ស្វាគមន៍ និង​សួរ​សុខទុក្ខ​នៅ​មុន​ការ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស​នោះ។
លោក វីរៈ ស៊ុំក្វាមឃីត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ក្រោម​បទ​ចូល​ទី​លាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា។
ចំណែក​ឯ​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​គ្នា​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Wow! the spies prostrate for the death's that gave them freedom.The will go home to fight for Preah Vihea.This king betrayed his country while he alive and still betray his country after his death to pardoned Siamese spies.He didn't pardon Khmers heroes like Mam Sonobdo or Sam Rainsy.

Yobal Khmer

Anonymous said...

A deliberate move to avoid reaction from the public who overwhelming grieve the late King.

Anonymous said...

King Father had nothing to do with these two Siam spies pardon. Hun Sen selectively chosen whom he wanted to be pardon, politically motivated. Not fair justice to western standard. Again Cambodia is not western country. These Siam spies had profit Cambodia politically a lot. They had seen our side arguments for our land. Wheather they change their minds, only time will tell. In my opinions they were even more motivate to fight against us. Late King Father did a lot of wrong things, but one thing he NOT was betraying our territories integrity. He was making all those past political maneuvers because to protect our country from loosing land. He was been out smart, out maneuver by both our thief neighbors. Late King was intelligented politician BUT his advisors were kiss ass, ignorants, dumb, low educated, manipulated, dishonest, self serving, pretenders, corrupted, vengeanceful these were why he was been out smart every times. He can't do it alone. I am still got mixed feeling toward Late King Father because I had lost so many of my close family members because of his failed political decisions. Hope King Hun Sen was smarter and has better advisors than Late King Father Norodom Sihanouk. Please close those terrible chapters and move forward to protect, build & developed our nation. Let try our very best to keep what little we got left. A PLACE ON EARTH TO CALL HOME.