ដោយ សុខ សេរី 2013-02-01 RFA
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកុម្ភៈ
បានប្រកាសដោះលែងអ្នកទោសថៃ ម្នាក់ឈ្មោះ អ្នកស្រី រ៉ាត់ទ្រី
ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ចេញពីគុកព្រៃស ជាស្ថាពរ
និងបានប្រកាសបន្ធូរបន្ថយទោសចំនួន ៦ខែ នៅក្នុងចំណោមទោសសរុប
៨ឆ្នាំ ឲ្យអ្នកទោសថៃ ម្នាក់ទៀត គឺលោក វីរៈ ស៊ុំក្វាមឃីត (Veera
Somkwamkid) ដែលកំពុងតែជាប់ឃុំខ្លួននៅក្នុងគុកព្រៃស។
ការដោះលែងអ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន
និងការបន្ធូរបន្ថយទោសលោក វីរៈ ស៊ុំក្វាមឃីត នោះ
ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា
គឺជាការពង្រឹងចំណងការទូត និងទំនាក់ទំនងរវាងកម្ពុជា និងថៃ
តាមសំណើរបស់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck
Shinawatra) កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ។
ការដោះលែង និងបន្ធូរបន្ថយទោសចំពោះអ្នកទោសថៃ ទាំងពីរនាក់នោះ
បានធ្វើឡើងនៅចំថ្ងៃដែលប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់
បានប្រារព្ធព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១ ខែកុម្ភៈ
នៅរាជធានីភ្នំពេញ។
អ្នកទោសថៃ ទាំងពីរនាក់បានអុជធូបសំពះព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ និងបានលត់ជង្គង់សំពះនៅគ្រាដែលមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក បេ ទាឡេង កំពុងតែអានប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី នៅគុកព្រៃស។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក នុត សាអាន ដែលធ្វើជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យនោះ បានមានប្រសាសន៍ថា ការដោះលែង និងការបន្ធូរបន្ថយទោសនេះ គឺជាប្រយោជន៍រួមដល់ប្រជាជនថៃ និងកម្ពុជា៖ «ថ្ងៃនេះ យើងធ្វើគឺក្នុងកាយវិការការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មិនមែនរាប់បញ្ចូលក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមរតន កោដ្ឋនោះទេ ដូច្នេះសុំបញ្ជាក់ជូនថា មានពិធីដោយឡែកពីគ្នា»។
ជាមួយគ្នានេះ ប្រធានការិយាល័យការពារផលប្រយោជន៍របស់ជនជាតិនៅក្រៅប្រទេស លោក សុវត្ថិ កែវសុង (Suwat Kaewsook) ប្រចាំនៅស្ថានទូតថៃ នៅកម្ពុជា បានមានប្រសាសន៍ជាភាសាខ្មែរថា នេះជាកាយវិការល្អរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចំពោះទំនាក់ទំនងរវាងកម្ពុជា និងថៃ៖ «ប្រជាពលរដ្ឋថៃ ជាពិសេសក្រុមគ្រួសាររបស់អ្នកស្រី រ៉ាត់ទ្រី គាត់មានសេចក្តីរីករាយណាស់ដែលបានទទួលដំណឹងថា គាត់បានទទួលដោះលែងទោសនៅក្នុងឱកាសដ៏សក្ដិសិទ្ធិនេះ ហើយខ្ញុំក៏សុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសនេះផងដែរ។ នេះ គឺជាការបង្ហាញឲ្យឃើញភាពជិតស្និទ្ធ និងគ្នា រវាងប្រទេសដែលជាភូមិផងរបងជាមួយគ្នា។ ខ្ញុំសុំអគុណណាស់»។
គេបានឃើញមានក្រុមគ្រួសារនៃអ្នកទោសថៃ ទាំងពីរនាក់នោះមកទទួលស្វាគមន៍ និងសួរសុខទុក្ខនៅមុនការដោះលែង និងបន្ធូរបន្ថយទោសនោះ។
លោក វីរៈ ស៊ុំក្វាមឃីត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកចំនួន ៨ឆ្នាំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅនេះ ក្រោមបទចូលទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងប្រមូលព័ត៌មានសម្ងាត់ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។
ចំណែកឯអ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុក ៦ឆ្នាំ ក្រោមបទចោទដូចគ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

3 comments:
Wow! the spies prostrate for the death's that gave them freedom.The will go home to fight for Preah Vihea.This king betrayed his country while he alive and still betray his country after his death to pardoned Siamese spies.He didn't pardon Khmers heroes like Mam Sonobdo or Sam Rainsy.
Yobal Khmer
A deliberate move to avoid reaction from the public who overwhelming grieve the late King.
King Father had nothing to do with these two Siam spies pardon. Hun Sen selectively chosen whom he wanted to be pardon, politically motivated. Not fair justice to western standard. Again Cambodia is not western country. These Siam spies had profit Cambodia politically a lot. They had seen our side arguments for our land. Wheather they change their minds, only time will tell. In my opinions they were even more motivate to fight against us. Late King Father did a lot of wrong things, but one thing he NOT was betraying our territories integrity. He was making all those past political maneuvers because to protect our country from loosing land. He was been out smart, out maneuver by both our thief neighbors. Late King was intelligented politician BUT his advisors were kiss ass, ignorants, dumb, low educated, manipulated, dishonest, self serving, pretenders, corrupted, vengeanceful these were why he was been out smart every times. He can't do it alone. I am still got mixed feeling toward Late King Father because I had lost so many of my close family members because of his failed political decisions. Hope King Hun Sen was smarter and has better advisors than Late King Father Norodom Sihanouk. Please close those terrible chapters and move forward to protect, build & developed our nation. Let try our very best to keep what little we got left. A PLACE ON EARTH TO CALL HOME.
Post a Comment